But I still love you
ដៃក្រាស់ក្រសោបមុខតូច ខណៈពេលអណ្តាតក្តៅជ្រែកចូលទៅដួសភាពផ្អែមល្ហែមចេញពីក្រអូមមាត់របស់នាងមិនចេះឆ្អែតឆ្អន់។ គេបឺត ហើយខាំតិចៗ លើមាត់ទន់ល្មើយរបស់នាង រួចផ្អឹបនាងនឹងជញ្ជាំងកុំអោយនាងលំបាក...ហ្វ្រេនដា អង្អែលផែនខ្នងទូលាយ ហើយទទួលយកការវាយលុយរបស់គេដោយមិនប្រកាន់។
«ហា៎....កុំស្រលាញ់វា បើនាងមិនព្រមទទួលយកខ្ញុំ!» ថេអូ ដកមាត់ចេញទាំងមិនអស់ចិត្ត គេដកដង្ហើមស្ទើរមិនដល់គ្នា ព្រោះថើបអម្បាញ់មិញគឺក្តៅគគុកពេក តែគេក៏ចង់ផ្តល់ចម្លើយសម្រាប់សំនួររបស់នាងវិញដូចគ្នា។
«តែប៉ុណ្ណឹងទេ?» នាងអង្អែលមុខនាយកម្លោះ ហើយញោចមាត់ញញឹម។
«ហឹម» គេគ្រហឹម រួចងក់ក្បាលផ្លក់ៗ ដូចតោចេះស្តាប់បង្គាប់ មុននឹងទម្លាក់មុខលើប្រលោះក.របស់នាង រួចខ្សឹបតិចៗ
«សន្យានឹងខ្ញុំមក...»
«អូខេ» នាងអង្អែលសក់របស់គេថ្នមៗ ដូចម្តាយលួងកូនកុំអោយយំ ស្របពេលដែលប្រុសមាឌធំគ្មានតម្រុយថានឹងដោះលែងនាងចេញពីរង្វង់ដៃគេភ្លាមៗ
«ក្រោយពីពិធីជប់លៀងចប់ ខ្ញុំនឹងទៅរកលោកនៅផ្ទះលំហែ»
គ្រាន់តែលឺភ្លាម ថេអូ ងាកមកប្រសព្វភ្នែកនឹងស្រីស្អាតភ្លេត!
«លោកក៏ដឹងថាខ្ញុំចង់និយាយអី» នាងញញឹមស្រទន់ លេចស្នាមខួចទាំងសងខាងដាក់បុរសចំពោះមុខ ឆ្លៀតឱកាសគេភ្លេចខ្លួន នាងរំដោះខ្លួនចេញពីការគ្រប់គ្រប់របស់គេបានដោយរលូន មុននឹងត្រលប់ទៅរកតុវិញ ទុកអោយរាងខ្ពស់ឈរភ្លឹកម្នាក់ឯងនៅទីងងឹត។
គ្រាន់តែមកដល់តុវិញ ម្នាក់ៗ ស្រវឹងអស់ ខ្លះទៀតដេកភ្លឹងលើសាឡុង ឯខ្លះទៀតក៏និយាយគ្នាពីនោះជារឿយៗ។
«បែល...ខាល ទៅណា?» ហ្វ្រេនដា ងាកទៅសួរមិត្ត ពេលមិនឃើញរាងក្រាស់ដែលអង្គុយក្បែរនាងមុននេះនៅកន្លែង។
«គេមានការងារសំខាន់ត្រូវធ្វើ ទើបត្រលប់ទៅវិញមុន!»
«អូ៎...បែល គ្នាថាពួកយើងបិទកម្មវិធីត្រឹមនេះយ៉ាងម៉េចដែរ? មើលទៅគ្រប់គ្នាស្រវឹងអស់ហើយ»
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
عاطفيةនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា
