Chapter 21

298 11 1
                                    

Something fishy

ហ្វ្រេនដា អង្គុយសំកុក ទឹកមុខតប់ប្រមល់របស់នាងធ្វើអោយខូចសម្រស់នាងមិនស្ទើរទេ តែបញ្ហាធំបំផុតពេលនេះគឺមិនថានាងងាកទៅណា ក៏លឺតែសម្លេងគម្រាមរបស់លោកយាយជាទីស្រលាញ់។

«ហ្វ្រេនដា?» សម្លេងគ្រលររបស់បុរសអង្គុុយទល់មុខនាងបន្លឺឡើង ធ្វើអោយនាងងាកមកចាប់អារម្មណ៍នឹងគេវិញ នាងវិសតែភ្លេចពីវត្តមានរបស់គេទៅហើយបើគេមិនលឺសម្លេងគេនោះ។

«សុំទោស ហ្សេណូស, ចៃដន្យថ្ងៃនេះមានការងារច្រើន ទើបអារម្មណ៍ខ្ញុំមិននៅនឹងខ្លួន»

«មានរឿងអីត្រូវការអោយខ្ញុំជួយអត់?»

«អូ៎...អត់អីទេ ជារឿងតូចតាច» នាងបដិសេធទឹកចិត្តរបស់នាយកម្លោះទាំងញញឹម នាងម៉េចនឹងហ៊ានប្រាប់គេទៅថាលោកយាយនាងបង្ខំនាងអោយភ្ជាប់ពាក្យជាមួយគេ?

«អ្ហឹម...ខ្ញុំសង្ឃឹមថាគ្រប់យ៉ាងនឹងមិនអី និយាយចឹងលោកយាយមានប្រាប់នាងទេពីរឿងកម្មវិធីស្អែក?»

«អ៎រ...គាត់ប្រាប់តើ មានបញ្ហាអីមែនទេ?» នាងមើលគេទាំងមិនយល់ពីសំនួររបស់គេ រឿងពិធីស្អែកនាងប្រាកដជាដឹង ព្រោះវាជាពិធីធំរបស់អ្នកស្រីអេមម៉ា។

«ចុះគាត់មានប្រាប់នាងទេថាពួកយើងនិងទៅជាមួយគ្នា?»

«រឿងនេះខ្ញុំក៏ដឹង មានអីចម្លែកហ៎?» ប៉ុន្មានថ្ងៃមុន លោកយាយក៏ប្រាប់នាងអោយបណ្តើរគ្នាជាមួយគេចូលរួមកម្មវិធី នាងក៏មិនសង្ស័យអីច្រើនព្រោះយ៉ាងណានាងកំពុងត្រូវការដៃគូចូលរួមកម្មវិធីជាមួយស្រាប់។

«ចុះគាត់មានប្រាប់នាងរឿងដែលបើកចំហរទំនាក់ទំនងពួកយើងជាផ្លូវការ?»

«បានន័យថាម៉េច?»

«យើងទាំងពីរនាក់ត្រូវបណ្តើរគ្នាចូលរួមពិធីថ្ងៃស្អែក មិនមែនក្នុងនាមជាដៃគូបណ្តើរធម្មតាៗ តែជាគូរដណ្តឹងនឹងគ្នា»

«ហាស៎??» នាងបើកភ្នែកធំៗ ភ្ញាក់ផ្អើលនឹងពត៌មានដែលបានលឺពីមាត់នាយកម្លោះ។ នាងដឹងរឿងភ្ជាប់ពាក្យដែលលោកយាយបង្ខំនាង តែអារឿងប្រកាសទំនាក់ទំនងទាន់ហន់នេះ នាងមិនដឹងខ្យល់អីសូម្បីតែបន្តិច។

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now