Something changed
៦ខែក្រោយមក~
«រកនាងអោយឃើញ ហើយអូសក.នាងមកជួបយើង» សម្លេងគ្រលរបន្លឺឡើងក្នុងទីងងឹត ដៃម្ខាងកាន់កែវស្រាស្របពេលរាងមាំត្រូវស្រីសិចស៊ីម្នាក់អង្គុយនែបនិត្យ...
«បាទ លោកប្រុស!» ក្រុមបុរសឈុតខ្មៅប៉ុន្មាននាក់អោនគំនាប់បន្តិច មុននឹងប្រញាប់ចេញពីទីនោះ។ កន្លះឆ្នាំជាងទៅហើយ ដែលពួកគេទទួលបញ្ជាដដែលៗ ទោះពួកគេចង់ឈប់ធ្វើការនេះក៏មិនបាន ព្រោះលុយច្រើនមិនស្ទើរទេ ដែលពួកគេទទួលបានពីការងារមួយនេះ។
«ថេអូ?» ស្រីស្អាតលូកដៃប្រលេះអាវដែលបិទបាំងរាងកាយមាំមួនរបស់នាយកម្លោះ។ ថេអូ អង្គុយស្ងៀមដូចរូចម្លាក់បណ្តោយអោយនាងធ្វើតាមអំពើចិត្ត ចំនែកស្រីស្រស់គិតថាគេបើកឱកាស ក៏ញញឹមមានមន្តស្នេហ៍ រួចវែកអាវរបស់គេចេញ ដៃសុទ្ធតែក្រចកអង្អែលសាច់ដុំមាំ មុននឹងសង្កត់បបូរមាត់លើរាងកាយនាយកម្លោះ តែក៏មិនភ្លេចដៀងភ្នែកមើលរីអេកសិនរបស់គេ...
«!!!» ទឹកមុខរបស់គេមិនបង្ហាញពីអារម្មណ៍អី ក្រៅពីទឹកមុខរាបស្មើរមិនខុសពីដុំថ្មដែលមិនរង្គើរ មិនថានាងព្យាយាមដាស់អារម្មណ៍គេប៉ុណ្ណា...
ស្រីស្អាតនៅតែមិនចុះចាញ់ ព្រោះជឿជាក់លើស្គីលរបស់នាង នាងមិនជឿថាព្រាននារីដូចជាគេមិនរំញោចដោយសារនាង? គិតដល់រឿងនេះ នាងឈោងទៅថើបមាត់នាយកម្លោះទាំងត្រេកត្រអាល រហូតទទួលបានការឆ្លើយតបវិជ្ជមានពីគេវិញ។
ថេអូ ថើបតបនាងវិញ ដូចតោស្រេកឃ្លានចំណី គេចាប់សង្កត់នាងចុះក្រោម ហើយដៃក្រាស់លាត់សំពត់ស្រីស្អាតឡើង...
'ខ្ញុំស្រលាញ់លោក'
រាងក្រាស់ឈប់ឆ្កឹង គេជ្រឹមភ្នែករួចឧទានឡើងទាំងខឹងសម្បារ...
«ចង្រៃយោរ៍!» ថេអូ រលាស់ខ្លួនចេញពីរាងស្តើង ហើយរៀបចំខ្លួនអោយរៀបរយវិញ។
«ថេអូ!! លោកកើតឆ្កួតស្អីហាស៎» ស្រីស្អាត ស្ទុះងើបឡើងហើយស្រែកដាក់គេទាំងមុខក្រហមព្រោះកំហឹង ដែលត្រួវគេមាក់ងាយនាងបែបនេះ...
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Lãng mạnនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា