រំលង~
បន្ទាប់ដើរចូលញាំអីហើយអស់រួចរាល់ជុងគុកបាននាំជីមីនមកហាងខោអាវមួយកន្លែងព្រោះបំណងដែលមកនេះគឺសម្ដៅមករកហាងខោអាវនិងឯង ។« នាំគេទៅ » ចូលមកដល់នាយបន្លឺប្រាប់បុគ្គលិកដើម្បីនាំជីមីនដើរ.រើសខោអាវចំណែកនាយអង្គុយគងទាក់ខ្លានៅមុខបន្ទប់ផ្លាស់ខោអាវរង់ចាំជីមីនចូលទៅផ្លាស់ប្ដូរ
នាយនិងអង្គុយចាំដាក់ពិន្ទុ
« ចាំបាច់នាំខ្ញុំមកទីនេះ ? នាំខ្ញុំទៅផ្ទះមិនល្អជាង ? » ជីមីននៅឈរប្រកែកមិនទៅតាមការនាំរបស់បុគ្គលិក ។ កាលពីព្រឹកមិញនេះណាគេក៏បានព្យាយាមរត់ចេញខណៈជុងគុកកំពុងរវល់និយាយជាមួយអ្នកស្គាល់គ្នាផងដែរ ប៉ុន្តែចង្រៃរត់ៗក៏រអិលឲ្យគេលីមកវិញទាល់តែបាន
« ហេតុអីឯងនិយាយច្រើនម្ល៉េះ ? » នាយសម្លុតដាក់ជីមីនមិនខ្មាស់គេមិនខ្មាស់ឯង ព្រោះថាពេលនេះកំពុងនៅខឹងរឿងជីមីនរត់មិនទាន់បាត់ទេ ហើយអីឡូវមកឈរប្រកែកស្អី ?
ស្អប់ខ្លាំងណាស់នរណាចូលចិត្តរឹងទទឹង
ជីមីនមិនមាត់កអ្វីបានត្រឹមតែឈរសម្លក់មុខនាយរួចសឹមដើរទៅតាមបុគ្គលិកទាំងចិត្តមិនចង់ បើអាចណាគេនិងធាក់កណ្ដាលអាមុខមិនចេះរីកនិង មនុស្សស្អីអញ្ចឹងមិនដែរជួបមិនដែរប្រទះទេ ។
>>>>>>>>>
ចំណាយពេលកន្លះម៉ោងក្នុងការដើរ.រកមើលម៉ូតសម្លៀកបំពាក់ ដៃបុគ្គលិកសឹងតែបាក់ជាពីរបំណែកដោយសារតែយួរខោអាវរបស់កាយតូច ។
កាលណាបើរើសអស់ចិត្តហើយ គេដើរទៅរកជុងគុកនៅឯមុខបន្ទប់ផ្លាស់សម្លៀកបំពាក់វិញ កែវភ្នែកឆ្នាស់ឆ្នើមសម្លឹងមើលមុខបុរសដែលកំពុងអង្គុយមើលមកគេដូចគ្នា
« រើសអស់ពីហាងឬយ៉ាងមិចនិង ? »
« មិនមែនលុយខ្ញុំផង !! »
« ហ្ហើយ..ចូលទៅផ្លាស់ឲ្យលឿនទៅ យើងមានការប្រញាប់មិនទំនេរមកអង្គុយចាំឯងច្រើនម៉ោងទេ » អស់ពាក្យដែលត្រូវវាចា ឃើញខោអាវនៅកន្រ្តកងងឹតមុខនិយាយលែងចេញទើបដេញឲ្យគេឆាប់ចូលទៅផ្លាស់ យ៉ាងហោចណាស់ក៏ត្រូវលេងល្បិចទិញតែ 10 កំផ្លេអីគឺបានហើយ
YOU ARE READING
Mystery Love
Actionទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...