Too hurt to forget
រាងខ្ពស់ឈរជ្រែងហោប៉ៅ ដោយដៃម្ខាងកាន់កែវស្រា ស្របពេលដែលក្រសែភ្នែកសម្លឹងទៅមាត់ទ្វារជារឿយៗ...
«រកមើលហ្វ្រេនដាហ៎?» ហ្វីន ពេបមាត់ជិនឆ្អន់នឹងឬកពារបងប្រុសដែលនាងមិនធ្លាប់ដឹងពីមុន រហូតដល់ថ្នាក់នាងសង្ស័យពិតមែនថាប្រុសម្នាក់នេះជាបងប្រុសនាងមែនឬអត់។
«កុំចេះ!»
«នែ៎! ខ្ញុំខំសួរត្រឹមត្រូវណា៎»
«ទឹកមុខឯងមិនបានមានន័យបែបនោះ! ឯងគិតថាបងមើលឯងមិនដឹង?»
«ឆឹស! កោតតែហ្វ្រេនដា យកប្រុសដូចបងទៅកើត! មាត់ឆ្កែ ហើយចរឹតមិនកើតទៀត»
«ហ្វីន! បងកំពុងអារម្មណ៍មិនល្អ កុំមករករឿងបង ឬក៏ឯងចង់អោយបងដកហូតកាតឯងទាំងអស់ ទើបឯងព្រមបិទមាត់?» ថេអូ ញញឹមចុងមាត់ តែក្រសែភ្នែកដូចគ្នាបេះដាក់នឹងប្អូនស្រីកំពុងគម្រាមនាងដោយគ្មានសម្លេង។
ហ្វីន មើលដឹងថាបងប្រុសមិនបាននិយាយលេង ទើបនាងព្រមដកថយព្រោះមិនចង់ខាតដើមច្រើនជាងនេះ ហោចណាស់នាងក៏បានពន្យុះបងនាងបានមួយរឿង😗
«ណ៎ក...មនុស្សដែលបងចាំផ្លូវមកដល់ល្មម តែថាប្រុសដែលនៅក្បែរនាង?»
ថេអូ ងាកខ្វាច់ ហើយរូបភាពដែលឃើញគឺធ្វើអោយមុខស្រស់បស់របស់គេប្រែស្រអាប់មួយរំពេច។ មិនចាំយូរ រាងខ្ពស់បោះជំហានវឹប ទៅរកគូបណ្តើរទាំងពីរដោយមិនខ្វល់ពីសម្លេងហាមឃាត់របស់ប្អូនស្រី។
«ចិត្តត្រជាក់សិនមើល៎ វាអាចមិនដូចអ្វីដែលបងគិត...ម៉ាថេអូ បងមានលឺខ្ញុំនិយាយទេ ហ៊ើយ....»
«ប្រុសម្នាក់នោះកំពុងដើរមកខាងយើង នាងស្គាល់គេ?»
«ជាមិត្តភក្តិ» ហ្វ្រេនដា ញញឹមស្រទន់ដាក់ម្ចាស់សំនួរ ចំពេលល្មមដែលរាងខ្ពស់របស់ ថេអូ ដើរមកឈប់ក្បែរពួកគេ។
«កំហុសខ្ញុំដែលខ្ញុំមិនបានទៅយកនាង តែនាងមិនគួរខឹងដល់ថ្នាក់យកអ្នកណាមិនដឹងមកបណ្តើរជំនួសខ្ញុំ!!»
«ថេអូ? លោកមកដល់ល្អហើយ ម៉ោះ..ខ្ញុំណែនាំអោយស្គាល់ ខាងនេះគឺហ្សេណូស ជាគូដណ្តឹងរបស់ខ្ញុំ» ស្នាមញញឹមរបស់នាងពេលណែនាំប្រុសផ្សេងដល់គេ មិនបានសាងភាពរីករាយអីដល់គេបន្តិច ផ្ទុុយទៅវិញ...
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា