Undefined relationships
ហ្វ្រនដា មិនអាចដកខ្សែភ្នែកពីមុខសង្ហាររបស់គេបាន ក្រោយពីលឺអ្វីដែលគេសារភាពស្តែងៗចំពោះមុខនាង មិនមែនមកពីនាងរំភើបនឹងអារម្មណ៍ដែលគេមានមកលើនាង តែនាងភ័យខ្លាចច្រើនជាងពេលដែលពាក្យនឹកស្មានមិនដល់របូតចេញពីបបូរមាត់សិចស៊ីរបស់គេ។ នាងមិនជឿនៅអ្វីដែលគេនិយាយនោះទេ តែនាងមិនអាចបដិសេធនោះទេថានាងញាប់ញ័រនូវទង្វើររបស់គេមួយនេះ។
«នាងអាចផ្តល់ពេលអោយខ្ញុំបញ្ជាក់ពីអារម្មណ៍ដែលខ្ញុំមិនដឹងនេះបានទេ? បើនេះជាអារម្មណ៍ដូចដែលនាងនាងនិយាយពិតមែន ខ្ញុំនឹងដកខ្លួនចេញពីនាងភ្លាម!»
«ហេតុអីខ្ញុំត្រូវយកខ្លួនទៅធ្វើជាឧបករណ៍ពិសោធរបស់លោក? ខ្ញុំជាមនុស្សមានសាច់មានឈាម ខ្ញុំចេះឈឺដូចគ្នា! បើលោកចង់ជួបខ្ញុំដើម្បីនិយាយរឿងនេះ ខ្ញុំទៅវិញល្អជាង!!!» នាងអស់សំណើចនឹងចរិតអាត្មានិយមរបស់គេពេញទំហឹង ជាជាងទទួលស្គាល់អារម្មណ៍របស់ខ្លួនឯង គេជ្រើសយកនាងមកធ្វើជាគំរូរបស់គេ!!! បន្ទាប់ពីយប់ម្សិល នាងគិតថាគេអាចនឹងមិនមែនជាមនុស្សដូចដែលនាងគិត ព្រោះគេទង្វើរកក់ក្តៅដែលគេផ្តល់អោយនាងធ្វើអោយនាងគិតសារថ្មីពីពាក្យចចាមរាមទៅលើគេដែលនាងធ្លាប់លឺ តែនាងគិតខុសទាំងស្រុង។
«ចុះបើខ្ញុំប្រាប់ថាខ្ញុំចូលចិត្តនាង នាងគិតយ៉ាងម៉េច? នាងនឹងទទួលយកអារម្មណ៍ដែលខ្ញុំមានចំពោះនាងឬអត់?»
«!!!»
«ឃើញអត់? បើនាងមិនព្រមទទួលខ្ញុំដដែល ហេតុអីនាងខ្លាចនឹងសំណើររបស់ខ្ញុំ?»
«ខ្ញុំមិនខ្លាច! តែខ្ញុំមិនចង់យកខ្លួនទៅពាក់ព័ន្ធនឹងលោកច្រើនជាង»
«ទេ! ហ្វ្រេនដា!! នាងខ្លាច...ម្យ៉ាងទៀត បើនាងមិនចង់យកខ្លួនមកបៀតនឹងខ្ញុំ នាងមិនគួរជ្រើសខ្ញុំតាំងពីថ្ងៃយើងជួបគ្នាដំបូងម្ល៉េះ!»
«ខ្ញុំមិនបានខ្លាច!!!» កាលដែលត្រូវគេមើលស្រាលដោយវិធីនេះ ធ្វើអោយនាងច្រាលឈាមពេញមុខ ព្រោះខឹងសម្បារនឹងសម្តីផ្ចាញ់ផ្ចាល់របស់គេមកកាន់នាង។

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romantikនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា