Chapter 17

407 8 0
                                    

Her confession

ប្រុសស្រីមួយគូអង្គុយទល់មុខគ្នា លួចដៀងភ្នែកទៅគ្នាទៅវិញទៅមក ដោយមិនព្រមមាននរណាម្នាក់ព្រមហារមាត់និយាយរកគ្នាសូម្បីតែមួយម៉ាត់។ ម្នាក់ៗ មានទឹកមុខដូចគេយកទៅបាញ់ចោល មិនប្រាប់ក៏ដឹងថាការមកណាត់នេះ ព្រោះតែការបង្ខំពីចាស់ទុំទាំងសងខាង។

«ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ តែដោយសារគ្រួសារខ្ញុំមិនអនុញ្ញាតអោយសេពគប់គ្នា...ខ្ញុំសង្ឃឹមថាអ្នកនាងយល់»

«តែយ៉ាងណាចាស់ៗគាត់បង្ខំទៅហើយ លោកអាចធ្វើជាបណ្តើរខ្ញុំមួយរយៈសិនបានទេ ទម្រាំដល់ពេលនោះ ខ្ញុំនឹងប្រាប់លោកយាយថាពួកយើងមិនចុះសម្រុងនឹងគ្នា...លោកក៏ដឹងថាពួកគាត់នឹងបន្តដាក់កំហិតអោយយើងពីរនាក់ទៅដេតអ្នកផ្សេងដដែលហ្នឹង»

«នាងនិយាយត្រូវ តែខ្ញុំមិនចង់អោយមិត្តស្រីយល់ច្រលំ!»

«អធិប្បាយប្រាប់នាងទៅ! ខ្ញុំធ្វើជាស្រមោលជំនួសមិត្តស្រីលោកក៏បាន! លោកអាចណាត់ជួបនឹងមិត្តស្រីលោកដោយយកឈ្មោះខ្ញុំមកអាងបាន យ៉ាងម៉េចដែរ?» នាងទាល់តម្រិះមែនទែន ទើបសុខចិត្តចុះទន់សំណូមពរគេដល់ថ្នាក់នេះ។

«ហឹម...យល់ព្រម!»

«...» ហ្វ្រេនដា ញញឹមនឹងចម្លើយរបស់ភាគីម្ខាងទៀត ទីបំផុតបញ្ហារឿងលោកយាយនាងត្រូវបានដោះស្រាយ។
__

ព្រឹកថ្ងៃថ្មី រាងតូចច្រឡឹងនិងកូនចៅសង្ហាររបស់នាងដើរត្រួតពិនិត្យគ្រប់ផ្នែកផ្សេងៗនៃរីហ្សត ដើម្បីមើលថាមានកន្លែងណាត្រូវជួសជុល ឬត្រូវការដេគ័របន្ថែមទៀតឬអត់។

«កែសម្រួលឡប់ប៊ីឡើងវិញ អាងហែលទឹក និងកន្លែងស្ទីម...»

ហេនឌ្រិក៍ ចុចប៉ុបប៉ាប់លើថាប្លេតរបស់គេ ដើម្បីកត់ត្រាពត៌មានដែលស្រីស្រស់បញ្ជាទាំងយកចិត្តទុកដាក់។

«ទាក់ទងផ្នែកបម្រើសេវាកម្មអតិថិជនអោយរឹតបន្តឹងបទពិន័យរបស់បុគ្គលិកផង! មើលតាមរបាយការណ៍ ឃើញមានខមផ្លេនច្រើនណាស់ទាក់ទងនឹងរឿងបុគ្គលិកផ្តល់សេវាកម្ម!»

«បាទ អ្នកនាងប្រធាន!»

«លោក! ទីនេះមិនអនុញ្ញាតអោយភ្ញៀវគ្មានភារកិច្ចចូលទេ...» សម្លេងសន្តិសុខលឺពីចម្ងាយ ទំនងដូចជាមានរឿងរកាំរកូសជាមួយភ្ញៀវ។ ហ្វ្រេនដា បាញ់ក្រសែភ្នែកជាសញ្ញាអោយកូនចៅជំនិតចេញទៅមើលស្ថានភាពនៅខាងក្រៅ ហើយខ្លួននាងក៏បន្តដំណើរទៅមុខជារឿយៗ។

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now