The great Matteo is back!
«កូនជើងល្អ! ម៉ាក់ប៉ា មិននៅផ្ទះ កូនហ៊ាននាំមនុស្សស្រីមកដល់ផ្ទះ ហើយអនុញ្ញាតអោយនាងចូលបន្ទប់កូនទៀតហ៎?» ហ្វី អង្គុយគងអន្ទាក់ខ្លា ច្រត់ដៃនឹងចង្ការ សម្លឹងមុខកូនប្រុសរង់ចាំស្តាប់ការបកស្រាយរបស់គេដោយទឹកមុខស្មើ។
«ម៉ាក់! ក្រែង ហ្វីន ថាម៉ាក់មកដល់រសៀលទេតើ ចុះហេតុអី...»
«បើម៉ាក់មកយឺតជាងនេះ ម៉ាក់ម៉េចនឹងបានឃើញទស្សនីយភាពរបស់កូនប្រុសម៉ាក់ត្រូវស្រីល្អិតតូចតែមួយធ្វើបាបបានទៅ?»
«ម៉ាក់!!!»
«ឆ្លើយនឹងសំនួរម៉ាក់ ម៉ាថេអូ!»
«...» នាយកម្លោះបិទមាត់ភ្លាម ពេលលឺសម្លេងប្រាកដប្រជារបស់ម្តាយ។
«កូនស្រលាញ់នាងទេ?»
«!!!»
«ហេតុអីស្ទាក់ស្ទើរ ពេលដែលកូនស្ថិតក្នុងសភាពបែបនេះព្រោះតែនាង ហឹម?»
«កូនស្រលាញ់នាង» គេដាច់ចិត្តឆ្លើយនឹងម្តាយបន្ទាប់ពីពិចារណាយ៉ាងយូរ ទឹកមុខពេញដែលកង្វល់របស់គេពេលប្រឈមនឹងម្តាយ ធ្វើអោយស្រ្តីចំណាស់លើកដៃឈ្លីថ្ងាស ព្រោះមិនដឹងធ្វើយ៉ាងម៉េចជាមួយកូនប្រុសល្អ។
«ច្បាស់ហើយ?»
«បាទ!» គេងក់ក្បាលបញ្ជាក់បន្ថែម គេសម្រេចចិត្តច្បាស់ហើយថាបើនេះមិនមែនជាក្តីស្រលាញ់គេគ្មានផ្លូវមានអារម្មណ៍ដូចដែលគេមានចំពោះនាង។
«អូខេ! ម៉ាក់យល់ហើយ...» និយាយចប់អ្នកជាម្តាយក្រោកឡើង រួចព្រិចភ្នែកម្ខាងដាក់កូនប្រុស មុនចេញពីបន្ទប់កូនកម្លោះទៅបាត់ មិនទុកអោយចន្លោះអោយកូនប្រុសសួរទាន់។
___
៚បន្ទប់ទទួលភ្ញៀវហ្វ្រេនដា អង្គុយម៉ង់ៗ តទល់តែពីនាក់បុរសចំណាស់ដែលជាម្ចាស់ភូមិគ្រឹះខារស្ពេនស័រ។ បើទោះជាអាយុច្រើនក៏ដោយ ក៏មិនអាចលាក់បាំងភាពសង្ហារដែលបុរសម្នាក់នេះមានកាលពីវ័យកម្លោះបានដែរ ជាពិសេសកែវភ្នែកពណ៌ខៀវ ដែលអាចបន្លាចគ្រប់គ្នាបានគ្រាន់តែសម្លឹង។
«អាល្អិតនោះមានធ្វើអីក្មួយទេ?» មេក៍ ទម្លាក់កាសែតចុះ ហើយចាប់ផ្តើមការសន្ទនាពេលសង្កេតឃើញទឹកមុខតានតឹងរបស់ស្រីក្រមុំ។

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា