ភាគទី ៤៧

811 79 3
                                    

ចំណាយពេល 13 ម៉ោងជាងក្នុងការធ្វើដំណើរចុងក្រោយពួកគេក៏បានមកដល់សហរដ្ឋអាមេរិកដែលជាទឹកដីថ្មីសម្រាប់ពួកគេ ។ មិនមែនថាមករត់ចោលស្រុកអីទេគ្រាន់តែមកនេះគឺសុវត្តិភាពមានភាយរយខ្ពស់ជាងនៅកូរ៉េប៉ុណ្ណោះ ។

ចុះពីលើយន្តហោះភ្លាមជុងគុកក៏បន្ថែមលុយទៅលើផ្នែកសេវាកម្មឲ្យរហ័សបន្តិចព្រោះជីមីនកាន់តែមិនស្រួលមិនទែនហើយដូច្នេះពួកគេប្រញាប់ទៅមន្ទីពេទ្យជាបន្ទាន់ បើទុកយូរវាអាចនិងមានគ្រោះថ្នាក់

ប្រើរយះពេលមិនយូរប៉ុន្មានឡានតាក់សុីបានចេញពីព្រលានយន្តហោះមកដល់មុខមន្ទីពេទ្យសឹមអ្នកទាំងពីរចុះមកដោយម្នាក់ជួយទប់ចង្កេះជីមីនដើរទ្រេតទ្រតចូលទៅខាងក្នុង

« អ្នកជំងឺកើតអីដែរ ? » ឃើញស្ថានភាពមិនល្អរបស់អ្នកជម្ងឺ ខ្លួនជាពេទ្យឯនេះប្រញាប់កាន់ក្រដាសកាន់ប៊ិចទៅកត់ឈ្មោះជម្ងឺ មិនដឹងទេថាគេឯនោះឈឺពោះសឹងស្លាប់ទៅហើយ

« នៅសួរស្អី ? មនុស្សឈឺពោះសឹងស្លាប់ហើយ...អួយ » ជង្គង់រកទុចចុះម្ដងៗកាលបើគេមិនអាចទប់លំនិងបាន ដៃចាប់បោចសក់អ្នកជាប្ដីដើម្បីទប់ទល់ភាពឈឺចាប់ខ្លះ

« អា៎ខ្ញុំយល់ហើយ...ឆាប់យកគ្រែពេទ្យមក » មន្ទីពេទ្យនៅទីនេះជួបច្រើនណាស់ដែលបុរសៗឈឺពោះ ប៉ុន្តែឈឺបែបជិតកើតកូនដូច្នេះគាត់ក៏អាចដៅបានថាជីមីនចង់សម្ដៅទៅលើអីទើបគាត់ស្រែកហៅគ្នីគ្នាឲ្យជួយរុញគ្រែពេទ្យ

« អាជុង..ឈឺណាស់...ហ្ហឹក »

« ប-បាទ? ហៅបងថាយ៉ាងមិច ? » ជុងគុកហាក់គាំងយោបល់ជាមួយប្ដីរបស់ខ្លួន នេះដល់ថ្នាក់ឈឺពេកក៏ហៅប្ដីអាហើយ ?

« ទ្រាំបន្តិចណា » គ្រែរុញទៅបណ្ដើរ ជុងគុកកាន់ដៃនិយាយលួងលោមបណ្ដើរក្នុងចិត្តក៏រៀងអាណិតដែរព្រោះមនុស្សធ្លាប់តែសប្បាយរហូតទាល់តែមកឃើញថ្ងូរថាឈឺៗពេញមាត់អញ្ចឹង

ប្ដីនេះអាណិតណាស់

« វ៉ូ... » ជីមីនខំប្រឹងដកដង្ហលមចេញដកដងកហើមចូល ញើសបែកសឹងជោគអាវទ្រាំណាស់ទ្រាំមិនស្រែកជេរប្ដី

បន្ទប់វះកាត់ ~

« ដោយហេតុអ្នកជម្ងឺជាមនុស្សប្រុសដូច្នេះពួកយើងមិនអាចសម្រាលធម្មជាតិបានទេ វិធីដ៏ល្អបំផុតគឺវះ » ចូលមកដល់ក្នុងបន្ទប់វះកាត់ហើយ គ្រូពេទ្យ ជីមីន រួមទាំងជុងគុកបានពាក់ថង់នៅឯក្បាលនិងអាវគ្របជិត សឹមគ្រូពេទ្យពន្យល់ណែនាំប្រាប់ថាគេមិនអាចសម្រាលធម្មជាតិបានដូចស្រ្ដីទេ

Mystery Love Where stories live. Discover now