Chapter 6

712 17 0
                                    

His persistence and her determination

នាងទះតប់ទ្រូងមាំអោយដោះលែងនាង តែគេមិនខ្ចីឈឺហើយកាន់តែអោបរឹតនាងលើសដើម អណ្តាតក្តៅគគុករបស់គេលាស់ពេញក្រអូមមាត់នាងដូចដាច់ដាបមកពីណាចឹង រាងស្តើងចាប់ផ្តើមស្រពិចស្រពិលនឹងការថើបរបស់គេ​ ហើយក៏ធ្លោយលេងជាមួយភ្លើង។

«ហា៎...បកស្រាយយ៉ាងម៉េចដែរ? សារភាពទៅថាអ្វីដែលនាងធ្វើគឺព្រោះតែចង់ទាក់ទាញខ្ញុំ!» ថេអូ ដកមាត់ចេញ សម្លឹងមុខនារីចំពោះមុខដូចអ្នកឈ្នះ។ ហ្វ្រេនដា ព្យាយាមអត់ធ្មត់រកនឹកពាក្យតបតទៅគេវិញ នាងមិនចង់ចាញ់ឈ្នះអីទេ តែនាងពិតជាមិនចង់ពាក់ព័ន្ធនឹងគេតទៅទៀតពិតមែន។

«វាជារឿងធម្មតាដែលលោកថើបខ្ញុំហើយខ្ញុំថើបតលោកវិញ! ចាត់ទុកថាខ្ញុំជាអ្នកខុសដែលនិយាយពាក្យមិនគួរនិយាយទៅលោកថ្ងៃនោះ! ហើយលោកអាចទុកចិត្តបានថាអ្វីដែលខ្ញុំនិយាយគឺចេញពីចិត្តពិតមែន...ខ្ញុំធ្វើនេះមិនមែនចង់ទាក់ទាញលោក ព្រោះខ្ញុំមិនបានស្រលាញ់លោក មិនថាថ្ងៃនេះឬថ្ងៃអនាគត»

«នាង...មិនញាប់ញ័រនឹងខ្ញុំពិតមែន?»

«ហេតុអីខ្ញុំចាំបាច់ត្រូវមានអារម្មណ៍បែបនោះចំពោះលោក?»

«...» គេខាំមាត់ណែនមានអារម្មណ៍ដូចចុះនរកទាំងរស់ពេលឃើញភាពជឿជាក់របស់ស្រីតូចតែមួយដូចនាង។

«ខ្ញុំចាត់ទុកថាការមិនឆ្លើយតបរបស់លោកជាចម្លើយវិជ្ជមាន!» នាងញញឹមស្ងួត រួចនាំរាងកាយល្វតល្វន់ចាកចេញជាថ្មី ម្តងនេះគេលែងឃាត់នាង ទើបស្រីក្រមុំគិតថាការសន្ទនានេះបញ្ចប់ដោយរលូន។

«ហ្វ្រេនដា ខាសាណូវ៉ា» ថេអូ សង្គ្រឺតធ្មេញសម្លក់ផែនខ្នងរាងស្តើងរហូតបាត់ពីក្រសែភ្នែក គេចង់ចាប់នាងមកនិយាយមកនិយាយអោយដឹងរឿង ហើយក្នុងពេលតែមួយគេក៏មិនដឹងថានិយាយអីទៅនាងដូចគ្នា ទើបគេបណ្តោយអោយនាងទៅបណ្តោះអាសន្នសិន។
____
ជីវិតដ៏ស្ងប់ស្ងាត់របស់ ហ្វ្រេនដា ក្រឡាប់ចាក់១៨០ដឺក្រេ បន្ទាប់ពីវត្តមានរបស់កំពូលព្រាននារី ម៉ាថេអូ មកស្នាក់អាស្រ័យក្នុងរីហ្សតនាងជាងមួយសប្តាហ៍ហើយតាមអុកឡុកនាងជារៀងរាល់ថ្ងៃ។

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now