ភាគទី ៤៤

1K 81 14
                                    

ព្រឹកថ្ងៃថ្មីចូលមកដល់ជុងគុកក៏បានក្រោកពីព្រលឹមដើម្បីធ្វើស៊ុបក្ដាមជូនស្វាមីថ្មីថ្មោង បំពេញកាតព្វកិច្ចជាប្ដីល្អ ងើប.បោសជូតបន្ទប់យកខោអាវកាយល្អិតទៅបោក ចំណែកគេនៅគេងមិនទាន់ភ្ញាក់នៅឡើយទេ...

« អូនសម្លាញ់...ឆាប់ក្រោកឡើងបងធ្វើស៊ុបជូនអូនជាពិសេសណា » ដំណើរមួយបោះចូលទៅក្នុងបន្ទប់ដែលមានជីមីនកំពុងតែគេងនៅទីនោះស្រាប់ជាមួយនិងថ្ពាល់ហៀរធ្លាក់មកធ្វើឲ្យនាយសឹងតែហក់ទៅខាំឲ្យដាច់

« ហឹមអូន..ចង់គេងបន្តិចទៀត » កាលណាលឺសម្លេងអ្នកជាប្ដីស្រែកដាស់ទាំងខ្លួននៅមិនទាន់អស់ងងុយជីមីននេះក៏ប្រាប់ទៅវិញដោយសម្លេងខ្សាវៗមុននិងទាញភួយមកគ្របខ្លួនជិតព្រោះតែជុងគុកបានបើកវាំងននបណ្ដាលឲ្យពន្លឺនៃព្រះអាទិត្យជះចូលមករំខានដំណេក

ផាច់ !!

« ទំងន់បែបនេះគេមិនឲ្យគេងយូរទេឆាប់ក្រោកឡើង ប្រយ័ត្នបងវៃបែកគូទ»

« ... »

ផាច់ ! ផាច់ !

« ក្រោក ! »

« ធុញណាស់ » ជាចុងក្រោយជីមីនក៏សម្រេច.ចិត្តថាក្រោកឡើង ចញ្ចើមចងចូលគ្នាព្រោះតែភាពធុញថប់និងអ្នកមករំខាន ជើងតូចៗក៏ទម្លាក់ចុះទៅក្រោមដើម្បីដើរចូលបន្ទប់ទឹកសម្អាតខ្លួន

« ចង់ឲ្យបងទៅជួយងូតឲ្យទេ ? »

« មិនបាច់ !! » ទ្វារបន្ទប់បិទលឺសូរតែគ្រាំង សម្លេងដាច់អហង្ការបន្លឺមកព្រមគ្នាបញ្ជាក់ថាអារម្មណ៍កំពុងមិនល្អទេ

ចង់ឲ្យល្អយ៉ាងមិច ? បើព្រឹកមិនទាន់ស្រែកដាស់គ្នាពេញនិង ដាស់មធម្យងំឆ្លៀតទៅបើកវាំងននទៀត ? ដូចយកភ្លើងមករោលអញ្ចឹង

SKIP

បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចរាល់ឆ្លៀតពេលទំនេរជុងគុកបាននាំជីមីនដើរផ្សារដើម្បីទិញសម្ភារៈទារកទុកខ្លះ ព្រោះអាទិត្យក្រោយពួកគេនិងអាចដឹងពីភេទរបស់កូនហើយដូច្នេះមកនេះគ្រាន់តែចង់ទិញកំប៉ុងទឹកដោះគោនិងគ្រែអីបន្តិចបន្តួចសម្រាប់កូនប៉ុណ្ណោះ ។

« ជុងមួយនេះស្អាតណាស់ » ដើរៗក៏សម្លឹងឃើញឈុតកូនប្រុសមួយឈុត វាហាក់មើលទៅតូចល្មមសរុបមកគឺវា cute តែម្ដង

Mystery Love Where stories live. Discover now