Tame him!
លើកទីពីរមកដល់ផ្ទះលំហែរត្រកូលត្រកូលខាស្ពេនស័រ រាងស្តើងដើរមើលគ្រប់កន្លុកកន្លៀតមិនអោយចន្លោះឡើយ បើទោះជាការមកលើកនេះគ្រាន់តែផ្នែកមួយនៃល្បែងតូចតាចនាងក៏ដោយ។ រាងខ្ពស់ដើរតត្រុកពីក្រោយរាងស្តើងដែលដើរពីខ្លួន រួចក៏លួចញញឹមម្នាក់យ៉ាងស្ងៀមស្ងាត់ ពេលឃើញឬកពារងឿងឆ្ងល់របស់ស្រីក្រមុំទៅលើការតុបតែងនៅទីនេះ។
«បើនាងចូលចិត្តទីនេះ ខ្ញុំនឹងនាំនាងមកអោយញឹកញាប់!»
«ពិតមែនហ៎?» នាងបិទបើកភ្នែកមូលក្រឡង់របស់ខ្លួន សម្លឹងនាយកម្លោះភ្លឹសៗហាក់ដូចជារំភើបសម្បើមណាស់ចឹង។
«ប្រាកដណាស់!! និយាយចឹង នាងឃ្លាននៅ? ចាំខ្ញុំទៅរកអីអោយនាងញាំ»
«ហឹម...» នាងគ្រហឹមតិចៗ រួចអង្អែលពោះរាបស្មើរបស់នាង ព្រមទាំងងើយក.មើលទៅមុខសង្ហាររបស់នាយដែលកំពុងញញឹមពព្រាយដាក់នាង។
«ចង់ញាំអីជាពិសេសទេ? ខ្ញុំនឹងរៀបចំអោយនាងភ្លាម!»
«លោកជាអ្នកធ្វើ?» នាងបើកភ្នែកធំៗសឹងតែមិនជឿនឹងអ្វីដែលលឺផ្ទាល់ត្រចៀក។
«ខ្ញុំមិនធ្លាប់ប្រាប់នាងទេហ៎ ថារឿងចូលចង្ក្រាននេះជាចំណូលចិត្តរបស់ខ្ញុំ?» គេឆ្លើយយ៉ាងមានអំណួតពេញខ្លួន ហើយនេះក៏ជាការពិត តែមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះដែលដឹងរឿងនេះ។
«ឆឹស! ប្រុសអីប៉ិនអួត» ស្រីស្អាតឈរអោបដៃពេបមាត់ដោយការជិនឆ្អន់។ ថេអូ មិនតតាំងអីនឹងនាងទៀត គេស្រវ៉ាចាប់ដៃតូចជាប់រួចបណ្តើរនាងទៅអង្គុយលើកៅអីក្បែរផ្ទះបាយ មុននឹងនាំរាងខ្ពស់របស់ទៅរកទូរទឹកកក រួចទាញយកញ្ចប់ជាច្រើនចេញមកដើម្បីបញ្ចេញថ្វីដៃរបស់ខ្លួន។
ក្លិនឈ្ងុយសាយភាយពេញផ្ទះបាយ ហើយមិនយូរចានម្ហូបជាច្រើនតម្រៀបពេញលើតុ ក្រោមទឹកមុខស្រឡាំងកាំងរបស់ស្រីក្រមុំ។ នាងមើលមុខម្ហូបនីមួយៗជាមួយនឹងកែវភ្នែកស្ញើចសរសើរមិនអោយគេដឹង។
«សោភ័ណ្ណភាពមួយមុខមិនអាចវាស់ពីទឹកដៃបានទេ! រសជាតិទើបជាមូលដ្ឋានគ្រឹះ!» នាងមិនចង់ទទួលស្គាល់ងាយៗបើទោះជាអាហារនៅលើតុមើលទៅទំនងប៉ុណ្ណាក៏ដោយ! គិតបែបនេះ នាងដួសឆាមឹកដាក់មាត់ដោយមិនរំពឹងអីប៉ុន្មាន តែថារសជាតិគឺវាឆ្ងាញ់ពេកហើយ។ ថេអូ ច្រត់ចង្ការសម្លឹងរូបភាពនារីទល់មុខមិនដកភ្នែកទៅណា អាហារលើតុទាំងប៉ុន្មានមិនស្មើនឹងទិដ្ឋភាពគួរអោយស្រលាញ់របស់នាងពេលនេះឡើយ ទើបគេមិនចង់ខាតពេលចំណាយលើរឿងផ្សេងក្រៅពីអង្គុយសប្បាយៗមើលមុខនាង។
![](https://img.wattpad.com/cover/347354885-288-k256345.jpg)
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា