Showing her vulnerable side
កម្លោះក្រមុំមួយគូរដែលត្រូវបានអ្នកផងស្គាល់ថាជាអ្នកស្នងដំណែងនៃក្រុមហ៊ុន ដឹ ក្រូណេព្វ បណ្តើរគ្នាចូលមកខាងក្នុងសាលពិធីដោយឬកពារស្និតស្នាល ក្រោមក្រសែភ្នែកជាច្រើនគូរទាំងប្រុសស្រីសម្លឹងមក។ ហ្វីន ដកដៃចេញពីបងប្រុសរបស់នាងហើយឈោងយកស្រាមួយកែវពីអ្នកបម្រើមកផឹកក្អឹកៗ រួចហុចទៅអោយនាយកម្លោះ។
«កុំផឹកច្រើនពេក!»
«គិតតែបងហ្នឹង! រវល់ឈរធ្មឹងនៅហ្នឹងហើយ មិនគិតទៅរកចំណីស្រស់ទេហ៎ មើលន៎ ភ្នែកច្រើនណាស់បាញ់មករកបង»
«...» ថេអូ មិននិយាយតែគេគ្មានផ្លូវទុកអោយប្អូនស្រីនៅតែឯង ក្លាយជាចំណីអាពួកមុខឆ្លាមទាំងនោះឡើយ ទើបជម្រើសល្អគឺនៅយាមនាងល្អិតហ្វីន រហូតដល់ពេលត្រលប់ទៅវិញ។
«ហ៊ើយ...បើបងមិនទៅខ្ញុំទៅ!»
«ចង់អោយបងបិទកាតឯងវិញយ៉ាងម៉េច?»
«វាថីបងឯងហ្នឹងហា៎!!!»
«មុខឯងអាក្រក់ពេក! បងមិនចង់អោយអ្នកផ្សេងខូចភ្នែកដោយសារឯង»
«ស្អីគេ???» នាងស្លុតរកអ្វីនិយាយមិនត្រូវ បានត្រឹមតែចំហរមាត់ បើកភ្នែកធំៗសម្លក់ដាក់បងប្រុសគម្រក់របស់នាងយ៉ាងហួសចិត្ត។
«ឈរក្បែរបងហ្នឹងហើយ! យល់?» ដៃក្រាស់ញីសក់របស់ប្អូនស្រីដែលនាងខំចំណាយពេលរាប់ម៉ោងធ្វើ អោយរញ៉េរញ៉ៃខ្ទេច រួចមុខសង្ហារញញឹមពេញចិត្តនឹងរូបរាងគ្មានរបៀបរបស់នាងតូច។
«អាបងឆ្កួត!!!» នាងប្រឹងរៀបសក់អោយមានរបៀបឡើងវិញ តែក៏មិនភ្លេចបញ្ជូនកែវភ្នែកមច្ចុរាជទៅកាន់បងប្រុស ហើយក៏ត្រូវភ្ញាក់នឹងរូបភាពដែលបានឃើញពីក្រោយខ្នងរបស់បងប្រុសនាង។
«ហ្វ្រេនដា?»
ថេអូ ជ្រួញចិញ្ចើមនឹងឈ្មោះដែលលឺពីបបូរមាត់របស់ប្អូនស្រី ហើយក៏ងាកក្រោយតាមក្រសែភ្នែកដែលនាងសម្លឹង។ រាងស្តើងរបស់ ហ្វ្រេនដា ដើរញាប់ស្អេករត់កាត់អ្នកផងទាំងពួងចាកចេញពីសាលធំ នាងដើរយ៉ាងប្រញាប់ប្រញាល់ហាក់ដូចមានអ្នកណាកំពុងដេញតាម តែពេល ថេអូ មើលពីក្រោយនាង មិនឃើញមានស្រមោលអ្នកណាតាមនាង ទើបគេអត់នឹងសង្ស័យមិនបានថាមានរឿងអីកើតឡើងចំពោះនាង។

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Dragosteនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា