Something wrong with this friendship
ព្រឹកឡើង ដៃមាំរបស់នាយកម្លោះរាវរវាមលើកម្រាលពូក ស្វែងរករាងកាយទន់ល្មើយនារីកាលពីយប់មកនែបនិត្យ តែមិនឃើញមានតម្រុយអ្នកផ្សេងក្រៅពីគេម្នាក់ឯង។ រាងអាក្រាតល្វែងលើ ហើបខ្លួនពីគ្រែ គ្រវាសភ្នែកមើលជុំវិញខ្លួនស្វែងរកដានរបស់នារីពីម្សិល តែនៅមិនឃើញស្រមោលនាង។ គេចុះពីគ្រែដើររកនាងគ្រប់កន្លៀតទាំងអារម្មណ៍អន្ទះអន្ទែង ក្នុងចិត្តបារម្ភពីសុវត្ថិភាពរបស់នាង ហើយចិត្តមួយទៀតក៏ភ័យខ្លាចពីការចាកចេញមិនផ្តល់ដំណឹងរបស់នាងដូចគ្នា។
គេស្រវ៉ាយកទូរស័ព្ទចុចទៅលេខរបស់នាង តែខ្សែម្ខាងទៀតមិនព្រមចុចទទួលការហៅចូលរបស់គេ។
«កុំប្រាប់ណាថានាងទាត់ខ្ញុំចោលបន្ទាប់ពីស៊ីរួច!!!» ដើមដៃរបស់លេចចេញសសៃធំៗ គួរអោយខ្លាចខណៈពេលសម្លឹងទូរស័ព្ទកាន់នឹងដៃ ជាមួយនឹងពន្លឺភ្នែកដូចចចកប្រមាញ់ចំណី។
ក្រិក!
មុខនាយកម្លោះបែរទៅរកប្រភពសម្លេង រួចបោះជំហានវែងៗ ទៅរកមាត់ទ្វារនៅជាន់ខាងក្រោម។
«លោកភ្ញាក់ហើយហ៎? នេះអាហារពេលព្រឹកលោក!» ស្រីស្រស់ស្ថិតក្នុងឈុតពីម្សិល ឈរញញឹមចំពោះមុខគេ ព្រមទាំងលើកអាហារក្នុងដៃរបស់នាងបង្ហាញដល់គេដោយសម្លេងស្រទន់។
គេឈរភ្លឹកនឹងរូបភាពនេះមួយសន្ទុះ រួចឈានជើងមួយជំហានកាន់តែកៀកនាង រួចដៃម្ខាងរបស់គេទាញចង្កេះរៀវរបស់ស្រីក្រមុំពិតនឹងល្វែងលើអាក្រាតរបស់គេ។
«ថេអូ?» នាងជ្រួញចិញ្ចើម ឈរនឹងថ្កល់មិនយល់ពីអាកប្បកិរិយាចម្លែកៗរបស់គេ។
«ហេតុអីនាងចេញទៅក្រៅមិនប្រាប់ខ្ញុំ?»
«ខ្ញុំមិនបានចិត្តអាក្រក់ដាស់មនុស្សកំពុងគេង! លែងខ្ញុំបានហើយ ខ្ញុំប្រញាប់រៀបចំអាហារ...ម៉ោង១២ហើយណា៎» នាងបម្រាស់តិចៗ ជាសញ្ញាអោយគេដោះលែងនាង តែប្រុសក្បាលរឹងមិនព្រមធ្វើតាម ហើយរឹតរង្វង់ដៃរបស់គេជុំវិញនាងលើសដើម។
«ថេអូ!!! លោកចង់អោយខ្ញុំដាច់ពោះស្លាប់មែនទេ?» នាងតម្លើងសម្លេងបន្តិច ហើយក៏បានផល។ នាងសើចចុងមាត់នឹងឬកពារទំនើងរបស់អ្នកកម្លោះ ដែលពេលនេះកំពុងអង្គុយមុខមិនរីក ហើយបើសួរថាព្រោះតែហេតុអីនោះ នាងក៏មិនដឹងដូចគ្នា។
![](https://img.wattpad.com/cover/347354885-288-k256345.jpg)
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា