ព្រឹកថ្ងៃចូលមកដល់ព្រះអាទិត្យបានរះឡើងបញ្ចេញបន្លឺគ្រប់ទិសទីដែរវាបានជះចូលទៅរកក្មេងល្អិតកំពុងតែគេងលង់លក់នៅលើពូកតែម្នាក់ឯង ។
មីនជីនៅត្រូវរស់នៅខុនដូរ.របស់ជីមីនរហូតទាល់តែមានការងារថ្មី ព្រោះជីមីនក៏បាននិយាយកាលពីយប់ហើយដែរថាការងារដែរគេរៀបចំទុកឲ្យប្អូនមិនចេះខ្វះរង់ចាំតែមីនជីសម្រេចចិត្តថ្ងៃណាគេនិងបញ្ជូនមីនជីទៅភ្លាម ។
ចំណែកជីមីនមុននិងទៅធ្វើការគេបានខលទៅអ្នកដែរគេមានណាត់ជាមួយដើម្បីធ្វើការលុបចោលកាលវិភាគនោះទាំងអស់ចំណែកការងារមិនថានៅទីក្រុងនៅតាមខេត្តគេទម្លាក់ទៅឲ្យជំនិតទាំងអស់ ។
ហាងស្រា ~
ក្រោយពីធ្វើដំណើរចេញពីខុនដូរមកហើយជីមីនក៏មកដល់ហាងស្រារបស់ជុងគុកប៉ុន្តែអីឡូវវាម៉ោង 9 កន្លះទៅហើយបញ្ជាក់ថាវេលានេះជាវេលាបុគ្គលិកត្រូវនៅក្នុងហាងមិនមែនមក late ម៉ោងអញ្ចឹងទេ ។« ថ្ងៃនេះមកយឺតម្លេះមីនជី ? » យ៉ុនបោះសំណួរសួរជីមីនកាលបើឃើញគេដើរចូលមកធ្វើដូចជាធម្មតា មុខស្រស់បស់មិនដូចរាល់ដងចូលមកក៏អាចដឹងធ្លុះដល់ក្នុងថាមីនជីហត់នឿយយ៉ាងណា
ប៉ុន្តែនេះមិនមែនមីនជីទេ គឺជីមីនដែរកំពុងចូលមកសងសឹកឲ្យប្អូនវិញ !
« តាមផ្លូវស្ទះបន្តិចបន្តួចបង » ជីមីនតបទៅកាន់យ៉ុនវិញដោយប្រឹងរក្សាចរិកស្លូតបូតធ្វើយ៉ាងមិចឲ្យដូចមីនជីបំផុតទាំងដែរចរិករបស់គេមិនមែនរម្យទមស្លូតបូតអញ្ចឹងទេ
« អឹមអញ្ចឹងឆាប់ទៅប្ដូរខោអាវទៅណាប្រយ័ត្នថៅកែស្ដីឲ្យទៀត » ជាចុងក្រោយយ៉ុនប្រាប់ជីមីនឲ្យទៅដូរខោអាវមុនពេលដែរជុងគុកចុះមកព្រោះថ្ងៃនេះជុងគុកមកលឿនជាងរាល់ដងក៏សួរ.រកមីនជីផងដែរអញ្ចឹងបើនៅតែបន្តិចទៀតចុះមកផ្អើលហាងអីឡូវហើយ
បន្ទប់ផ្លាស់សម្លៀកបំពាក់ ~
ចូលមកដល់ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ជីមីនចាប់ផ្ដើមបោះកាបូបទៅលើកៅអីក្បែរនោះអារម្មណ៍ខឹងគុំគួននិងជុងគុកជាមួយនាងនោះស្រាប់តែផុសឡើងមកភ្លាម ចិត្តចេះតែចង់ជួបនិងជុងគុកឆាប់ៗព្រោះគេអាចដឹងបានប្រុសម្នាក់នេះហើយជាថៅកែមើលតែការតិបតែងខ្លួនពីម្សិលមិញដឹងពេក អញ្ចឹងរឿងកាលដែរនាយមិនឲ្យប្អូនខ្លួមចេញពីការមុនម៉ោងនោះគេក៏ខឹងសម្បាររកអ្វីមកថ្លែងគ្មាន ។
YOU ARE READING
Mystery Love
Actionទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...