Chapter 30

136 17 5
                                    

What if

បន្ទាប់ពីគេដេញស្រីម្នាក់នោះចេញ ហ្វីន រាងស្ទាក់ស្ទើរក្នុងចិត្ត ព្រោះមិនទុកចិត្តបងប្រុសដែលកំពុងស្ថិតក្នុងសភាពល្មោភកាមស្រាប់ តែពីនាក់តទល់ជាមួយ ហ្វ្រេនដា តែពេលឃើញទឹកមុខអង្វកររបស់បងស្រី នាងក៏ព្រមដកថយ។

បន្ទាប់ពីគ្រប់គ្នាចេញអស់ ហ្វ្រេនដា អង្គុយទល់មុខនាយកម្លោះនៅលើសាឡុង នាងមើលសភាពគ្មានរបៀបរៀបរយរបស់គេទាំងឈឺឆៀបៗ ត្រង់ទ្រូងខាងឆ្វេង។ អាវសឺមីពណ៌ស ដាច់ឡែវបីគ្រាប់ចេញពីអាវ សក់ស៊ើងមើងគ្មានរបៀប ជាពិសេសស្នាមក្រែមរបស់ស្រីដែលចេញមុននេះ ប្រតាកលើគែមមាត់របស់គេ ជាភស្តុតាងបញ្ជាក់ច្បាស់ថាអ្វីដែលនាងឃើញមុននេះមិនមែនការស្រម៉ៃ។

«នាងមានរឿងអីចង់និយាយ?»

«ពេលនេះលែងមានហើយ» ក្រោយពីឃើញរូបភាពគេអម្បាញ់មិញ នាងគ្មានអីនិយាយជាមួយគេពិតមែន និយាយនេះនាងគ្រាន់តែរកលេសកុំអោយគេសង្ស័យរឿងនាងមករកគេប៉ុណ្ណោះ។

«?» គេផ្តេកខ្លួននឹងសាឡុង ហើយសម្លឹងនាងទាំងមិនយល់!

«ខ្ញុំគ្រាន់តែមកអរគុណលោក ដែលមកសួរសុខទុក្ខខ្ញុំនៅមន្ទីរពេទ្យថ្ងៃមុន»

«គ្រាន់តែរឿងប៉ុណ្ណឹង?»

«ហឹម...ថេអូ! ខ្ញុំសួរលោករឿងមួយបានទេ?»

«ខ្ញុំនឹងឆ្លើយបើសិនជាសំនួរដែលខ្ញុំអាចឆ្លើយបាន!» គេមិនបដិសេធ តែគេក៏មិនបានយល់ព្រមនឹងនាងមួយរយភាគរយដូចគ្នា។

«លោកគិតយ៉ាងម៉េចបើមនុស្សស្រីមុននេះ ពពោះកូនរបស់លោក?» សម្លេងនឹងធឹងជៀសវាងការចាប់ពិរុទ្ធរបស់នាង សួរគេបែបបញ្ឆិតបញ្ឆៀង រហូតធ្វើអោយរាងក្រាស់ញោចមាត់អស់សំនើចនឹងសំនួររបស់នាង។

«គ្មានផ្លូវទេ ហ្វ្រេនដា!»

«ខ្ញុំមិនបាននិយាយថាវានឹងកើតឡើង តែឧបមានាងមានទំងន់! លោកគិតយ៉ាងម៉េច?»

«បើនាងគិតថាខ្ញុំនឹងព្រមរៀបការដើម្បីទទួលខុសត្រូវលើមនុស្សស្រីដែលគ្រាន់តែពពោះកូនខ្ញុំ នាងយល់ច្រលំធំហើយ ហ្វ្រេនដា! កូនខ្ញុំអាចពិចារណាចិញ្ចឹម តែរឿងម្តាយរបស់ក្មេងគឺជារឿងផ្សេង»

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now