Chapter 38

278 16 2
                                    

A pitiful playboy

គ្រាន់តែចេញពីបន្ទប់ធ្វើការរបស់ម្ចាស់ភាគហ៊ុនថ្មីភ្លាម ហ្វ្រេនដា ត្រូវក្រសែភ្នែករាប់សិបគូតាមសម្លឹងនាងមិនដាក់ភ្នែក មិនបាច់ប្រាប់ក៏ដឹងថាហេតុអី!

«នែ៎! ខ្ជាក់ការពិតភ្លាម!» ឆេមីន រុលកៅអីមកក្បែរស្រីស្រស់ ជាមួយនឹងក្រសែភ្នែកដូចជាប៉ូលីសសួរចម្លើយអ្នកទោស។ ហ្វ្រេនដា ធ្វើមុខធុញពេញទំហឹង ព្រោះនាងហត់ខ្លាំងមែនទែន បន្ទាប់ពីរឿងឆ្កួតៗ ដែលប្រុសឡប់សតិនោះធ្វើកាលពីព្រឹក។

«រឿងវាវែងឆ្ងាយ ចាំថ្ងៃក្រោយទៅ»

«ក៏បាន! តែឆ្លើយនឹងខ្ញុំមួយសំនួរសិនមក!»

«អូខេ!» នាងអនុញ្ញាត ព្រោះបើមិនចឹង ពេញមួយថ្ងៃនេះ គេប្រាកដជាតាមរំខាននាងមិនខាន។

«ពិតទេដែលនាងជាភរិយារបស់ម្ចាស់ភាគហ៊ុនថ្មី?»

«អត់ទេ»

«តែ...»

«មួយសំនួរលោកអស់ហើយ!»

«អីយ៉ា! សុំសួរថែមមួយទៀតមក...»

«ណូ៎! កុំរវល់តែឆ្ងល់រឿងឥតប្រយោជន៍! របាយការណ៍ត្រូវផ្ញើអោយភ្ញៀវថ្ងៃនេះធ្វើរួចនៅហាស៎?»

«ទៅហើយទាន!!!» ឆេមីន ពេបមាត់ធ្វើមុខស្អុយប៉ែស ពេលត្រូវប្រធានស្រីរំលឹកពីការងារដែលកកស្ទះ។

ហ្វ្រេនដា គ្រវីក្បាលហួសចិត្តនឹងចរិតចង់ដឹងចង់លឺរបស់កូនចៅ ហើយកាន់តែចាក់ស្មុគពេលពត៌មាននេះត្រូវបានចែកចាយពេញអូហ្វីស! នាងគេចក្រសែភ្នែកគ្រប់គ្នា ធ្វើពើជាមិនដឹងរឿង តែបដិសេធមិនវានទេថារឿងបែកធ្លាយនេះប៉ះពាល់ដល់សមាធិធ្វើការរបស់នាងដល់កម្រិតណា។
___

៦:០០ ល្ងាច
ហ្វ្រេនដា ឈរធ្វើមុខមិងមាំង ពេលឃើញឡានចតចំពីមុខនាងដល់ទៅពីរគ្រឿង។ នាងងាកទៅខាងឆ្វេងក៏ឃើញមុខសង្ហាររបស់មេបញ្ហាដែលធ្វើអោយនាងឈឺក្បាលកាលពីព្រឹក! ចំនែកឯខាងស្តាំគឺរាងខ្ពស់ដែលជាមិត្តរបស់នាង។

«ហេដា!!» ថេអូ

«ហេដា» ខាលិក

បុរសទាំងពីរហៅឈ្មោះនាងដំណាលគ្នា មុននឹងងាកទៅមើលមុខ សម្លក់ស៊ីសាច់ហុតឈាមគ្នា។ ហ្វ្រេនដា ឃើញទិដ្ឋភាពនេះ លើកដៃខ្ទប់មុខ ធ្វើជាមិនឃើញបុរសទាំងពីរ!

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now