ភាគទី ៥

944 79 3
                                    

ពាក់កណ្ដាលយប់~

តាមផ្លូវប្រែជាស្ងប់ស្ងាត់ដោយសារតែគ្មានឡានបើកបរបន្តទៀតមនុស្សតាមផ្ទះក៏គេងស្ងាត់អស់រួមទាំងជីមីននិងមីនជីផងដែរ ។

« បង...បងប្រុស...ហ្ហឹក...បងប្រុសមីនខ្លាច » សម្លេងយំលឺខ្សាវៗក្បែរត្រជៀករបស់ជីមីន ដែរកំពុងគេងរសាប់រសល់នោះបានដាស់ឲ្យជីមីនស្ទុះងើបឡើងមើលប្អូនភ្លាមៗ ប៉ុន្តែអ្វីដែរឃើញគឺមីនជីកំពុងតែយំទាំងបិទភ្នែកទៅវិញ

« មីនជីបងនៅទីនេះ » ជីមីនប្រឹងអង្រួនស្មាមីនជីទៅវិញទៅមក បាតដៃតូចរបស់ជីមីនអាចកត់សម្គាល់បានថាមីនជីពេលនេះក្ដៅខ្លួនខ្លាំងណាស់ព្រោះតែសាច់អាវស្ដើងទើបគេអាចដឹងថាមីនជីក្ដៅខ្លួន

« ពុទ្ធោអើយក្ដៅខ្លួនណាស់ធ្វើយ៉ាងមិចទៅ ? ថ្នាំក៏លេបហើយហេតុអីនៅតែក្ដៅទៀត ? » ជីមីនចោទសួរខ្លួនឯងទាំងងឿងឆ្ងល់ជាខ្លាំងដោយសារតែពីល្ងាចពួកគេញាំបាយហើយក៏ឃើញថាមីនជីលេបថ្នាំរួចហើយដែរឬវាមកពីអស់ជាតិថ្នាំ ឬថ្នាំមិនមានប្រសិទ្ធភាព ?

« គួរតែជូតខ្លួនឲ្យគេ » បញ្ចប់ប្រយោគតែប៉ុណ្ណេះជីមីនងើបចុះចេញពីគ្រែដើរសម្ដៅទៅរកបន្ទប់ទឹកនិងមុននិងយកកាធុនតូចល្មមមកបើកលាយទឹកក្ដៅត្រជាក់ស្មើគ្នាសឹមគេយកទៅដាក់នៅលើតុរក្បែរគ្រែ

ជីមីនចាប់ផ្ដើមប្រឡេះឡេវអាវមីនជីម្ដងមួយគ្រាប់ៗរហូតទាល់តែអស់ទើបគេពូតទឹកជាមួយកន្សែងយកមកជូតវាថ្នមៗនៅលើសាច់របស់មីនជី ។

« មិនដឹងជាមនុស្សស្អីក្បាលរឹងដល់ថ្នាក់និងទេ កន្លែងការងារល្អមិនចង់ ចង់តែកន្លែងវេទនាខ្លួន » ជូតផងរអ៊ូផងនឹកគិតក៏ខឹងផង ពេលខ្លះហ៊ានខឹងប៉ាម៉ាក់ទៀតព្រោះតែពួកគាត់ទើបធ្វើឲ្យមីនជីលួចចេញពីផ្ទះ ស្គាល់សង្គមខាងក្រៅថាវាពិបាកយ៉ាងណាជួបមនុស្សល្អក៏សំណាង ជួបមនុស្សអាក្រក់ក៏ស៊យតាមនិងគេជាបងនេះមានចិត្តអាណិតទើបចេះតែឈាងមកមើលថែទាំប្អូនម្ដងម្កាល

មកៗដោយសម្ងាត់ទៀតបើប៉ាម៉ាក់ដឹងរឿងនិងកាន់តែយ៉ាប់មិនខាន !!

ជូតរួចរាល់អស់ហើយជីមីនយកកាធុនទៅទុកវិញមុននិងដើរទៅកកូរកកាយក្នុងកាបូបខ្លួនក្រែងគេនៅសល់ថ្នាំខ្លះដើម្បីបណ្ដោះអាសន្ន ។

Mystery Love Where stories live. Discover now