She is the same as his other women!
ទីធ្លាធំល្វឹងល្វើយ លាតសន្ធឹងដោយស្មៅបៃតងខ្ចីក្រាលដណ្តប់លើផ្ទៃដីជាង៤៨ហិចតា គឺជាកន្លែងវាយកូនហ្គោលដ៏ល្បីឈ្មោះមួយកន្លែងប្រហែល២០គីឡូម៉ែតពីកណ្តាលក្រុង។
«ជាគំនិតមិនល្អសោះដែលនាំខ្ញុំមកទីនេះ!» នាងជ្រួញចិញ្ចើមដាក់នាយសង្ហារដែលបបួលនាងមកវាយកូនហ្គោលទាំងដែលនាងគ្មានចំណាប់អារម្មណ៍សូម្បីតែបន្តិច។
«ខ្ញុំបង្រៀននាងបានតើ»
«អរគុណនូវបំណងល្អ តែខ្ញុំមិនរៀនទេ»
«មកដល់ទីនេះហើយ គួរតែលេង! ម៉ោះ...មកតាមខ្ញុំ» គេមិនរង់ចាំអោយនាងបដិសេធបន្តបាន ក៏អូសដៃទៅឈរពីមុខគ្រាប់បាល់ ហើយមិនភ្លេចហុចដងវាយកូនហ្គោលទៅនាង។
«យកតែចិត្តខ្លួនឯង...» នាងរអ៊ូម្នាក់ឯង តែក៏ព្រមទទួលដងយកមកកាន់ទាំងមុខជូរ កាលដែលត្រូវអ្នកណាបង្ខំជារឿងដែលនាងមិនចូលចិត្ត តែចម្លែកដែលនាងព្រមធ្វើតាមយ៉ាងស្រួលបែបនេះ។
«ដាក់ជើងទាំងពីរបែបនេះ ឈរកោងខ្នងបន្តិច ហើយដៃកាន់ដងបែបនេះ ភ្នែកសម្លឹងគ្រាប់បាល់នៅក្រោមមួយភ្លែត រួចគ្រវាត់ដង45ដឺក្រេទៅរកបាល់...» គេឈរពីក្រោយនាងហើយក្រសោបដៃទាំងពីរនាងជាប់ រួចបង្រៀននាងតាមអ្វីដែលគេប្រាប់...
ឆាច់!!!
«អូហូ! មិនអន់ពេកទេ សម្រាប់កូនសិស្សទើបតែរៀន...»
«គួរតែអរគុណដល់លោកគ្រូពូកែទេ?»
«ប្រាកដណាស់! ឯណារង្វាន់ខ្ញុំ?» គេលារដៃរួចកម្រើកតិចៗ រង់ចាំទទួលរង្វាន់ពីនារីចំពោះមុខ។
ជុប៎!
ហ្វ្រេនដា ជំទើតជើងថើបនាយកម្លោះជំនួសរង្វាន់ដែលគេស្នើរ នាងដឹងថានាងមិនគួរធ្វើបែបនេះ តែប្រុសម្នាក់នេះធ្វើអោយនាងពិបាកគ្រប់គ្រងខ្លួនឯង រាល់ពេលដែលគេសម្លឹងនាងដូចនាងជាមនុស្សពិសេសសម្រាប់គេ។
«ចាំទេថាលោកភ្នាល់អីនឹងខ្ញុំ? លោកដឹងថាអារម្មណ៍របស់លោកចំពោះខ្ញុំជាអីឬនៅ?»
«វានៅស្រពិចស្រពិលនៅឡើយ ខ្ញុំមិនទាន់ច្បាស់ទេ...»
«អញ្ចឹងប្រាប់បានអត់ថាលោកគិតយ៉ាងម៉េចលើខ្ញុំ ថេអូ?» ទោះជាសំនួរមុនមិនទទួលបានចម្លើយពីគេ នាងសង្ឃឹមថានឹងទទួលបានចម្លើយពីគេចំពោះសំនួរនេះ។ នាងសម្លឹងជ្រៅចូលទៅកែវភ្នែកដូចផ្ទៃសមុទ្ររបស់គេ រង់ចាំស្តាប់ចម្លើយទាំងបេះដូងលោតស្ទើរតែធ្លាយចេញពីទ្រូង។
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា