Yes, i love him
រយៈពេលបីថ្ងៃហើយដែល ហ្វ្រេនដា សម្រាកនៅមន្ទីរពេទ្យដោយមាន បែល នៅតាមយកអាសារមើលថែនាងរាល់ថ្ងៃ។ ថ្ងៃនេះនាងអាចចេញមន្ទីរពេទ្យបាន បន្ទាប់ពីទទួលបានការអនុញ្ញាតពីគ្រូពេទ្យ នាងមានគម្រោងទៅរីហ្សតវិញព្រោះមិនចង់ទុកការងារចោលយូរ តែក៏ត្រូវមិត្តសំលាញ់ប្រកែកដាច់ខាតមិនអោយនាងទៅ ទើបនាងត្រូវស្នាក់អាស្រ័យក្នុងខុនដូរបស់មិត្តបណ្តោះអាសន្នសិន។
«បែល...ឯងសន្យានឹងយើងរឿងមួយបានទេ?»
«រឿងអី?» បែល មានប្រផ្នូលមិនល្អពេលលឺសម្លេងស្រគត់ស្រគំរបស់មិត្ត បីថ្ងៃមកនេះនាងមិនសូវនិយាយស្តីដូចមុន ហើយគិតតែសម្លឹងមាត់បង្អួចជារឿយៗ ព្រោះបែបនេះ ទើបនាងចាប់ផ្តើមខ្លាចពីរឿងដែលមិត្តចង់អោយនាងសន្យា។
«កុំប្រាប់អ្នកណាពីរឿងនេះ»
«សូម្បីតែលោកយាយឯង?»
«អ្ហឹម...យើងមិនចង់អោយអ្នកណាទាំងអស់ដឹង»
«តែមុននឹងក្រោយ ពោះរបស់ឯងនឹងខ្ទាត ឯងលាក់មិនបានដដែលហ្នឹង យល់ល្អ គ្នាថាឯងគួរពិភាក្សារឿងនេះជាមួយលោកយាយសិន យ៉ាងម៉េចដែរ គាត់ជាចាស់ទុំ ប្រហែលជាមានដំណោះស្រាយ»
«ទេ បែល! គ្នាអាចដោះស្រាយរឿងនេះបាន»
«ឯងប្រុងធ្វើអី ហ្វ្រេនដា?»
«យើងគ្មានហេតុផលទុកក្មេងនេះ! យើងនឹងយកគេចេញ»
«ហ្វ្រេនដា!!! ឯងធ្វើបែបនោះបានយ៉ាងម៉េច ក្មេងគ្នាមិនដឹងអីទេ! ពិចារណាឡើងវិញទៅសម្លាញ់»
«យើងមិនអាចចិញ្ចឹមគេក្នុងស្ថានភាពបែបនេះ! យើងធ្វើមិនបានពិតមែន បែល...»
ហ្វ្រេនដា យកដៃជ្រប់មុខព្រោះមិនថានាងជ្រើសផ្លូវណាដើរ សុទ្ធតែមានបញ្ហាទាំងអស់ ទើបជម្រើសដែលល្អសម្រាប់គ្រប់គ្នាគឺលះបង់កូនក្នុងផ្ទៃរបស់នាង...
«មិនខ្វះទេមនុស្សស្រីដែលចិញ្ចឹមកូនម្នាក់ឯង! ឯងទៅខ្លាចអីហាស៎»
«ក្រែងឯងក៏ដឹងថាឳពុកកូនក្នុងពោះគ្នាជាអ្នកណា...»
«ចុះវាយ៉ាងម៉េច? ម៉ាថេអូ មានអីគួរអោយខ្លាច?»

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា