Friendship
ហ្វ្រេនដា ទម្លាក់ពែងកាហ្វេចុះ ខណៈដៃម្ខាងនៅកាន់ទូរស័ព្ទជាប់នឹងដៃ។ នាងមើលរូបភាពបុរសធ្លាប់ស្គាល់បង្ហោះរូបភាពស្និទស្នាលជាមួយមនុស្សស្រីរាប់មិនអស់នៅលើបណ្តាញសង្គម មិនមែននាងចេះដឹងរឿងគេ តែគ្រប់គ្នាក្នុងបណ្តាញសង្គមចែកចាយរូបភាពទាំងនោះស្ទើរតែគ្រប់គ្នា។
«ហ្វ្រេនដា?» បែល គ្រវីដៃពីមុខមិត្តក្រមុំដែលរវល់ភ្លឹកនឹងទូរស័ព្ទមិនចាប់អារម្មណ៍វត្តមានរបស់នាងដែលអង្គុយនិយាយម្នាក់ឯងមួយសន្ទុះ រហូតទើបតែដឹងថាមិត្តមិនបានស្តាប់នាង។
«អូ៎...មានអីមែន បែល?»
«រវល់គិតអីឯង បានជាភ្លឹកដល់ថ្នាក់នេះ? មើល៎ អោយគ្នាមើលផង» បែល លោតផ្លោតពីកៅអី ហើយអើតក.មើលទូរស័ព្ទរបស់មិត្ត រួចលាន់មកជេរប្រទេចទាំងភ្លេចខ្លួន...
«ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀនពិតមែន! នេះមិនទាន់បានមួយអាទិត្យស្រួលបួលផងដែលគេសារភាពដាក់ឯង គេចេញចរិតពាលដល់ថ្នាក់នេះហើយ!»
«រឿងផ្ទាល់ខ្លួនគេ កុំទៅខ្វល់អី» មាត់ថាមិនខ្វល់ តែអាកប្បកិរិយារបស់នាងអម្បាញ់មិញបញ្ជាក់ផ្សេង ទើបចំនុចនេះមិនអាចគេចពីក្រសែភ្នែករបស់មិត្តនាងបាន។
«ហ្វ្រេនដា! ប្រាប់តាមត្រង់ភ្លាម ឯងគិតយ៉ាងម៉េចចំពោះគេ?»
«បែល! ចង់អោយយើងនិយាយប៉ុន្មានលើកទៀតថាគេនិងយើងគឺមិនអាចទៅរួច?»
«ទេ! យើងចង់បានចម្លើយចេញពីអារម្មណ៍របស់ឯង មិនមែនការវិភាគរបស់ឯងនោះទេ»
«យើងមិនស្អប់គេទេ...» ហ្វ្រេនដា បញ្ជាក់ទៅមិត្ត រួចដកដង្ហើមធំពេលរំលឹកដល់រូបភាពដែលឃើញលើទូរស័ព្ទមុននេះ...
«តែយើងមិនអាចស្រលាញ់គេដូចគ្នា»
«អូយ!!! ឯណាប្រេងកូឡា? ក្បាលរបស់យើងចង់ផ្ទុះម្តងៗ ពេលសួរឯងពីរឿងគេ»
«ឯងមិនយល់ទេ»
«យើងមិនយល់ពិតមែន! ឯងខ្លាចអីទៅ?»
«នែ៎! ក្រែងអម្បាញ់មិញនេះ ឯងជេរគេតើ ហេតុអីពេលនេះឯងក្បត់ខ្ញុំទៅគាំទ្រគេវិញ?»

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា