Is this really what a friend should do?
(បន្ថយសម្លេងឯងតិចបានអត់? បែកក្រដាសត្រចៀកខ្ញុំឥឡូវហើយ)
(ប្រាប់សិនមកថាឯងទៅធ្វើស្អីជាមួយគេខ្លះ!!!)
(គ្រាន់តែដេតធម្មតាៗ) នាងតបហីៗ ព្រោះជាទម្លាប់ទៅហើយដែលនាងពាក្យដេត រាល់ពេលដែលនាងចេញទៅក្រៅដើរលេងជាមួយអ្នកណាម្នាក់ តែខ្សែម្ខាងទៀតមិនបានគិតដូចនាង ក៏ចាប់ផ្តើមស្រែកខ្លាំងៗកាន់តែលឺជាងមុន។
(ថាម៉េច??? ឯងនិងគេឈានដល់ដំណាក់កាលនោះតាំងពីពេលណា?)
(ច្រើនជាងនេះក៏ធ្វើហើយ! ឯងកុំធ្វើភ្ញាក់ផ្អើលមើល៎!)
(ហ្វ្រេនដា!!! ស្អែកឯងត្រូវផស់ខ្ញុំមិនខាន!) បែលឡា សង្កៀរជើងធ្មេញដាក់នាងតាមទូរស័ព្ទ ដោយមិនភ្លេចបញ្ចប់ការសន្ទនារបស់នាងដោយការគម្រាមពីការដោសទោសរបស់នាងទៅមិត្តនៅពេលខាងមុខ។
«ដេកវិញល្អជាង!» ម្រាមដៃស្រឡូនបោះទូរស័ព្ទនាងទៅម្ខាង ហើយប្រឹងធ្មិចភ្នែករហូតលង់លក់ក្នុងពិភពនិន្ទ្រារបស់នាង។
...
ក្រមុំទាំងពីរនាក់អង្គុយតទល់គ្នា ម្នាក់លើកពែងកាហ្វេមកក្រេបតិចៗ ខណៈពេលម្នាក់ទៀតបើកភ្នែកប៉ុនពងមាន់សម្លក់ទៅមិត្តក្រមុំរបស់នាងមិនដាក់ភ្នែក។
«ខ្ញុំតឿនឯងហើយណា៎ ហ្វ្រេនដា! កាលដែលទៅពាក់ព័ន្ធនឹងប្រុសដូចជាម៉ាថេអូ មិនមែនជារឿងល្អនោះទេ»
«បែល...ខ្ញុំថាឯងអគតិនឹងគេពេកទេដឹង? តាមដែលខ្ញុំដើរជាមួយគេមួយរយៈនេះ គេមិនដូចជាអ្វីដែលឯងគិត»
«ហ្វ្រេនដា...ខ្ញុំមិនមែនចេះតែនិយាយទេ ប្រុសម្នាក់នោះមិនសាកសមនិងឯង! គេមិនធ្លាប់ច្បាស់លាស់នឹងអ្នកណាឡើយ ខ្ញុំមិនចង់ឃើញឯងឈឺចាប់ម្តងទៀតឡើយ»
«ខ្ញុំឈឺបានដោយរបៀបម៉េច បើខ្ញុំមិនស្រលាញ់គេផង? ឯងគិតច្រើនពេកហើយ» ចុងបបូរមាត់របស់នាងលើកឡើងលើ ហាក់ដូចជាអស់សំណើចនឹងការគិតវែងឆ្ងាយរបស់មិត្តលើរឿងដែលគ្មានផ្លូវនឹងកើតឡើង។
«ខ្ញុំនិយាយនេះព្រោះតែខ្ញុំមើលដឹងពីជម្រៅចិត្តរបស់ឯង! ខ្ញុំមិនចង់អោយទំនាក់ទំនងឯងនិងគេវិវត្តកាន់តែស៊ីជម្រៅជាងនេះ! ព្រោះដល់ពេលនោះគ្រប់យ៉ាងនឹងហួសពេល»
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា
