The beginning of their feelings
រាងតូចច្រឡឹងចុះពីតាក់ស៊ី ចុចកណ្តឹងមុខផ្ទះ រួចរង់ចាំយ៉ាងស្ងៀមស្ងាត់រហូតលេចរាងស្តើងរបស់មិត្តបើកភ្នែកក្រឡោតៗសម្លឹងមកនាង។
«ហ្វ្រេនដា!»
«មិនគិតអោយខយើងចូលទេហ៎?» នាងច្រត់ចង្កេះដាក់មិត្ត ដែលគិតពីស្រែកមិនជៀសផ្លូវអោយនាងចូលក្នុងបាន នាងហត់សឹងស្លាប់ បន់អោយតែដល់ផ្ទះឆាប់ៗអាលនឹងបានដេក។
«ម៉ោះៗ» បែលឡា
ផឹប!
ហ្វ្រេនដា ទំលាក់រាងកាយនឿយហត់របស់នាងលើសាឡុងទន់ ត្របកភ្នែកដែលប្រឹងបើកពេលជិះឡានមកក៏ចាប់ផ្តើមបិទបណ្តើរៗដោយភាពងងុយ។
«ដេកមិនបានទេវើយ!» បែលឡា ទាញមិត្តអោយអង្គុយវិញ ហើយស្រែកខ្លាំងដាក់មិត្តកំហូចដែលលួចដាច់យប់ក្បត់នាង។
«យើងចង់ដេក បែល...» នាងផ្អៀងខ្លួនទៅម្តង តែ បែលឡា រហ័សចាប់នាងឡើងវិញ។
«ប្រាប់មកថាមានរឿងអីកើតឡើងខ្លះជាមួយ ម៉ាថេអូ?» បែលឡា ជំរឹតសួរនាំនាងដូចម្តាយសួរកូនលួចគេចសាលា នាងបារម្ភពីមិត្ត តែពន្លឺភ្នែកព្រាកៗរបស់នាងមិនអាចលាក់ ហ្វ្រេនដា បានទេ ថានាងចង់ដឹងសាច់រឿង 18+ របស់នាងនិងប្រុសម្នាក់នោះយប់មិញ។
«ដូចដែលឯងឃើញ...យើងដេកជាមួយគេ»
«អារម្មណ៍យ៉ាងម៉េចដែរ? គេពូកែដូចគេល្បីដែរទេ?» បែលឡា ញញឹមគ្របួចដូចត្រូវពានរង្វាន់ធំ រំអុកមិត្តអោយខ្ជាក់រឿងយប់មិញប្រាប់នាង។
«អ្ហឺម...យើងពេញចិត្ត!» គិតដល់រឿងយប់មិញ មុខនាងក៏ឡើងកម្តៅ នាងបដិសេធមិនបានពិតមែនថានាងចូលចិត្តរឿងយប់មិញជាមួយគេ។
«ហ្វ្រេនដា...កុំប្រាប់ណា៎ថាឯងបាក់លើគេហើយ?» បែលឡា លាន់មាត់ឡើង ទោះនាងសប្បាយចិត្តនិងភាពក្លាហានរបស់មិត្ត និងរូបសម្បត្តិរបស់ប្រុសពាននោះ តែរឿងស្នេហាមួយ នាងមិនចង់អោយមិត្តរបស់នាងប្រលាក់ប្រឡូសនិងគេ។
«ហា៎...គ្រាន់តែបទពិសោធន៍មួយយប់...យើងមិនល្ងង់ដល់ថ្នាក់នោះ! ម៉ាថេអូ ជាមនុស្សប្រុសឆ្ងាយពីប្រុសក្នុងក្តីស្រម៉ៃយើងណាស់»

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Roman d'amourនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា