A friend that kisses each other
តាំងពីថ្ងៃសម្រេចចិត្តរាប់មិត្តជាមួយនឹង ម៉ាថេអូ មក ជីវិតដ៏ស្ងប់ស្ងាត់របស់ ហ្វ្រេនដា ចាប់ផ្តើមមមាញឹកជាងមុនខុសពីធម្មតា។ មិនថានាងទៅណាមកណា ក៏មានគេចាំជូនទៅជូនមកគ្រប់ពេលមិនដែលរំលងមួលពេលណាឡើយ ទើបពេលនាងកំពុងពីចារណាការសម្រេចចិត្តរបស់នាងឡើងវិញ គិតត្រូវឬអត់ដែលយល់ព្រមនឹងសំណើររបស់គេ?
«លោកអត់មានការងារធ្វើទេយ៉ាងម៉េច?»
«មាន តែខ្ញុំមិនចង់ធ្វើពេលនេះ» សម្លេងគ្រលរបន្លឺឡើង ជាមួយនឹងមុខសង្ហាររបស់គេញញឹមពព្រាយដាក់នាង ព្រមទាំងលើកជើងម្ខាងគងគ្នា រួចលើកកែវកាហ្វេផឹកយ៉ាងរំភើយ។
«សប្តាហ៍ក្រោយ ខ្ញុំនឹងត្រលប់ទៅជាយក្រុងវិញ! ហាមតាមខ្ញុំទៅរីហ្សត យល់ទេ?» នាងប្រាប់គេពីការវិលត្រលប់របស់នាង ទាំងគម្រាមគេទុកមុន ព្រោះនាងដឹងថាប្រុសម្នាក់នេះអាចនឹងតោងទាមនាងទៅដល់ទីនោះដូចលើកមុនទៀតមិនខាន បើនាងមិនដាក់បម្រាមគេជាមុន។
«ខ្ញុំទៅដែរ!»
«មានស្តាប់អ្វីដែលខ្ញុំប្រាប់អត់?»
«ស្តាប់ តែមិនបានន័យថាខ្ញុំមិនអាចទៅជាមួយនាង» ទឹកមុខច្រលើមលាយឡំនឹងសម្លេងផ្ចាញ់ផ្ចាល់របស់គេ កាន់តែធ្វើអោយនាងមួម៉ៅ គេដឹងថានាងខឹងនឹងគេ តែគេក៏មិនព្រមដកថយស្រួលៗ ដូចគ្នា។
«ថេអូ!!! មានអ្នកធ្លាប់ប្រាប់លោកទេថាលោកជាមនុស្សរឹងរូសកម្រិតណា?»
«មិនធ្លាប់ទេ នាងជាមនុស្សដំបូង»
«ជាកិត្តិយសណាស់ដែលបានក្លាយជាមនុស្សដំបូងរបស់លោក! ខ្ញុំគួរតែយករឿងនេះទៅអួតប្រាប់គេអត់?»
«តាមសប្បាយ...»
«ខ្ញុំសួរលោកមួយបានអត់?» នាងបង្វែរប្រធានបទ ខណៈពេលដែលនិយាយមិនដឹងរឿងជាមួយគេឡើងយូរ បើហ៊ានតែបន្តទៀតធានាថាគេនឹងមិនព្រមចុះញ៉មងាយៗ
«សួរមក»
«ហេតុអីលោកជាព្រាននារី?»
«ដោះដូរនឹងចម្លើយមួយនេះ ខ្ញុំថើបនាងវិញបានអត់?»

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា