Engagement
ហ្វ្រេនដា បើកភ្នែកប្រឹមៗ សម្លឹងផ្ទៃមុខលង់លក់របស់ប្រុសកម្លោះដែលដេកក្បែរនាងយ៉ាងចាប់អារម្មណ៍។ ពេលគេបិទភ្នែកដេកស្ងៀមបែបនេះ ក៏មិនខុសពីទារកដែលទើបតែកើត បរិសុទ្ធ ហើយក៏គួរអោយស្រលាញ់...
ចិញ្ចើមស្អាតជ្រួញភ្លែត ពេលភ្លេចខ្លួនលាន់មាត់សរសើរប្រុសព្រានប្រចាំប្រទេសទាំងមិនដឹងខ្លួន។ នាងរលាស់គំនិតគ្មានបានការចេញ មុននឹងប្រឹងនាំខ្លួនដែលចុករួយក្រោកពីគ្រែ សំដៅទៅរកបន្ទប់ទឹក តែមានឯណា គ្រាន់តែហើបខ្នងពីគ្រែមិនទាន់បានប៉ុន្មានផង ដៃក្រាស់របស់នាយសង្ហារទាញនាងសង្កត់លើពូកវិញបាត់។
«ភ្ញាក់ហើយ?»
«អ្ហឹម...កំពុងថារកទៅបន្ទប់ទឹក តែក៏ត្រូវលោកឃាត់បែបនេះ!» នាងធ្វើជាមិនពេញចិត្តនឹងឬកពាររបស់គេ ខុសពីគេដែលញញឹមស្រស់ដូចផ្កាត្រូវទឹកសន្សើម! រួចសរសៀៗ ជ្រប់មុខនឹងដើមទ្រូងនាងធ្វើមិនដឹង...
«ថេអូ!!! ខ្ញុំចាំបាច់ទៅបន្ទប់ទឹក» នាងប្រឹងរុញប្រុសមាឌក្របីចេញ តែមានដែលហ៎ ដែលគេរង្គើនឹងកម្លាំងស្តួចស្តើងរបស់នាង?
«តោះទៅជាមួយគ្នា» សម្លេងគេលឺគ្រលរៗមិនសូវច្បាស់ ដោយសារតែគេមិនព្រមដកមុខចេញទាល់តែសោះពីដើមទ្រូងរបស់នាង។ ហ្វ្រេនដា ស្តាប់គេមិនច្បាស់ តែក៏មិនសួរនាំអីទៀតក្រៅពីបណ្តោយគេបែបនេះ...មួយនាទីកន្លងផុត ៥នាទីកន្លងផុត...១០នាទីកន្លងផុត គេនៅតែមិនព្រមលែងនាង នៅពេលដែលនាងរៀបនឹងតឿនគេម្តងទៀត ភ្នែករបស់គេក៏បិទជិតបាត់!
«ប្រុសទម្រើស!» នាងរអ៊ូតិចៗ មុននឹងរំកិលខ្លួនចេញពីការឃុំគ្រងរបស់គេទាំងប្រុងប្រយ័ត្ន នាងមិនចង់ធ្វើអោយគេភ្ញាក់ម្តងទៀត ហើយក្លាយជាខ្នើយអោបរបស់គេម្តងទៀតទេ។
...
«ហ្វ្រេនដា! មួយរយៈនេះ មើលទៅឯងមានក្តីសុខណាស់ហ្ន៎...មានអីលាក់បាំងនឹងយើង ឆាប់សារភាពភ្លាម!» បែលឡា ដៀងមើលទឹកមុខស្រស់បស់របស់មិត្ត មុននឹងទម្លាក់ពែងកាហ្វេចុះ រួចចោទជាសំនួរឡើង មិនមែននាងមិនចង់ឃើញមិត្តមានក្តីសុខ តែថានាងសង្ឃឹមថាក្តីសុខរបស់មិត្តដែលកំពុងមានពេលនេះមិនមែនព្រោះតែប្រុសព្រាននោះ។
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Storie d'amoreនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា
