Chapter 27

185 10 2
                                    

Hate me to your heart content

ហ្វ្រេនដា ឈរធ្មឹងមួយសន្ទុះ ហើយកែវភ្នែកនាងនៅសម្លឹងរាងក្រាស់ ដែលកំពុងឈរជាមួយមនុស្សស្រីពីក្រោយរាងខ្ពស់របស់មិត្ត។

«ហេដា?»

«អា៎...អរគុណខាល» សម្លេងរបស់មិត្តធ្វើអោយនាងតាំងស្មារតីមកវិញ រួចប្រញាប់ទទួលទូរស័ព្ទពីដៃរបស់គេ។

«នាងមិនអីទេឬ? មុខរបស់នាងស្លេកខ្លាំងណាស់ ចូលទៅខាងក្នុងសម្រាកសិនយ៉ាងម៉េចដែរ?» បាតដៃនាយដាក់លើថ្ងាសរបស់ស្រីក្រមុំ រួចពោលឡើងទាំងព្រួយបារម្ភ។

«ខ្ញុំមិនអីទេ!»

«មិនកើតទេ ម៉ោះ! អោយខ្ញុំជូននាងទៅរកបែល» គេយកអាសារមិត្តក្រមុំដែលមានអាការៈមិនស្រួល ចំនែក ហ្វ្រេនដា ក៏មិនបដិសេធនឹងសំណើរគេ នាងងក់ក្បាល ហើយអនុញ្ញាតអោយគេជូននាងទៅរក បែល នៅឯឡប់ប៊ី។

ថេអូ ឈរនឹងថ្កល់មើលរូបភាពស្និទស្នាលរបស់នាងជាមួយមនុស្សប្រុសដែលគេមិនស្គាល់ តាមចិត្តចង់គេចង់ចាប់នាងមកសួរនាំអោយដឹងរឿង តែគេដឹងថាគេគ្មានសិទ្ធិធ្វើបែបនោះ។

«ថេអូ! លោកនៅឈរដល់ពេលណា ពេលណាពួកយើង...» ស្រីស្អាតដែលគេបណ្តើរចូលសណ្ឋាគារ ក្រសោបដៃគេណែន រួចធ្វើភ្នែកសិចស៊ីពន្យុះគេអោយលេងជាមួយនាង។

«ហឹម...» គេគ្រហឹមចុងមាត់ រួចដៃក្រាស់រុញទ្វារចូលទៅខាងក្នុង។
___

ហ្វ្រេនដា សម្រេចចិត្តគេងនៅផ្ទះ បែល មួយយប់ព្រោះទៅរីហ្សតពេលនេះ អាចទៅដល់យប់ជ្រៅ មួយវិញទៀត នាងស្រាប់តែវិលមុខ និងបែកញើសសស្រាក់ ហើយគ្រុនញាក់ចម្លែក បន្ទាប់ពីត្រលប់ពីជួប ខាលិក វិញ។

«ទៅពេទ្យអត់ ហ្វ្រេនដា? មុខឯងស្លេកខ្លាំងណាស់នៀក» បែល ពូតកន្សែងសើម រួចយកមកដាក់លើថ្ងាសរបស់មិត្តដែលដេកញ័រខ្លួនដូចកូនសត្វ។

«ទេ! គ្នាមិនអី»

«មិនអីយ៉ាងម៉េច មាត់ឯងញ័រតតាត់ដល់ថ្នាក់នេះ? ឯងទៅជួបអីមកហា៎?»

«...» ហ្វ្រេនដា ធ្មិចភ្នែកជិត រួចងាកមុខគេចវេសពីសំនួរមិត្ត។

ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎Where stories live. Discover now