Chapter 7

593 15 0
                                    

A wedding invitation

ទឹង...

ពេលឃើញទ្វារជណ្តើរយន្តដំណើរការធម្មតាវិញ ហ្វ្រេនដា ប្រឹងសំងំក្នុងរង្វង់ដៃមាំ ខណៈពេលលួចដៀងភ្នែកទៅខាងក្រៅ រួចដកដង្ហើមធំធូរទ្រូងពេលមិនមានជនទីបីឃើញនាងក្នុងសភាពបែបនេះ។ នាងងើយមុខប្រឈមនឹងនាយកម្លោះ ហើយព្យាយាមរុញគេមួយទំហឹង ធ្វើអោយគេខ្ទាតចេញពីនាងបន្តិច តែរាងខ្ពស់រុលខ្លួនមកជិតនាងវិញដដែល។

«លែងខ្ញុំ! នេះជាលើកចុងក្រោយដែលខ្ញុំនិយាយស្រួលបួលបែបនេះដាក់លោក បើមិនចឹង...»

«បើមិនចឹងម៉េច?» គេនិយាយកាត់នាងភ្លាម ព្រមទាំងមិនភ្លេចធ្វើមុខច្រលើសបើសដាក់។

«បណ្តេញលោកចេញពីរីហ្សតរបស់ខ្ញុំ!»

«ដេញភ្ញៀវចេញបែបនេះ មិនខ្លាចខូចឈ្មោះរីហ្សតទេហ៎»

«បើមានភ្ញៀវរបៀបលោក ខ្ញុំសុខចិត្តរ៉ាប់រងការខូចខាត»

«នាងស្អប់មុខខ្ញុំដល់ថ្នាក់នោះផង? ប្រាប់មកនាងចូលចិត្តប្រុសប្រភេទណា?»

«ដឹងត្រឹមថាប្រុសម្នាក់នោះមិនមែនលោកទៅបានហើយ លោកម៉ាថេអូ ខាស្ពេនស័រ!»

«ហេតុអីនាងសុខចិត្តដេកជាមួយខ្ញុំចឹង បើខ្ញុំមិនមែនមនុស្សប្រុសក្នុងស្ពេករបស់នាង?»

ហ្រ្វេនដា ក្រពុលមុខនឹងសំនួរសាំញ៊ាំរបស់គេ នាងមិនដឹងថាខ្មោចអីចូលគេ បានជាធ្វើអោយគេចចេសជីកឬសជីកគល់ពីរឿងផ្ទាល់ខ្លួនបែបនេះ នាងគិតថាគេជាប្រុសព្រានទើបទំនាក់ទំនងមួយយប់នឹងចប់ភ្លាម តែមិនធ្លាប់គិតឡើយថា ម៉ាថេអូ ជាមនុស្សមានៈដល់ថ្នាក់នេះ! គិតខុសឬអត់ដែលព្រមដេកជាមួយគេ? ហ្វ្រេនដា ចងចិញ្ចើមបន្តិច រួចគ្រវីក្បាលតិចៗបដិសេធនិងគំនិតរបស់នាង នាងមិនស្តាយក្រោយរឿងយប់នោះទេ នេះជារឿងពិត តែមិនបានន័យថានាងចង់ជាប់ជំពាក់ជាមួយគេដូចគ្នា។

«ព្រោះលោកជាព្រាននារី...ខ្ញុំមិនចង់មានទំនាក់ទំនងស៊ីជម្រៅជាមួយអ្នកណា ទើបលោកជាជម្រើសល្អបំផុត! ខ្ញុំសង្ឃឹមថាលោកនឹងយល់ន័យរបស់ខ្ញុំ ហើយមេត្តាឈប់រំខានខ្ញុំទៀត»

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now