Chapter 37

190 15 4
                                    

Teach me

ប្រាវ!!!

ហ្វ្រេនដា សម្លឹងកំទេចទូរស័ព្ទដែលខ្ទាតលើការ៉ូ ហើយញញឹមស្រទន់ដាក់រាងមាំដែលកំពុងខាំថ្គាមណែនសម្លក់មកនាង។

«ហេតុផលប៉ុណ្ណឹង ឆ្លើយតបនឹងសំណួរលោកបានអត់?»

«បើនាងមិនឈានជើងចូលជីវិតខ្ញុំតាំងពីដំបូង ខ្ញុំក៏មិនក្លាយជាបែបនេះ! នាងត្រូវទទួលខុសត្រូវ!»

«ដោយការរៀបការជាមួយលោក?» នាងមើលមុខគេទាំងមិនចង់ជឿនឹងភាពមានៈរបស់គេ។

«រៀបការនឹងខ្ញុំ មានអីមិនល្អ? កូនក្នុងពោះគឺជាឈាមរបស់ខ្ញុំ ហេដា! នាងគិតថាខ្ញុំល្ងង់មិនដឹងឬយ៉ាងម៉េច?»

«ហឹស...លោកដឹង តែលោកនៅតែនិយាយពាក្យមិនល្អដាក់កូនបានយ៉ាងម៉េច?» នាងមិនភ្ញាក់ផ្អើលនោះទេដែលគេដឹងរឿងកូន តែអ្វីដែលគួរអោយភ្ញាក់ផ្អើលគឺពាក្យសម្តីគេថ្ងៃនោះ...

«គឺនាងធ្វើអោយខ្ញុំខឹង! នាងហ៊ាននិយាយថាក្មេងមិនមែនជាកូនខ្ញុំធ្វើអី?»

«កំហុសខ្ញុំ? ចុះបើក្មេងនេះមិនមែនជាកូនលោកពិតមែន លោកនៅតែមានគំនិតអោយខ្ញុំបោះបង់ក្មេងនេះឬទេ?»

«បើនាងចង់ចិញ្ចឹម ខ្ញុំក៏មិនចិត្តអាក្រក់ តែដរាបណានាងព្រមរស់នៅជាមួយខ្ញុំប៉ុណ្ណោះ»

«ម៉ាថេអូ!!!»

ផាំង! ផាំង!
«ខ្ញុំស្រលាញ់នាងសឹងឆ្កួតទៅហើយ ហេតុអីគ្រាន់តែឱកាសក៏នាងមិនព្រមផ្តល់អោយខ្ញុំ? ហេតុអី ហេតុអីទៅហា៎!!!» ដៃមាំដំតុមួយទំហឹង មុខគេឡើងក្រហមព្រោះកំហឹង គេមួម៉ៅដែលនាងមិនព្រមសូម្បីតែទុកក្តីសង្ឃឹមអោយគេអីបន្តិច! ស្រីម្នាក់នេះចិត្តដាច់ជាងស្អីទៅទៀត ហើយក្បាលរឹងដូចដែកថែបអីចឹង។

«បានហើយ! និយាយគ្នាពេលក៏ស្តាប់គ្នាមិនបានដែរ! ចាំលោកចិត្តត្រជាក់ជាងនេះ សឹមនិយាយគ្នាម្តងទៀត» នាងព្រួសខ្យល់ដង្ហើមទាំងតប់ប្រមល់ មុននឹងឈានជើងចាកចេញពីបន្ទប់ តែសម្លេងខ្សាវៗ ហៅឈ្មោះនាងល្វើយៗ ធ្វើអោយនាងឈប់ទ្រឹងមួយរំពេច នាងក្រលេកទៅរកគេជាលើកចុងក្រោយ ហើយក៏ត្រូវបើកភ្នែកធំៗ

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now