Chapter 8

612 12 0
                                    

Bad blood

៚ដឹ ក្រូណេព្វ

រាងស្តើងក្នុងរ៉ូបត្រឹមភ្លៅអង្គុយចុចទូរស័ព្ទលើសាឡុងបណ្តើរ ក្រសែភ្នែកខៀវស្រងាត់ដៀងមើលមុខសង្ហារបណ្តើរ។

«បងកើតអី?»

«យកពេលដែលចេះដឹងរឿងបងទៅធ្វើអីផ្សេងមានប្រយោជន៍បានទេប្អូនស្រីកំហូច?» ថេអូ ដកភ្នែកពីអេក្រង់កុំព្យូរទ័រ ព្រមទាំងធ្វើមុខកាចទៅកាន់ប្អូនស្រី។

«រឿងស្រីឈ្មោះ ហ្វ្រេនដា នោះមែនទេ?» នាងនិយាយប្រហើរ តែក្នុងចិត្តក៏លួចរង់ចាំមើលប្រតិកម្មបងប្រុសកំពូលព្រានរបស់នាង។

«អ្នកណា?»

«កុំមកធ្វើល្ងង់ កុំភ្លេចណា៎ថាខ្ញុំនៅក្នុងពោះម៉ាក់ជាមួយបង៩ខែដូចគ្នា!»

«ហើយវាយ៉ាងម៉េច?» គេចាប់ផ្តើមមួម៉ៅ មិនមែនមកពីខឹងនឹងប្អូន តែខឹងនឹងខ្លួនឯងទៅវិញទេ ព្រោះរាល់ពេលដែលរំលឹកពីឈ្មោះស្រីម្នាក់នោះ ធ្វើអោយគេវេទនាក្នុងខ្លួនយ៉ាងចម្លែក។

«គ្រាន់តែចង់ប្រាប់បងថាបើបងចង់ច្បាស់លាស់ជាមួយនាង មេត្តាបោះបង់អាចរិតព្រានបងនេះចេញផង បើមិនចឹងទេកុំសង្ឃឹមថានាងយកភ្នែកមកមើលបង! កុំថាខ្ញុំមិនបានតឿន»

«ឯងក៏ដឹងថាបងគ្មានផ្លូវចោលភាពនៅលីវរបស់បងដើម្បីតែមនុស្សស្រីម្នាក់»

«បើទោះបីជាស្រីម្នាក់នោះជាមនុស្សដែលបងស្រលាញ់?»

«អ្នកណាថាបងស្រលាញ់ស្រីនោះ?»

«មុខបងសរសេរបែបនោះ ម៉ាថេអូ ខារស្ពេនស័រ!!! សារភាពទៅថាបងស្រលាញ់នាង បើមិនចឹងទេមិនមែនមួយរយៈនេះបងឈប់បណ្តើរស្រីទេ»

«បងមិនបានស្រលាញ់នាង!» គេបដិសេធនិងប្អូនយ៉ាងដាច់អហង្ការ តែអ្វីដែលទទួលបានគឺចម្លើយហីៗរបស់ប្អូនស្រីដែលហាក់ដូចជាមិនជឿពីសម្តីរបស់គេ។

«អូខេៗ មិនស្រលាញ់ក៏មិនស្រលាញ់!»

«ហ្វីន!!! បងគ្មានផ្លូវស្រលាញ់នាង គ្មានផ្លូវដាច់ខាត!»

...

សម្លេងចេចចាចរបស់ភ្ញៀវដែលមកចូលរួមបន្លឺពេញសាលទូលាយដែលត្រូវបានរៀបចំតុបតែងយ៉ាងប្រណីតសម្រាប់អាពាហ៍ពិពាហ៍របស់កូនកម្លោះនិងកូនក្រមុំថ្មោងថ្មី។

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now