Another misery
ហ្វ្រេនដា បើកភ្នែកប្រឹមៗ ក្រលេកមើលជុំវិញបន្ទប់ដែលខុសស្រលះពីបន្ទប់ដែលនាងគេងយប់វិញ។
«អរគុណព្រះ ទីបំផុតឯងក៏ដឹងខ្លួន!» បែល គោះទ្រូងធូរចិត្តពេលឃើញមិត្តសម្លាញ់មិនកើតអី។
«គ្នាមកមន្ទីរពេទ្យបានយ៉ាងម៉េច?» គ្រាន់តែធំក្លិនបន្ទប់ នាងដៅបានថានាងកំពុងគេងនៅពេទ្យ តែសំនួរសួរថានាងកើតអី? ហេតុអីនាងចាំអីមិនបានទាល់តែសោះ?
«គឺយប់មិញ ឯងគ្រុនញាក់ខ្លាំងរហូតដល់សន្លប់ សំណាងហើយដែលយើងចូលទៅទាន់ កុំអីណា៎ យើងមិនហ៊ានស្រម៉ៃទេ ថាមានរឿងអាក្រក់អីកើតឡើង»
«យើងចាំមិនបានពិតមែន...» ការចងចាំចុងក្រោយរបស់នាងគឺនាងយំដោយសារប្រុសម្នាក់នោះ បន្ទាប់ពីនោះគ្រប់យ៉ាងគឺងងឹតឈឹង។
«អើៗ មិនបាច់ប្រឹងចាំទេ សម្រាកអោយច្រើនទៅ គ្រូពេទ្យថាឯងស្ត្រេសពេក ទើបរាងកាយឯងទៅជាខ្សោយបែបនេះ»
«អ្ហឹម...» នាងព្រិចភ្នែកចុះឡើងបញ្ជាក់ទៅមិត្ត រួចប្រឹងបិទភ្នែកសម្រាក។
«ហ្វ្រេនដា...យើងគួរធ្វើយ៉ាងម៉េចទៅនៀក៎» បែល សម្លឹងមុខមិត្ដដែលគេងលង់លក់ទាំងកង្វល់ ព្រោះនាងមិនដឹងពិតមែនថាគួរដោះស្រាយរឿងធំដល់ថ្នាក់នេះយ៉ាងម៉េចប្រសើរ។
តុកៗ តុកៗ
«សួស្តី អ្នកនាង! លោកគ្រូពេទ្យមានរឿងចង់ពិគ្រោះជាមួយអាណាព្យាបាលអ្នកជំងឺ»
«ចាស៎ អ្នកគ្រូពេទ្យ» បែល ក្រោកពីកៅអី រួចដើរតាមគ្រូពេទ្យដើម្បីតាមដានអាការៈរបស់មិត្តដែលកំពុងដេកលើគ្រែទាំងមិនដឹងអី។
ក្រោយពីរាងស្តើងចេញទៅផុត បុរសក្នុងឈុតគ្រ័រហ្សេ បើកទ្វារបន្ទប់ចូលមកខាងក្នុង។ រាងខ្ពស់អង្គុយលើកៅអីក្បែរគ្រែមនុស្សស្រីកំពុងគេងបន្តោងសេរ៉ូម ដៃក្រាស់វែកកូនសក់ដែលរំខានដល់ភ្នែករបស់នាង រួចម្រាមដៃបង្អូលដល់បបូរមាត់ស្លេកស្លាំងរបស់នាង។
«ហ្វ្រេនដា...» គេអោនមុខក្បែរនាង ហើយថើបផ្តិតស្រាលៗ លើបបូរមាត់អ្នកជំងឺដែលកំពុងគេងលក់។

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Storie d'amoreនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា