His complicated feelings
បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំ ផ្ទៃមេឃស្រលះបណ្តើរៗ រីឯអាកាសធាតុប្រែជាត្រជាក់ល្ហឹមៗ។ ដៃស្រលូនស្រវាកាហ្វេក្តៅៗមកក្រេបចុងមាត់តិចៗ ព្រមទាំងសម្លឹងទៅទេសភាពខាងក្រៅតាមកញ្ចក់ថ្លាពីអាគារស្នាក់នៅរបស់នាង។
«ហ្វ្រេនដា! អាម្សៀលនោះនិយាយស្អីដាក់ឯងខ្លះ បានឯងស្ថិតក្នុងសភាពនេះហា៎!!!» បែល ដើរតាំងៗចូលមកបន្ទប់របស់មិត្ត ហើយដាក់គូទអង្គុយក្បែររាងស្តើងដែលមានទឹកមុខគ្មានព្រលឹងព្រលះក្នុងខ្លួនទាំងបារម្ភ តែដោយសារតែខឹងនឹង ខាល ធ្វើអោយនាងធ្លោយមាត់ស្រែកខ្លាំងដាក់មិត្ត។
«គេអាចធ្វើអីខ្ញុំបាន បើមានឯងនៅចាំការពារខ្ញុំបែបនេះ?» នាងញញឹម ជាមួយនឹងពាក្យពេចន៍លេងសើចលាយមែនទែនដាក់មិត្តព្រោះមិនចង់អោយមិត្តបារម្ភកាន់តែខ្លាំង។
«ប្រាកដហើយថាឯងមិនអី?»
«ហឹម! ចម្លែកណាស់មែនទែនដែលខ្ញុំមិនអី? ខ្ញុំគិតថាខ្ញុំរស់មិនបានហើយតើពេលឃើញ ខាល នៅជាមួយស្រីម្នាក់នោះ»
«ឯងមិនអីពិតមែនហ៎? កុំកុហកខ្ញុំហើយធ្វើអីឆ្កួតៗណា៎»
«បែល...តទៅខ្ញុំមិនត្រាំត្រែងនឹងស្នេហានេះទៀតឡើយ...ឯងកុំបារម្ភពីខ្ញុំអី»
«ពិតមែន???» បែលឡា បើកភ្នែកធំៗ ស្ទុះមកចាប់ដៃមិត្តជាប់រួចអង្រួនចុះឡើងទាមទារការបញ្ជាក់ម្តងទៀត។
«ហឹម!» ហ្វ្រេនដា ញញឹមខ្សោះតែជាសញ្ញាច្បាស់លាស់មួយសម្រាប់បញ្ជាក់ការអះអាងរបស់នាងទៅកាន់មិត្ត។
«ហិហិ នេះបានសមជាមិត្តយើង!!!»
«សម្រេចថាយប់នេះឯងគេងទីនេះ?» ព្រោះតែអាពាហ៍ពិពាហ៍របស់ខាល នាងជ្រើសស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុងរ៉ូម នាងមិនចង់រំខានពេលវេលាផ្ទាល់ខ្លួនរបស់ បែល និងមិត្តប្រុសនាង ទើបនាងមិនគេងផ្ទះរបស់មិត្ត តែពេលឃើញមិត្តនាងមករកដល់សណ្ឋាគារទាំងយប់ នាងក៏ចង់អោយ បែល នៅជាមួយនាងបានជាគ្នា ហោចណាស់នាងនឹងមិនគិតច្រើនពីរឿងខាល បើមាន បែល នៅក្បែរនាង។
YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romanceនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា