មន្ទីពេទ្យ~
« វាគ្រាន់ជាការ.រលាត់ស្បែកធម្មតាទេ ទូទៅសម្រាប់អ្នកជំងឺហើយកាលណាដែរពួកគេធ្វើរឿងនោះខ្លាំងពេក ជ្រុលពេក កម្រោលពេក » បន្ទាប់ពីប្រាប់អាការៈរបស់ជីមីនទៅឲ្យគ្រូពេទ្យជំនាញហើយ នេះក៏ជាចម្លើយបានមកពីគាត់វិញផងដែរ ។ មិនមែនតែមួយគួរនេះទេ វាច្រើនណាស់ទៅហើយមិនថាស្រីនិងប្រុស ប្រុសនិងប្រុស គាត់ជួបសឹងថាមួយថ្ងៃ 3-4 គូរអាការៈសុទ្ធតែដូចៗគ្នា« អញ្ចឹងត្រូវធ្វើយ៉ាងមិចទៅ ? » ជុងគុកបោះសំណួរជំនួសកាយល្អិតព្រោះគេអង្គុយអោនឆ្គើសតែក្រចក មិនហ៊ានប្រសព្វកែវភ្នែកជាមួយលោកគ្រូពេទ្យ មួយវិញទៀតគេខ្មាស់ត្រង់ថាយកអាវជុងគុកមកពាក់ដូចទីងមោងរួចមកចូលពេទ្យធំៗអញ្ចឹងអីនៀក
ឲ្យគេមុខយកទៅទុកឯណា ?
« ខ្ញុំនិងចេញថ្នាំសម្រាប់លាបនៅតំបន់រលាត់ និងថ្នាំបួនទៅប្រាំមុខសម្រាប់លេបក្រោយអាហារ វានិងជួយកាត់បន្ថយឈាមឈឺចាប់បានមួយគំរិតផងដែរ »
« អត់ទេខ្ញុំមិនលេបទេ ! » គ្រាន់លឺពេទ្យរៀបនិងផ្សំថ្នាំឲ្យលេបភ្លាមជីមីនស្រាប់តែស្ទុះងើបមុខ បញ្ចេញសម្លេងទៅយ៉ាងរហ័ស ។ ថ្នាំមួយដូចសត្រូវរបស់គេអញ្ចឹងកុំមកឲ្យគេឃើញនោះ ស្រែកបែកផែនដីអីឡូវនិង
« គ្រាន់តែរលាត់ស្បែកប៉ុណ្ណឹងចង់ឲ្យខ្ញុំលេបថ្នាំដែរឬ ? ខ្ញុំមិនលេបដាច់ខាត »
« ស្ងាត់ !! អត់មិនបានទះឯងឈាមមាត់អីឡូវហើយ » ជុងគុកស្ទុះទៅចង្អុលមុខតូចច្រមិចគម្រាម ជាមួយសំនៀងតិចៗល្មមស្ដាប់បានតែពីរនាក់
អំបាញ់មិញនៅផ្ទះស្រែកចង់បែកបំពង់កចង់ជាណាស់ទាល់តែពេទ្យប្រាប់ថាត្រូវលេបថ្នាំ មកញ៉ែតៗធ្វើមើលតែឲ្យលេបគ្រាប់បែកអញ្ចឹង
« ខ្លាចល្វីងឬ ? ខ្ញុំហ៊ានធានាថាមិនល្វីងទេ »
« កុំមកនិយាយថាមិនល្វីង ខ្ញុំមិនជឿដាច់ខាត ! ដាច់ខាតគឺខ្ញុំមិនលេប » ចម្លើយដដែលៗចេញពីមាត់របស់គេ គឺគេនៅតែមិនលេបអញ្ចឹងទោះចង់ប្រាប់ថាថ្នាំនោះវាផ្អែមដូចស្ករយ៉ាងណាក៏គេនៅតែប្រកាន់ភ្ជាប់ពាក្យថា
YOU ARE READING
Mystery Love
Actionទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...