Chapter 24

262 17 1
                                    

She is a witch

ហ្វ្រេនដា អង្គុយធ្វើមុខមិនត្រូវពេលភ្ញៀវមិនបានអញ្ជើញអង្គុយញញឹមស្រស់ដាក់នាង តែអ្វីដែលពិបាកខ្លាំងជាងនេះគឺផ្ទៃមុខដែលដូចគ្នាបេះដាក់នឹងមនុស្សប្រុសដែលនាងគេចវេសមិនចង់ជួបបំផុត!

«សុំទោសណា បងស្រី ដែលមកមិនបានផ្តល់ដំណឹង! ចៃដន្យជិះកាត់មុខរីហ្សតបង ក៏ចង់មកសួរសុខទុក្ខ ហិហិ» ប្រាកដណាស់ថានាងកុហក នាងគ្មានផ្លូវជិះកាត់រីហ្សតរាប់រយគីឡូពីផ្ទះនាងឡើយ តែដើម្បីបងប្រុសដែលជាប្រភពចំណូលរបស់នាង នាងចាំបាច់ត្រូវលះបង់!

«អរគុណណាស់ដែលបានមកលេង បងអាចនាំហ្វីនដើរមើលរីហ្សតបាន បើនាងចង់..»

«អូ៎ មិនអីទេ បងស្រី! ខ្ញុំមិនចង់រំខានពេលវេលាបងយូរទេ ខ្ញុំមកនេះគ្រាន់តែចង់ជជែកលេងជាមួយប៉ុណ្ណោះ»

«អរគុណណាស់ហ្វីនដែលមកកំដរបង បើមានអីអោយបងជួយកុំក្រែងចិត្តអី និយាយមក^^»

«គឺថានែ៎...» ហ្វីន ចាប់ផ្តើមស្ទាក់ស្ទើរ ពេលនិយាយដល់ចំនុចសំខាន់ នាងខ្លាចត្រូវស្រីស្អាតបណ្តេញចេញនៅវិនាទីដែលនាងរំលឹកពីឈ្មោះបងប្រុស។

«ជារឿង ថេអូ មែនទេ?» សម្លេងស្រទន់របស់ ហ្វ្រេនដា ធ្វើអោយនាងងាកខ្វាច់ទៅមើលមុខបងស្រីស្អាតភ្លាម។

«បើបងមិនចង់ស្តាប់ ខ្ញុំក៏មិននិយាយ...» ហ្វីន ខ្ជឹបមាត់ធ្វើជាបដិសេធ តែក្នុងចិត្តក៏អន្ទះសាររង់ចាំស្តាប់សញ្ញាខៀវរបស់ស្រីស្អាត។

«មិនអីទេ និយាយមក»

«បងប្រុសចម្កួតខ្ញុំ មិនទៅធ្វើការមួយអាទិត្យហើយ ម្ង៉ៃៗនៅតែផ្ទះដេកទ្រមក់ យប់មិនទាន់ស្រវឹងអួលទីនួល! ហ៊ើយ ខ្ញុំមិនដឹងធ្វើម៉េចទេ បងស្រីអាចជួយខ្ញុំបានទេ?»

ហ្វ្រេនដា ភ្ញាក់បន្តិចនឹងអ្វីដែលបានលឺ ទោះជានាងមិនសូវជាជឿសម្តីនាងតូច តែនាងក៏មិនបង្ហាញអាការៈអោយអ្នកម្ខាងទៀតដឹងដែរ។

«ក្រែង ហ្វីន ដឹងហើយតើថាបងនិងគេគ្មានអីពាក់ព័ន្ធនឹងគ្នា? បងទៅជួុយអីគេបាន?»

«ទៅសំពងក្បាលគាត់អោយភ្ញាក់រលឹកហ្នឹងណា៎ ខ្ញុំត្រៀមដំបងសម្រាប់បងរួចហើយ នេះនែ៎!!»

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now