It's poisonous, but it tastes sweet
ថេអូ សម្លឹងថាប្លេតដែលមានរូបមនុស្សស្រីដែលគេស្គាល់ច្បាស់ជាមួយនឹងចំណងជើងដែលគេស្ទើរមិនជឿនឹងភ្នែក។
ក្រាក~
«បងប្រុស! បងដឹងទេថា ហ្វ្រេនដា...» ហ្វីន បើកទ្វារទាំងទឹកមុខស្លន់ស្លោរ នាងប្រុងនឹងអធិប្បាយប្រាប់បងប្រុស តែពេលឃើញទឹកមុខរបស់គេ នាងផ្អាកប្រយោគរបស់នាងកណ្តាលទី ជំនួសមកវិញ...
«បងស្រីមានប្រាប់បងរឿងនេះទេ?»
«អត់ទេ»
«ច្បាស់ហើយ?»
«ម្សិលមិញ នាងគ្រាន់តែប្រាប់ថាមានពិធីត្រូវចូលរួម តែ...» តែគេមិនដឹងពិតមែន ថានាងនឹងប្រកាសចុះចេញពីតំណែង! ថេអូ ច្បូតមុខ ជ្រោងសក់ឡើងទាំងតប់ប្រមល់ គេចង់ដឹងថាមានរឿងអីកើតឡើងចំពោះនាង ហើយក្នុងពេលជាមួយគ្នាគេក៏ស្ត្រេស ព្រោះមិនចង់ប្រឈមមុខជាមួយនាង។
«បងប្រុស! ខ្ញុំសួរបងម្តងទៀត បងមានធ្លាប់គិតច្បាស់លាស់ជាាមួយបងស្រីទេ?» ពន្លឺភ្នែកដូចគ្នាបេះដាក់នឹងបងប្រុស សម្លឹងគេមិនព្រិច ជាមួយនឹងសម្លេងត្រជាក់ស្រេបដូចមហាសមុទ្រអាកទិក។
«ទោះបងចង់ច្បាស់លាស់នឹងនាង ឯងគិតថានាងព្រមទទួលយកបង?»
«ព្រោះតែបែបនេះ ទើបបងនៅបន្តចរិតព្រានរបស់បង?»
«...» រាងខ្ពស់ឈរធ្មឹងដូចរូបចម្លាក់ ពេលប្អូនស្រីតាមទាន់ជាន់កែងគេ។
«ចុះបើនាងព្រមទទួលយកបង? បងហ៊ានធានាទេ ថាបងនឹងបញ្ឈប់ត្រឹមស្រីម្នាក់បាន?»
«ហ្វីន...បង...» គេរដេបរដុបមិនដឹងឆ្លើយនឹងប្អូនយ៉ាងម៉េចល្អ គេមិនហ៊ានសន្យាថាគេអាចធ្វើបានមួយរយភាគរយ តែគេនឹងព្យាយាមបើសិនជាមានឱកាស...
«ម៉ាថេអូ ខារស្ពេនស័រ!!! ឆ្លើយនឹងខ្ញុំភ្លាម» រាងស្តើង គំហកហៅឈ្មោះពេញរបស់បងប្រុស សម្លេងមុតរបស់នាងបញ្ជាក់ច្បាស់ថានាងត្រូវការចម្លើយរបស់គេ ពេលនេះ!ម៉ោងនេះ!
«បងមិនធ្លាប់ស្រលាញ់អ្នកណា ឯងក៏ដឹង...រហូតបងស្គាល់ 'នាង' តែអ្វីដែលបងមិនច្បាស់គឺ តើបងពិតជាអាចប្រើប្រាប់ពេលវេលាពេញមួយជីវិតជាមួយមនុស្សស្រីតែម្នាក់បានឬអត់?»

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romansaនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា