Chapter 23

117 8 0
                                    

Her farewell and his broken heart

«ខ្ញុំទៅវិញទេ គួរតែជាអ្នកយំ» នាងយកម្រាមដៃផ្តិតទឹកភ្នែកលើថ្ពាល់នាយកម្លោះ ហើយញញឹមតិចៗចុងមាត់និងសភាពរបស់គេ នាងចង់ខឹងគេដែលចូលចិត្តនិយាយស្តីអាក្រក់ តែឃើញមុខគេម្តងណា ក៏ចិត្តទន់រាល់លើក ហេតុអីប្រុសម្នាក់នេះនៅតែសង្ហារពេលដែលគេយំ? នាងមានអារម្មណ៍ដូចជាត្រូវគេបោកចឹង ព្រោះរាល់ពេលដែលនាងខឹង មុខសង្ហារៗរបស់គេប៉ះប៉ូវបានរាល់លើក។

«ចុះពេលនេះ? នាងនៅស្រលាញ់វាទេ?»  ដៃក្រាស់ចាប់ដៃនាងជាប់ ហើយរហ័សជ្រប់មុខសង្ហារលើកញ្ចឹងក.របស់នាង ចំហាយក្តៅភាយចេញពីបបូរមាត់របស់គេធ្វើអោយនាងព្រឺមួយរំពេច តែនាងមិនរុញគេចេញហើយបណ្តោយតាមចិត្តដែលគេចង់ធ្វើ...

«ទោះជាចម្លើយខ្ញុំបែបណា យើងទាំងពីរមិនអាចទៅរួច»

«ម៉េចក៏នាងហ៊ានអះអាងបែបនេះ? ខ្ញុំមានអីមិនល្អ?» សម្លេងក្ងួរៗ បែបតូចចិត្តរបស់គេ មិនបានធ្វើអោយនាងចិត្តទន់ឡើយ។

«លោកមិនបានស្រលាញ់ខ្ញុំទេ ថេអូ! លោកគ្រាន់តែចង់បានខ្ញុំ! ខ្ញុំមិនចង់ប្រថុយយកខ្លួនទៅលេងជាមួយភ្លើង ពេលនេះលោកអាចនិងចាប់អារម្មណ៍ខ្ញុំ តែនៅពេលភ្លើងចំណង់រលត់ លោកប្រាកដជាដកខ្លួនចេញមិនខាន ដែលផ្ទុយស្រលះពីខ្ញុំ! ខ្ញុំមិនចូលចិត្តភាពមិនច្បាស់លាស់ទេ...»

«នាងដឹងបានយ៉ាងម៉េចថាខ្ញុំមិនច្បាស់លាស់នឹងនាង? ទង្វើរដែលខ្ញុំធ្វើកន្លងមកដាក់នាង គឺខុសពីស្រីដ៏ទៃ!»

«ខ្ញុំនិងស្រីដ៏ទៃរបស់លោកមានអីខុសគ្នា? ក្រែងខ្ញុំក៏ស្ម័គ្រចិត្តវារលើគ្រែរបស់លោក មិនអីចឹង? មិនយូរមិនឆាប់ លោកនឹងធុញដូចតែគ្នា»

«ហ្វ្រេនដា ហេតុអីនាងមិនជឿខ្ញុំ? ខ្ញុំពិតជាច្បាស់លាស់នឹងនាងមែន» សម្លេងអង្វរករលាយនឹងភាពតប់ប្រមល់ ព្រោះគេទាល់តម្រិះ មិនដឹងថាគួរធ្វើបែបណាអោយនាងជឿសម្តីគេ។

«សុំទោស ថេអូ...អតីតកាលរបស់លោកពិបាកធ្វើអោយខ្ញុំជឿពិតមែន» នាងនិយាយខ្សាវៗ រួចរំកិលខ្លួនចេញពីគេ តែគេនៅតែតោងនាងស្អិតមិនលែង។

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now