ឆ្នាំ 2010...
« ថ្ងៃនេះម៉ាក់និងជូនកូនទៅទិញសម្លៀកបំពាក់ថ្មីដើម្បីអបអរថ្ងៃខួបកំណើតកូននៅថ្ងៃខាងមុខនេះណា » សម្លេងស្រ្ដីវ័យរៀងចំណាស់បានបន្លឺប្រាប់កូនប្រុសរបស់ខ្លួនដែរកំពុងអង្គុយនៅចន្លោះជើងគាត់ដើម្បីគាត់រៀបចំខ្លួនឲ្យគេនិងអាលបានចេញទោខាងក្រៅ ព្រោះមិនយូរទេថ្ងៃខួបកំណើតរបស់អាល្អិតនិងមកដល់ហើយ ។
« ម៉ាក់ចុះមីនជី ? គេមិនទៅជាមួយយើងទេឬ ? » និយាយនេះណាគឺគេចង់សម្ដៅទៅលើប្អូនប្រុសរបស់គេនិងឯង មិនត្រឹមតែជាប្អូនធម្មតាទេប្អូនដែរត្រូវជាប្អូនភ្លោះរបស់គេតែម្ដងហើយសួរម្ដាយបែបនេះក៏ដោយសារវាជាថ្ងៃខួបកំណើតរបស់គេទាំងពីរនាក់ហេតុអីគាត់យកគេទៅដើរផ្សារតែម្នាក់ចុះប្អូនរបស់គេ ?
« សម្លៀកបំពាក់គេមានគ្រប់គ្រាន់ហើយ »
« តែ... »
« មើលមុខម៉ាក់ណា...កូនគឺជាទេពបុត្ររបស់ម៉ាក់ដូច្នេះកូនត្រូវតែមានរបស់របរនិងការស្លៀកពាក់ស្អាតៗ ចំណែកមីនជីកូនកុំសូវទៅខ្វល់ជាមួយគេពេក »
« គេក៏ជាកូនម៉ាក់មិនអញ្ចឹងឬ ? »
« កុំនិយាយច្រើនពេក តោះងើបឡើងមកប៉ារបស់កូនកំពុងតែចាំពួកយើងហើយ » មិនចង់បន្តពាក្យសម្ដីទៀត លោកស្រីផាកក៏ងើបឈរឡើងបោះគូទរួចទើបដឹកដៃកូនប្រុសចុះទៅខាងក្រោម ។
ចុះមកដល់ខាងក្រោមជីមីនបានបោះភ្នែកទៅឃើញមីនជីកំពុងតែអង្គុយលេងឡានដែរបែកបាក់ម្នាក់ឯងនៅឯក្បែរសាឡុង ពេលនេះចិត្តមួយចង់ទៅជាមួយម៉ាក់ចិត្តមួយចង់នៅលេងជាមួយប្អូន គេអាណិតប្អូនដែរ មិនដែរទទួលបានការមើលថែពីឪពុកម្ដាយ ការស្រឡាញ់ថ្នាក់ថ្នម ការយកចិត្តទុកដាក់ អារម្មណ៍ជាបងវាអាណិតប្អូនរកអ្វីថ្លែងលែងបានប៉ុន្តែដោយសារតែវត្តមានរបស់ប៉ាម៉ាក់ទើបគេត្រូវបង្ខំចិត្តមិនសូវជាទៅក្បែរមីនជី ។
« មីនជីទៅជាមួយបងទេ ? » ទ្រាំឈរមើលមិនបានជីមីនប្រលែងដៃម្ដាយរត់ទៅរកប្អូនមុននិងលុតជង្គង់ចុះសួរនាំតាមទម្លាប់របស់គេ
« បងទៅណាមែនទេ ? »
« ម៉ាក់នាំបងទៅទិញសម្លៀកបំពាក់ថ្មីព្រោះជិតដល់ថ្ងៃកំណើតពួកយើងទាំងពីរហើយ »
YOU ARE READING
Mystery Love
Akčníទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...