A clear line between him and her
ហ្វ្រេនដា ទ្រដៃនឹងចង្ការ ចំនែកដៃទំនេររំកិលម៉ៅស៍ ស្របពេលប្រឹងបើកភ្នែកសម្លឹងមើលទិន្នន័យលើកញ្ចក់កុំព្យូទ័រ។ នាងលើកដៃឈ្លីចិញ្ចើម ព្រោះភ្នែកចាប់ផ្តើមរោយ នាងអង្គុយមុខកុំព្យូទ័រជាង៦ម៉ោង មិនចម្លែកទេដែលភ្នែកនាងចង់ធ្លាក់ដល់ដី។
«ហា៎...» នាងដកដង្ហើមធំ និងដកភ្នែកពីស្គ្រីនកុំព្យូទ័រ រួចពេនខ្លួនទៅក្រោយផ្អែកនឹងកៅអីទន់ៗសម្រួលភាពតានតឹង។
ហ្វ្រេនដា ខាសាណូវ៉ា, ជាម្ចាស់រីហ្សត អេលីណូរ៉ា ដែលជារីហ្សតមានទីតាំងនៅឆ្នេរសមុទ្រ និងរកចំណូលបានរាប់លានក្នុងមួយឆ្នាំៗ ស្ថិតក្នុងវ័យត្រឹម២៨ នាងមានសមត្ថភាពគ្រប់គ្រងបុគ្គលិករាប់រយនាក់ និងទទួលខុសត្រូវរាល់ការចាត់ចែងគ្រប់យ៉ាងលើរីហ្សតរបស់នាងបន្ទាប់ពីម្តាយឪពុកលាចាកលោកតាំងពីនាងអាយុ១៧ឆ្នាំ។
តុក! តុក!
«អ្នកនាងប្រធាន!» ហេនឌ្រិក៍, លេខាជំនិត និងជាមនុស្សដែលឈរក្បែរនាងជាង១១ឆ្នាំ រត់ចូលមកក្នុងអូហ្វីសរបស់នាងទាំងទឹកមុខស្លន់ស្លោរ។
«មានរឿងអី?»
«ភ្ញៀវបន្ទប់២១០៣ទាមទារចង់ជួបអ្នកនាងប្រធានទាន...»
«ហេតុអី?»
«គេប្រាប់ខ្ញុំអោយប្រាប់អ្នកនាងទៅថា 'ម៉ាថេអូ ខាស្ពេនស័រ មានរឿងផ្ទាល់ខ្លួនចង់និយាយជាមួយ ហ្វ្រេនដា'» ហេនឌ្រិក៍ ដៀងមើលមុខប្រធានស្រីបន្តិច ទោះឆ្ងល់ហេតុអីចៅហ្វាយស្រីទៅស្គាល់ប្រុសព្រានដូចជា ម៉ាថេអូ ដោយរបៀបណា តែក៏បិទមាត់សិន ពេលឃើញទឹកមុខរបស់នាង។
«ហ៊ើយ....គេនៅឯណា?» នាងឈ្លីថ្ងាស សួរកូនចៅម្តងទៀត ទោះនាងមិនចង់ទៅ តែភាគីម្ខាងទៀតជាមនុស្សមានអំណាច នាងមិនអាចមើលរំលងចំណុចនេះ។
«អាងហែលទឹកសម្រាប់ភ្ញៀវីអាយភី! អ្នកនាងប្រធានត្រូវការខ្ញុំទៅជាមួយទេ?» ហេនឌ្រិក៍ ស្នើរឡើង គេបារម្ភពីនាង ព្រោះបើទោះជានេះឆ្ងាយពីទីក្រុង តែកិត្តិស័ព្ទព្រាននារីប្រចាំប្រទេសរបស់ ម៉ាថេអូ គឺល្បីខ្ចរខ្ចាយពាសពេញប្រទេស ហើយកាលដែលគេសួររកចៅហ្វាយស្រីរបស់គេគឺជារឿងធ្វើអោយគេមិនស្រួលក្នុងចិត្ត។
![](https://img.wattpad.com/cover/347354885-288-k256345.jpg)
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា