Chapter 35

217 18 5
                                    

A prince from the underworld

៦:០០ល្ងាច

ហ្វ្រេនដា ស្ពាយកាបូបនឹងស្មា ហើយកាន់កុំព្យូទ័រជាប់នឹងដៃចាកចេញពីអូហ្វីស ដើម្បីត្រលប់ទៅផ្ទះ តែមុនទៅផ្ទះ នាងឈាងចូលផ្សារទំនើបដើម្បីទិញសម្ភារៈប្រើប្រាស់មួយចំនួន។

នាងរុញរទេះបណ្តើរ រើសទំនិញផ្សេងៗ ដាក់ចូលបណ្តើរ ទំនិញដែលនាងទិញភាគច្រើនគឺចំណីអាហារសម្រាប់ដាក់ក្នុងទូរទឹកកក។

«ហេដា?»

ម្ចាស់ឈ្មោះងាកទៅរកប្រភពសម្លេង ហើយក៏ប្រទាក់ភ្នែកនឹងបុរសធ្លាប់ស្គាល់។ នាងឈរទ្រឹងព្រោះមិនដឹងរៀបឬកពារបែបណា តែក៏ព្យាយាមដកដង្ហើមចូលជ្រៅ មុននឹងញញឹមស្រទន់ទៅរកគេ...

«ខាល...»

«ជានាងពិតមែន! ខ្ញុំស្មានតែច្រលំមនុស្សហើយតើ»

«លោកមកធ្វើអីនៅទីនេះ ខាល?»

«អ៎រ...ខ្ញុំមានការងារត្រូវធ្វើនៅទីនេះមួយរយៈ! និយាយពីនាងវិញ ហេតុអី...អឺ..» គេលើកដៃអេះក្បាលតិចៗ ព្រោះមិនដឹងនិយាយពីអីមុន គេមិនបានខ្វាក់មិនឃើញពោះរបស់នាង តែគេគ្មានភាពក្លាហានសួរនាងនោះទេ...

«ខ្ញុំមានផ្ទៃពោះប្រាំពីរសប្តាហ៍ហើយខាល...លោកជិតក្លាយជាពូគេហើយ ដឹងទេ?» នាងនិយាយ ហាក់ដូចជាមើលធ្លុះពីគំនិតរបស់គេ រួចអង្អែលកូនៗ ក្នុងពោះ ព្រមទាំងញញឹមស្រទន់ដាក់គេ។

«អូ៎...ហាហាហា មានអារម្មណ៍ថាពេលវេលាដើរលឿនណាស់ន៎ ទើបតែថ្ងៃមុនសោះដែលពួកយើងបណ្តើរគ្នាទៅរៀន តែពេលនេះនាងក្លាយជាម្តាយគេទៅហើយ»

«ហិហិ ខ្ញុំមិនមែននៅក្មេងទៀតឯណា! លោកចង់ប៉ះក្មេងៗធាក់ទេ?»

«ក្មេងៗ??»

«ក្នុងពោះខ្ញុំមាននាងល្អិតពីរនាក់រស់នៅក្នុងនេះ...» នាងញញឹមយ៉ាងមានមោទភាព ពេលរំលឹកដល់ក្មេងទាំងពីរក្នុងពោះ។

«វ៉ោវ...អាចទៅរួចបានយ៉ាងម៉េច ជីវិតដល់ទៅពីរ រស់នៅក្នុងពោះរបស់នាង?» ខាលិក បើកភ្នែកធំៗ សឹងតែមិនជឿនឹងអ្វីដែលលឺ...

«ហុចដៃលោកមកណេះ...» នាងលារដៃ ទទូចសុំដៃរបស់គេ ចំនែកនាយកម្លោះក៏ព្រមតាមសំណូមពរនាង ហើយដាក់ដៃគេលើដៃរបស់នាង។ ហ្វ្រេនដា ដាក់បាតដៃធំលើពោះរបស់នាង ព្រមទាំងខ្សឹបទៅកូនៗរបស់នាង អោយដឹងពីវត្តមានរបស់ម្ចាស់ដៃ។

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now