Chapter 16

386 8 0
                                    

Get rid of all his traces

ហ្វ្រេនដា នាំរាងកាយគ្មានកម្លាំងកំហែងរបស់នាងមកសណ្ឋាគារស្នាក់នៅវិញទាំងមុខស្មើរធេង។ នាងមិនដឹងថានាងមកទីនេះបានដោយរបៀបម៉េច ដឹងត្រឹមថាទម្រាំតែតាំងស្មារតីបានវិញ នាងឃើញខ្លួនឯងអង្គុយត្រាំទឹកក្នុងបន្ទប់ទឹកតាំងពីពេលណាមិនដឹង។

«ល្ងីល្ងើ! ឯងទៅរំពឹងស្អីពីប្រុសដូចជាគេ ហ្វ្រេនដា?» នាងញោចមាត់សើចនឹងភាពល្ងង់ខ្លៅរបស់នាង ស្របពេលទឹកភ្នែករមៀលកាត់ផែនថ្ពាល់នាងក្នុងពេលជាមួយគ្នា។ នាងបន្ទោសខ្លួនឯងដែលមានក្តីសង្ឃឹមច្រើនពេលលើគេ ហើយទីបំផុតត្រូវគេបំផ្លាញចោល។

កន្លងផុតយូរក្រែល រាងស្តើងបើកទ្វារបន្ទប់ទឹកក្រាក ហើយដើរទៅយកវ៉ាលីដើម្បីរៀបចំខោអាវទៅរីហ្សតនាងវិញ។

ទូត! ទូត!

នាងសម្លឹងលេខទូរស័ព្ទដែលខលមកមួយភ្លែត មុននឹងសម្រេចចិត្តលើកមកផ្អឹបនឹងត្រចៀក។

(នាងទៅបាត់ ទុកតែសារមួយបានយ៉ាងម៉េច? ពេលនេះដល់សណ្ឋាគារនៅ?) សម្លេងគ្រលរបន្លឺឡើង ធ្វើមើលតែព្រួយបារម្ភពីនាងណាស់ចឹង ទាំងដែលការពិតនោះ វាគ្រាន់តែជាស្រោមមុខរបស់គេ។

(មានបញ្ហាបន្ទាន់នៅឯរីហ្សត ខ្ញុំចាំបាច់ទៅដោះស្រាយ...) សម្លេងស្អកព្រោះតែយំ ប្រឹងនិយាយទៅគេធម្មតាបំផុត។

(ចាំខ្ញុំជូននាងទៅ!)

(ខ្ញុំមាន បែល កំដរហើយ មិនចាំបាច់លោកលំបាក! បានហើយ ខ្ញុំប្រញាប់រៀបចំខោអាវ) មិនទុកពេលអោយគេរំអុកនាងបាន នាងចុចផ្តាច់ការសន្ទនាភ្លាម រួចទម្លាក់ទូរស័ព្ទរបស់នាងចូលអាងត្រី ព្រោះមិនចង់បន្សល់ដានរបស់គេក្នុងជីវិតរបស់នាងទៀត។

៚អេលីណូរ៉ា ដឹ ផារ៉ាដាយ

គ្រាន់តែមកដល់រីហ្សតភ្លាម នាងដេកស្ពាបលើសាឡុងក្នុងអូហ្វីសរបស់នាង ព្រោះតែសភាពចុករោយដៃជើង បន្ទាប់ពីចំណាយពេលរាប់ម៉ោងបើកឡានមកដល់ទីនេះ។

តុក! តុក! តុក!

«ហេនឌ្រិក៍! ខ្ញុំប្រាប់លោកហើយថាហាមរំខានខ្ញុំនៅពេលនេះ!!» នាងជ្រប់មុខលើខ្នើយទន់ៗនៅឡើយ ខណៈពោលពាក្យមិនពេញចិត្ត កាលដែលត្រូវកូនចៅល្មើសនឹងបញ្ជានាង។

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now