ភាគទី ៥២

726 80 5
                                    

ព្រឹកថ្ងៃថ្មីបានចូលដល់ អ្នកស្រីផាកបានលើកម្ហូបមួយចំនួនទៅជូនកូនប្រុសនៅឯបន្ទប់ តែគេបែរជាមិនញាំគិតតែពីយំ យំតាំងពីយប់មកទល់ស្មើនេះភ្នែកហើមមើលលែងចង់ឃើញគ្រាប់ភ្នែកទៅហើយ

« ញាំបន្តិចទៅកូន ប្រយ័ត្នឈឺណា »

« ឈឺក៏ល្អ ! »

« មីនហេតុអីកូនក្បាលរឹងយ៉ាងនេះ ? »

« ឆាប់ចេញទៅ..ហ្ហឹកចេញឲ្យឆ្ងាយពីខ្ញុំទៅ » សម្លេងស្រែកដេញម្ដាយលឺត្រហឹងពេញបន្ទប់ ទើបអ្នកស្រីផាកសម្រេចចិត្តថានិងចេញតាមសម្ដីកូន គិតថាពេលនេះប្រហែលជាគេមិនចង់ជួបខ្លួនឬយ៉ាងមិចក៏មិនដឹង ។

មន្ទីពេទ្យ~

ការវះកាត់ទទួលបានជោគជ័យកាលពីពាក់កណ្ដាលយប់មិញសរុបម៉ោងដែលជុងគុកចូលវះកាត់គឺជាង 5 ម៉ោងឯណោះដោយសារតែគ្រាប់កាំភ្លើងបាញ់កៀកទៅនិងបេះដូងពេក បូករួមនិងគ្រាំក្នុងបន្តិចបន្តួចផង ប៉ុន្តែអីឡូវនេះគេក៏ផុតពីគ្រោះថ្នាក់ហើយ ចំណែករឿងដឹងខ្លួនពេលណានោះមិនទាន់ដឹងនៅឡើយទេ

« យូរីន » កំពុងអង្គុយអង្អែលក្បាលកូនសុខៗសម្លេងអ្នកជាប្ដីបានឧទានហៅឈ្មោះអ្នកស្រីចន ទើបគាត់ដកដៃចេញពីក្បាលជុងគុកមកសម្លឹងមើលស្វាមី

« បងបានភុស្តតាងហើយ »

« ពិតមែនឬ ? »

« អឹម...គេបានបញ្ជាឲ្យកូនចៅវៃ&បាញ់កូនរបស់យើង ថែមទាំងនាំជុងវ៉ុននិងជីមីនទៅទៀតផង » យប់មិញនេះណាទម្រាំគាត់សុំមើលកាមេរ៉ារបស់ម្ចាស់ហាងបានគឺមិនមែនងាយស្រួលទេ ម្ចាស់ហាងគ្រាន់តែមិនចង់មានរឿងធំខ្លាចគេប្ដឹងផ្ដល់ដល់ខ្លួនប៉ុន្តែលោកចនក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតថានិងមិនធ្វើអ្វីទេ បំណងខ្លួនគ្រាន់តែចង់បានភុស្តតាងប៉ុណ្ណោះអីឡូវបានហើយ បានតាំងពីដើមទីតែម្ដង

« អញ្ចឹងត្រូវធ្វើយ៉ាងមិចបន្តទៀតទៅប៉ា ? » ថេយ៉ុង

« មានតែរង់ចាំរហូតដល់ជុងគុកជាសះស្បើយជាមុនសិន ! »

« ប៉ុន្តែវាយូរណាស់បង »

« ជុងគេរឹងមាំណាស់ គេនិងឆាប់ងើបមកជួយដោះស្រាយពួកយើងមិនខាន » គាត់ជឿទុកចិត្តថាជុងគុកនិងឆាប់ងើបមកមើលមុខពួកគាត់ មកដោះស្រាយរាល់បញ្ហាទាំងអស់ ជាពិសេសនោះគេនិងអាចទៅទទួលជីមីនមកវិញបាន ។

Mystery Love Where stories live. Discover now