ម៉ោងប្រហែលជា 12 ថ្ងៃត្រង់បន្តិចស្រាក្រហមបានចូលស្តុកជាច្រើនដូច្នេះមីនជីត្រូវយកវាទៅដាក់តាមគ្រប់កន្លែងចំណែកបុគ្គលិកដទៃបែជាឈរមើលមិនខ្ចីទៅប៉ះសូម្បីតែមួយ ។
« កុំសស្លាក់ស្លើតពេកប្រយ័ត្នបែកស្រា » ស៊ូអាដើរមកឈរអោបដៃបញ្ជាមីនជី ព្រោះគេឃើញពីចម្ងាយថាមីនជីពិតជាប្រហែសខ្លាំងមែនទែនដៃកាន់មិនចង់ជុំដបស្រាកាន់ខ្លាចតែស្រាឈឺ រួចចុះបើស្រាធ្លាក់បែក ? ថៅកែពួកគេច្បាស់ណាស់ថានិងមកស្ដីឲ្យគេខ្លាំងៗមិនខាន
« អញ្ចឹងបងជួយមកធ្វើខ្ញុំមក »
« យ៉ាងមិចប៉ុណ្ណឹងធំដុំខ្លាំងហេស៎បានជាមកបញ្ជាយើងឲ្យទៅជួយ ? »
« មិនធំដុំទេប៉ុន្តែបងជាអ្នកចូលមកធ្វើការមុនបងដឹងគ្រប់សព្វជាងខ្ញុំ »
« ធ្វើទៅប៉ុណ្ណឹងវាមិនស្លាប់ទេ » ស៊ូអាបញ្ចប់ប្រយោគរបស់នាងរួចហើយក៏ដើរចេញទៅបាត់បន្សល់ទុកឲ្យមីនជីនៅឈរធ្វើម្នាក់ឯង ។ អំបាញ់មិញគេសប្បាយចិត្តខ្លាំងណាស់ព្រោះគិតថាស៊ូអាមកជួយតែផ្ទុយខុសស្រឡះគឺនាងមកប្រដៅទៅវិញ
អ្នកណាក៏ដូចអ្នកណាដែររបស់ដែរថ្មីៗយើងនៅមិនទាន់សាំជាមួយវាទេតែងតែមានការធ្វេសប្រហែសនិងកំហុសដោយអចេតនាណាមួយហើយម្យ៉ាងវិញទៀតគេជាមនុស្សថ្មីថ្មោងនិងលើកទីមួយក្នុងឆាកជីវិតដែរមកធ្វើការកន្លែងបែបនេះ ដូច្នេះនាងដែរជាបុគ្គលិកចាស់ៗដែរធ្លាប់ឆ្លងកាត់រឿងទាំងនេះពីមុនៗគួរណាតែជួយណែនាំប្រាប់ខុសត្រូវគេមនុស្សគេចេះស្ដាប់ទេតើ ? មិនមែនមកដល់ត្រូវសម្លុតត្រូវសម្លឹងត្រូវប្រដៅអញ្ចឹងទេ
« ហ្ហើយអាក្មេងនោះមុខស្លើៗភ្លើៗយ៉ាងមិចមិនដឹងទេ ចេះតែឲ្យចូលមកធ្វើការដែរ » បន្ទាប់ពីទៅប្រដៅមីនជីអស់ចិត្តហើយស៊ូអាដើរមកកន្លែងខ្លួនវិញមុននិងរអ៊ូរទាំប្រាប់មិត្តរបស់នាងថាមីនជីយ៉ាងមិចៗ និយាយរួមតាំងពីម្សិលមិញដែរនាងឃើញមីនជីដើរចូលមកជាមួយថេយ៉ុងអារម្មណ៍បែរជាកើតស្អប់ទៅលើមីនជីឯកឯងតែម្ដងផ្គួបផ្សំនិងឃើញថេយ៉ុងកាន់ដៃមីនជីឡើងទៅ office របស់ជុងគុកវារិតតែធ្វើឲ្យនាងក្ដៅ
YOU ARE READING
Mystery Love
Acciónទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...