Chapter 36

135 14 1
                                    

Something that you do not have

«!!!» នាងសម្លក់មុខគេថ្មែ មុននឹងរលាស់ខ្លួនចេញពីបន្ទប់របស់គេ តែរាងក្រាស់រត់មកស្ទាក់ផ្លូវនាងបានមុន។

«ខ្ញុំនិយាយមិនទាន់ចប់!»

«តែខ្ញុំគ្មានរឿងត្រូវនិយាយ!!!» នាងដើរឆាសស្មាប្រុសសង្ហារទៅរកទ្វារ ហើយលើកនេះគេស្ទុះមកអោបនាងពីក្រោយជាប់។

«ឬក៏នាងចង់អោយគ្រប់គ្នាឃើញនាងក្នុងសភាពបែបនេះ?»

«លោក!!!»

«ថេអូ! ហៅឈ្មោះខ្ញុំដូចដែលនាងហៅកន្លងមក» មុខសង្ហារទម្លាក់លើប្រលោះក.របស់នាង ហើយខ្យល់ដង្ហើមអុនៗ ជាមួយនឹងសម្លេងគ្រលរ បន្លឺចេញពីមាត់របស់គេ រសាត់មកជាមួយ ធ្វើអោយរាងកាយស្រ្តីមានផ្ទៃពោះដូចជានាងកន្ត្រាក់បន្តិចព្រោះតែភ្ញាក់ផ្អើល។

«ហេតុអីលោកមកទីនេះ?» នាងឈរទ្រឹង ព្យាយាមនិយាយហេតុផលជាមួយនឹងគេ យ៉ាងណានាងនិងគេ ក៏ធ្លាប់មានរឿងល្អៗជាមួយគ្នា...

«នាងសួរព្រោះតែមិនដឹង ឬក៏គ្រាន់តែបញ្ជោះខ្ញុំអោយខឹងលើសដើម?»

«...»

«នាងនិយាយថាស្រលាញ់ខ្ញុំ តែចុងក្រោយនាងក៏រត់ចោលខ្ញុំបែបនេះ...» សម្លេងគ្មានកម្លាំងកំហែងរបស់នាយកម្លោះពេលរំលឹកដល់រឿងដែលនាងបាត់ខ្លួនមិនប្រាប់គេមួយបាត់ ធ្វើអោយនាងមានអារម្មណ៍ដឹងខុស និងរអៀសខ្លួនមួយរំពេច។

«អូខេ ទទួលស្គាល់ថាខ្ញុំខុសដែលមិនប្រាប់លោក! តែខ្ញុំមិនស្តាយក្រោយរឿងចាកចេញពីលោកទេ វាជាជម្រើសល្អបំផុតសម្រាប់ខ្ញុំ និងលោក»

«មើលមុខខ្ញុំហើយនិយាយ!» គេចាប់នាងបែរមុខរកគេ កែវភ្នែកពណ៌ខៀវស្រងាត់ក្រហមងាំង ដំណក់ទឹកដក់នៅក្នុងកែវភ្នែករបស់គេ ធ្វើអោយនាងគេចពីក្រសែភ្នែកគេយ៉ាងរហ័ស! តែដៃក្រាស់របស់នាយកម្លោះច្របាច់ចង្ការនាងអោយប្រឈមនិងគេវិញ។

«ខ្ញុំមិនស្តាយក្រោ...អុប៎» និយាយមិនទាន់ទាំងចប់ស្រួលបួល គេផ្អឹបបបូរមាត់លើនាង មុននឹងពាក្យដែលគេមិនចង់លឺ របូតចេញពីមាត់របស់នាង។ ហ្វ្រេនដា រើបម្រាស់ចេញពីការបង្ខំរបស់គេ តែចុងក្រោយនាងក៏ចុះចាញ់ ពេលក្លិនរបស់គេភាយប៉ះនឹងចុងច្រមុះនាង ក្លិនមនុស្សប្រុសដែលនាងតែងនឹកម្តងម្កាលរាល់ពេលដែលមានភ្លៀងធ្លាក់...

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now