She is a bad witch
រាងក្រាស់បម្រាស់ខ្លួន ព្យាយាមបើកត្របកភ្នែកដែលបិទជិតយ៉ាងលំបាក ព្រោះគេចាំបានថាយប់មិញគេដេកមិនបានពីរម៉ោងស្រួលបួលផង គិតដល់រឿងនេះគេញញឹមស្រស់ រួចដៃស្រវ៉ាសាច់ទន់ល្មើយរបស់រាងស្តើងមកនែបនិត្យ តែស្រាប់តែមិនឃើញវត្តមានរបស់នាង។ គេដេកទៅវិញ ព្រោះគិតថានាងអាចទៅបន្ទប់ទឹក តែកន្លងផុតមួយម៉ោង គេក្រោកម្តងទៀត នៅតែមិនឃើញស្រមោលរបស់នាង។
ថេអូ រុំកន្សែងនឹងចង្កេះ ហើយដើរញាប់ជើងទៅបន្ទប់ទឹក ព្រោះខ្លាចនាងមានបញ្ហាអី តែពេលទៅដល់បន្ទប់ទឹកក៏មិនឃើញនាងនៅទីនោះ។ គេសម្រួលអារម្មណ៍ ហើយដើរទៅរកទូរស័ព្ទនៅបន្ទប់ដេកវិញ គេព្យាយាមខលទៅនាងជាច្រើនលើក តែលេខទូរស័ព្ទរបស់នាងមិនអាចទាក់ទងបាន។
«ហ្វ្រេនដា...ពេលនេះនាងនៅឯណា?» ថេអូ ទម្លាក់ខ្លួនអង្គុយលើគ្រែ លើកដៃខ្ទប់មុខទាំងតប់ប្រមល់នឹងអវត្តមានមិនផ្តល់ដំណឹងរបស់មនុស្សស្រីដែលមានឥទ្ធិពលបំផុតក្នុងបេះដូងរបស់គេ។
___កែវភ្នែកក្រៀមក្រំសម្លឹងទេសភាពខាងក្រៅតាមមាត់បង្អួចបណ្តើរ ដៃម្ខាងអង្អែលពោះរាបស្មើររបស់នាងបណ្តើរ ស្របពេលរូបភាពអ្នកណាម្នាក់ផុសឡើងក្នងការគិតរបស់នាង...
«ម៉ាក់ធ្វើនេះ ត្រូវទេកូនសម្លាញ់?» នាងប្រាប់ទៅកូនក្នុងផ្ទៃដែលមិនទាន់បានបួនសប្តាហ៍ស្រួលបួល តែនាងប្រកែកមិនបានពីអារម្មណ៍កក់ក្តៅដែលក្មេងម្នាក់នេះផ្តល់នាង...
«កូនគិតថាម៉ាក់កាត់ចិត្តបានអត់ ហឹម?» នាងញញឹមស្ងួត តែមិនអាចលាក់ភាពសោកសៅបង្កប់ក្នុងខ្សែភ្នែកមួយគូរនោះ ព្រោះសមីខ្លួនដឹងច្បាស់ថាបំភ្លេចមនុស្សដែលនាងស្រលាញ់មិនមែនស្រួលដូចលុបរូបថតគេចេញពីទូរស័ព្ទ!
___
កន្លងផុតមួយសប្តាហ៍ដែល ហ្វ្រេនដា បាត់ដំណឹងសូន្យឈឹង មិនថាថេអូ គាស់មេឃរកនាងទៀតក៏មិនដឹងថារកនាងនៅឯណា នាងទៅបាត់ហាក់ដូចជានាងគ្មានវត្តមានលើលោកនេះតាំងពីដំបូង។
«រកនាង! មិនថារកមធ្យោបាយអីក៏ដោយ!!!» រាងមាំអង្គុយលើកៅអីធំ ពាំជាមួយនឹងទឹកមុខកំណាច ពេលលឺដំណឹងមិនចង់លឺពីមនុស្សដែលគេជះលុយអោយរកស្រីល្អិតតែម្នាក់!
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា