ចំណាយពេល 20 នាទីជាងចុងក្រោយជុងគុកក៏បើកឡានមកដល់ក្លឹបដែរជាក្លឹបខ្លួនឧស្សាហ៍មកជាញឹកញាប់ ។ នាយចុះទៅបើកទ្វារឲ្យមីនជី សម្ដែងធ្វើដូចជានាយខ្វល់ខ្វាយជាមួយមីនជីណាស់អញ្ចឹងចំណែកមីនជីក៏ធម្មតាតាមនិង ប៉ុន្តែក្នុងអារម្មណ៍មិនធម្មតាទេគេភិតភ័យខ្លាំងណាស់ព្រោះជុងគុកធ្វើកាយវិការមកប្លែកៗដល់ហើយ ។
« សួស្ដីជុងគុកចន ខានជួបគ្នាយូរហើយ » ចូលទៅដល់ស្រីៗដែរធ្លាប់ស្គាល់បានទៅរាក់ទាក់ឲ្យភ្នែកឲ្យកន្ទុយដូចរាល់ដង ប៉ុន្តែថាអីជុងគុកនាយមិនដែរយកភ្នែកមើលទេ
« អង្គុយទីនេះហើយ » នាយដើរហួសស្រីៗអស់ទាំងនោះរួចទើបទៅរកកន្លែងឲ្យមីនជីអង្គុយ
« ចង់ផឹកស្រាទេ ? »
« អត់ទេថៅកែ ខ្ញុំមិនចេះផឹកទេ » ទោះខ្លួនជាមនុស្សចូលចិត្តស្រាលេខ 1 ក៏ដោយក៏គេនៅតែបដិសេធជាមួយសំណួរនេះ
វាមិនមែនជាពេលវេលាល្អដែរត្រូវមកផឹកឡប់ឡិនទាំងគ្មានបងគ្មានអីនៅក្បែរអញ្ចឹងទេ ចុះបើស្រវឹងគេដឹកទៅលក់ទៅសម្លាប់បាត់គិតយ៉ាងមិច ?
« សុំស្រាក្រហម 2 ដបមក » ជុងគុកលើកដៃបញ្ជាអ្នករត់តុរដើរកាត់នេះរួចទើបពួកគេដើរទៅយកវាមកឲ្យ ដោយសារស្រាគ្រប់មុខនៅទីនេះសុទ្ធតែជាវមកពីហាងរបស់ជុងគុកទាំងអស់អញ្ចឹងពួកគេគ្រាន់តែឃើញជុងគុកដើរចូលមកមិនបាច់សួរច្រើន ដាក់ 2 ដបកណ្ដាលតុរតែម្ដង
« នេះផឹកទៅ ឯងមកពីរនាក់យើងឯងចង់ឲ្យយើងផឹកម្នាក់ឯងយ៉ាងមិច ? » ជុងគុកលូកដៃទៅទាញចង្កេះមីនជីឲ្យខិតមកក្បែរខ្លួនកាលបើមីនជីចេះតែរំកិលចេញឆ្ងាយ
« ខ្ញុំអង្គុយកំដរថៅកែបានតែខ្ញុំមិនផឹកទេ » មីនជីគ្រវីក្បាលតតាត់បដិសេធម្ដងហើយម្ដងទៀតៗតែជុងគុកនៅតែជ្រលមាត់កែវមកជិតមាត់ខ្លួនមិនឈប់
« នែ៎ សាកបន្តិចទៅ »
ប្រាវ !!!
« បងចង់ធ្វើអីគេ ? » កែវដែរជុងគុកបានជ្រ.លនៅជិតមាត់មីនជីអំបាញ់មិញត្រូវបានធ្លាក់បែកដោយស្នារដៃថេយ៉ុងមួយរំពេចភ្នែក ។ ថេយ៉ុងចូលទៅទាញដៃមីនជីមកឈរក្រោយខ្នងខ្លួន មុននិងបន្តសម្ដីសួរអ្នកជាបងថា...
YOU ARE READING
Mystery Love
Actionទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...