Chapter 39

658 21 4
                                    

Hera and Hestia

ពាក់កណ្តាលយប់អាធ្រាត្រម៉ោង១១ជាងទៅហើយ រាងក្រាស់របស់នាយកម្លោះបម្រាស់ទៅឆ្វេងទៅស្តាំរៀងរាល់១នាទីម្តង ព្រោះដេកមិនលក់មិនថាគេព្យាយាមរាប់ចៀមពី១ដល់១០០ក៏ដោយ។ គេក្រោកពីសាឡុង ហើយដើរលបៗ ទៅរកបន្ទប់ដែលនៅខាងស្តាំដៃ មុននឹងរុញទ្វារមួយៗ ថ្នមដៃបំផុត ព្រោះមិនចង់អោយអ្នកខាងក្នុងដឹងពីវត្តមានរបស់គេ។

គេញោចមាត់ញញឹមពេលឃើញរាងកាយគេងលក់ស្កប់ស្កល់របស់នាង មុននឹងសន្សឹមៗ ឡើងលើគ្រែដែលមិនសូវជាធំប៉ុន្មាន។

«សឺត! រាត្រីសួស្តី...» គេថើបនាងថើៗ លើថ្ងាសតូច មុននឹងផ្តេកខ្លួនក្បែរមនុស្សស្រីដែលកំពុងគេងលក់មិនដឹងអី។
___

ព្រឹកឡើង~

ហ្វ្រេនដា បើកត្របកភ្នែកប្រឹមៗ ទាំងមិនទាន់អស់ងងុយនៅឡើយ ហើយអ្វីដែលនាងឃើញមុនគេ នៅពេលដែលនាងបើកភ្នែកគឺផ្ទៃមុខសង្ហារដូចទេវបុត្ររបស់មនុស្សប្រុសដែលធ្វើអោយជីវិតនាងក្រឡាប់ចាក់។ នាងសម្លឹងមុខគេជាមួយនឹងអារម្មណ៍ច្របូកច្របល់ជាច្រើន មុននឹងដៃស្រឡូនដាក់លើថ្ពាល់របស់គេ រួចរហ័សដកមកវិញពេលដឹងថានាងមិនគួរធ្វើបែបនេះ...

«អរុណសួស្តី» ថេអូ បើកភ្នែកញញឹមពព្រាយដាក់នាង សម្លេងគេរាងស្អកបន្តិច តែមិនបានធ្វើអោយភាពសង្ហាររបស់គេថមថយទេ!

«...» ហ្វ្រេនដា មិនតបនឹងគេ ក្រៅពីធ្វើមុខមាំ ហើយក្រោកពីលើគ្រែ មុនពេលដែលនាងទប់អរម្មណ៍ខ្លួនឯងបាន ធ្លោយទៅធ្វើរឿងមិនគួរធ្វើជាមួយគេ...

«សុំនៅបែបនេះ ៥នាទី...» ដៃក្រាស់ចាប់អោបនាងបានមុនពេលដែលនាងមានឱកាសក្រោកពីគ្រែទៅទៀត! ហ្វ្រេនដា ខាំមាត់ខឹងចិត្ត ដែលប្រុសម្នាក់នេះដៃរហ័សជើងរហ័សជាងកាលពីមុនទៅទៀត។

«លែង! ខ្ញុំត្រូវទៅធ្វើការ» នាងគ្រហឹមដាក់គេ តែបណ្តោយខ្លួនអោយគេគ្រប់គ្រង

«ខ្ញុំអោយនាងសម្រាកមួយថ្ងៃ»

«លោកមិនមែនមេខ្ញុំ! កុំលេងសើចច្រើន ឆាប់លែងភ្លាម»

«កូនក្នុងពោះមានរករឿងនាងទេ?» គេធ្វើជាមិនឈឺក្បាលនឹងសម្លេងញ៉ែតៗរបស់នាង ហើយដកដៃម្ខាងដាក់លើពោះរបស់នាងរួចអង្អែលតិច...

You've reached the end of published parts.

⏰ Last updated: Oct 05, 2024 ⏰

Add this story to your Library to get notified about new parts!

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now