First night 🔞
ចំណាយពេលមិនយូរ ឡានទំនើបបរមកកាន់សណ្ឋាគារមួយកន្លែង។ រាងខ្ពស់បណ្តើរនាងចូលទៅខាងក្នុងដោយមិនចាំបាច់ឆេកអ៊ីន តែពេលឃើញឃីកាតគេហូតចេញពីហោប៉ៅអាវ ហើយបុគ្គលិកញញឹមរាក់ទាក់គេដូចជារឿងធម្មតា ហ្វ្រេនដា ដៅបានយ៉ាងងាយថាគេជាភ្ញៀវប្រចាំនៅទីនេះ។ គ្រាន់តែឈានជើងចូលដល់បន្ទប់ភ្លាម រាងតូចចង់ទន់ជើង ព្រោះដឹងច្បាស់ថានាងចូលរូងខ្លាហើយមិនអាចចេញវិញដោយមានជីវិតទេ នាងមើលរាងសង្ហារដោះអាវធំរបស់គេទំលាក់លើសាឡុង រួចបាញ់ក្រសែភ្នែកក្តៅគគុកមករកនាង។
«ត្រូវការវ៉ាញទេ? ឬក៏នាងចង់ទៅងូតទឹកមុន?»
«អ្ហឺម...វ៉ាញ?» នាងមិនចង់បានទាំងពីរ តែក៏មិនចង់ដកថយពេលនេះ។
«អូខេ...ណេះ» គេហុចកែវស្រាអោយនាង តែភ្នែកពេញដោយតណ្ហាមួយគូនោះនៅតែសម្លឹងនាងមិនព្រិច។
«អរគុណ...» នាងទទួលកែវស្រាពីគេ តែដៃរបស់នាងក៏ប៉ះនឹងគេ ហ្វ្រេនដា មានអារម្មណ៍ថាចរន្តអគ្គិសនីរត់ចូលខ្លួននាងតាមការប៉ះពាល់ត្រឹមម្រាមដៃរបស់គេ នាងរហ័សដកដៃបន្តិចហើយញញឹមខ្សោះៗ ពេលគេមិនព្រមដកដៃចេញពីនាង។
«ហ្វ្រេនដា...នាងប្រាកដជាលឺពាក្យចចាមរាមពីខ្ញុំ ត្រូវទេ?»
«ចាស៎? អ៎រ គឺបែបនោះ តែខ្ញុំក៏មិនយកចិត្តទុកដាក់»
«ខ្ញុំមិនលេងជាមួយមនុស្សស្រីគ្មានបទពិសោធន៍...បើនាងមិនធ្លាប់ ខ្ញុំនិងដេញនាងចេញពីអីនេះ» ថេអូ អោនមកខ្សឹបក្បែរត្រចៀករបស់នាង គេមិនបាននិយាយតែមាត់ តែគេមិនធ្លាប់ប៉ះពាល់មនុស្សស្រីបរិសុទ្ធព្រោះមនុស្សស្រីប្រភេទនោះចាត់ទុកលើកដំបូងរបស់ពួកនាងជារឿងសំខាន់ហើយពួកនាងប្រាកដជាមានសំណូមពរជាច្រើនដើម្បីចងជើងគេមិនអោយទៅណាបាន។
«...» ហ្វ្រេនដា យល់ពីន័យរបស់គេ ទើបដៃស្រឡូនទាញខ្សែរ៉ូបលើស្មាទំលាក់ចុះ បង្ហាញរាងរៅគួរអោយចង់ថ្នាក់ថ្នមរបស់នាងទៅកាន់នាយកម្លោះ។
«លោកគិតថាខ្ញុំមិនធ្លាប់? គួរអោយស្រលាញ់ពេកហើយ ថេអូ...» នាងមើលមុខភ្ញាក់ផ្អើលរបស់គេ រួចលើកកែវស្រាចឹបបន្តិចហើយសង្កត់បបូរមាត់លើនាយកម្លោះ។

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា