ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៦

76 4 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
          ភាគទី៦
«លី...លែងអូន» នាងក្រមុំស្រែកហៅឈ្មោះគេទាំងរុញគេចេញ ប៉ុន្តែមនុស្សដូចជាគេនេះណាមិនព្រមដោះលែងនាងងាយៗគឺថាដៃស្អិតជាងតុកកែទៅទៀត។
«ជុប....ជុប....សឺត» រាងមាំក៏បានអោនថើបថ្ពាល់នាងជាច្រើនខ្សឺត។
«អូនទៅវត្តមានទេ?»
«ចាស៎»
«អញ្ចឹងពួកយើងទៅជាមួយគ្នាទៅ»
«បងមិនខ្លាចលោកម្ចាស់និងអ្នកម្នាងដឹងទេ?»
«ពួកយើងទៅតែពីរនាក់គ្មានអ្នកណាដឹងនោះទេ» ពេលលឺបែបនេះហើយរាងស្តើងក៏ញញឹម ក្រោយពីរៀបចំផ្កាឈូកនិងគ្រឿងសម្រាប់ថ្វាយព្រះសង្ឃនិងព្រះពុទ្ធរួចហើយពួកគេទាំងពីរក៏បានចេញដំណើរទៅតែពីរនាក់។ នៅក្នុងវត្តដែលមានតែសំឡេងព្រះធម៌ដែលព្រះសង្ឃបានសូត្រព្រោះថាថ្ងៃនេះជាថ្ងៃសិលដែលមានឱបាសកឱបាសិការមកជួបជុំគ្នាដើម្បីធ្វើបុណ្យក៏ដូចជាស្តាប់ព្រះធម៌។ កំលោះក្រមុំមួយគូរក៏បានបណ្តើរគ្នាចូលទៅក្នុងព្រះវិហារដើម្បីជួបជាមួយនឹងព្រះចៅអធីការវត្តព្រោះពួកគេត្រូវការប្រកេចចំហាន់ក៏ដូចជាថ្វាយបង្គុំព្រះជាដើម។
«ជំរាបសួរព្រះតេជគុណ»
«ថ្វាយបង្គុំញោម»
«ខ្ញុំករុណាទាំងពីរមកយកចំហាន់មកប្រកេនចំំហាន់តេជគុណ»
«ពរ» អ្នកទាំងពីរក៏រៀបចំហាន់ដើម្បីប្រកេនព្រះតេជគុណ ។
«ញោមទាំងពីរទៅច្រូចទឹកនៅដើមឈើខាងមុខវិហារសិនទៅណា ចាំមកជួបអាត្មាវិញ»
«ករុណា» អ្នកទាំងពីរក៏បានដើរកាន់ដៃគ្នាដើរចេញទៅក្រៅព្រមទាំងធ្វើការជ្រូចទឹក។
«ជូនប្រាថ្នាអ្វីខ្លះ?» រាងមាំក៏សួរនាងពេលដែលជ្រូចទឹកចប់ ។
«អូនមិនបានប្រាថ្នាអ្វីទេ»
«អា៎...ហេតុអ្វីនេះបងខំផ្សងអោយបាននៅក្បែរនឹងជួបអូនរហូតណា»
«ហិ....ហិ...» លឺបែបនេះហើយនាងក្រមុំក៏ញញឹមចេញមកព្រមទាំងក្រសោបដៃគេជាប់។
«រឿងមួយនេះអូនផ្សងជួបបងគឺអូនផ្សងមករហូតហើយ ពេលយើងមកធ្វើបុណ្យទានបែបនេះយើងគួរតែឩទ្ទិសទៅដល់ម្ចាស់កម្មពៀរទាំងអស់ ព្រោះពីមុនៗមកយើងបានធ្វើអ្វីខុសលើអ្នកណាខ្លះ ដូចគ្នាមានតែឩទ្ទិសដល់ពួកគេដើម្បីអហោសកម្មអោយគ្នាទៅវិញមក»
«បាទ»
«ភ័យខ្លាចអូនមិនប្រាថ្នាជួបបងមែនទេ?»
«អត់ទេ»
«កុំបារម្ភអី បងជាគឺមនុស្សទីពីរបន្ទាប់ពីម្តាយអូន» ក្រោយពីជ្រូចទឹករួចរាល់ហើយគេក៏ចូលទៅអង្គុយនិយាយលេងជាមួយនឹងព្រះចៅអធិការវត្ត។ ព្រះតេជគុណទ្រង់មានសង្ឃដីការជាច្រើនប្រាប់ពួកគេទាំងពីរ។
«ញោមទាំងពីរត្រូវមើលគ្នាអោយល្អណាមិនថាមានរឿងអ្វីក៏ដោយ»
«ករុណា»
«ជាពិសេសញោមប្រុសត្រូវមើលថែញោមស្រីណាព្រោះថា...» និយាយដល់ត្រឹមនោះព្រះតេជគុណក៏បាននៅស្ងៀមធ្វើអោយអ្នកទាំងពីរកាន់តែចង់ដឹង។
«តេជគុណចង់ប្រាប់អ្វីដល់ពួកករុណាមែនទេ?»
«គ្រប់សត្វលោតសុទ្ធតែមានពៀរ គ្រប់យ៉ាងគឺមានតែការអហោកម្មអោយគ្នាទៅវិញទៅមកទេទើបមានក្តីសុខ ពួកញោមទាំងពីរធ្វើបុណ្យជាមួយគ្នាអោយបានច្រើនណា ដល់វេលាមកដល់អ្នកទាំងពីរនឹងដឹងហើយ» ពេលលឺបែបនេះហើយអ្នកទាំងពីរក៏បានត្រឹមតែមើលមុខគ្នារួចហើយក៏លាព្រះចៅអធិការវត្តត្រឡប់ទៅវិញ។ នៅតាមផ្លូវទៅវិញអ្នកទាំងពីរក៏បានដើរកាន់ដៃគ្នាមិនព្រមលែងឡើយ។ នៅទីបំផុតអ្នកទាំងពីរក៏បានត្រឡប់ទៅដល់វាំងវិញដោយសុវត្ថិភាព ប៉ុន្តែគ្រាន់តែទៅដល់មុខផ្ទះរបស់រាងស្តើងវិញភ្លាមអ្វីដែលនាងឃើញមុខគេគឺម្តាយរបស់ខ្លួនកំពុងតែអង្គុយនៅមុខផ្ទះជាមួយនឹងរ៉ានី។
«ត្រឡប់មកវិញហើយ»សំនួរដល់រឹងកំព្រឹសរបស់ម្តាយរបស់រាងមាំបានបន្លឺឡើង។
«អ្នកម្នាង»គ្រាន់តែឃើញម្តាយអ្នកកម្លោះភ្លាមនាងក្រមុំបានលុតជង្គង់នៅចំពោះមុខគាត់ដើម្បីជាការគោរពគាត់។
«នាងហ៊ានណាស់ ខ្ញុំបានព្យាយាមបំបែកនាងមិនអោយនៅក្បែរកូនប្រុសខ្ញុំហើយប៉ុន្តែនាងនៅតែរកពេលជួបកូនខ្ញុំទាល់តែបាន»
«ម្ចាស់កុំបន្ទោសឆេ»
«ឯបិតមាត់»
«មីងក៏ដូចគ្នាក្រែងដឹងហើយមែនទេ ខ្ញុំបានបញ្ជូនកូនប្រុសខ្ញុំទៅបរទេសក៏ដើម្បីអោយនៅឆ្ងាយពីកូនស្រីមីង ខ្ញុំក៏បានប្រាប់មិនអោយកូនមីងទៅមុខក្នុងវាំងឡើយ»
«អ្នកម្នាងស្នេហាខ្ញុំជាម្តាយមិនអាចបង្ខំឬឃាំងឃាត់ចិត្តពួកគេបានឡើយ»
«ហាស....ហាស...ឬមួយក៏ចង់អោយកូនស្រីមីងឡើងទ្រនុំខ្ពស់»
«មិនមែនបែបនោះទេ
«អ៎...នេះម្ចាស់ម៉ែប្រឹងបញ្ជូនកូនទៅក្រៅប្រទេសព្រោះតែរឿងនេះឬ?»
«ត្រូវហើយព្រោះយើងដឹងថាមិត្តភាពពួកឯងទាំងពីរមិនមែនត្រឹមជាចៅហ្វាយនឹងអ្នកបម្រើឡើយ»
«ខ្ញុំមិនដែលចាត់ទុកគ្រួសាររបស់មីងជាអ្នកបម្រើទេម្ចាស់ម៉ែ»
«ឯងកុំនិយាយ»
«នាងព្រហើនណាស់ តាំងពីលីចេញពីទីនេះខ្ញុំក៏ធ្លាប់បាននិយាយនាងរួចហើយអោយនៅឆ្ងាយពីកូនខ្ញុំ»
«បើចង់អោយម្តាយនាងរស់បានសុខ កុំមកពាក់ព័ន្ធនឹងកូនខ្ញុំទៀតខ្ញុំផ្តល់ឱកាសអោយនាងម្តងទៀត»
«ខ្ញុំមិនព្រមដាច់ខាត ម្ចាស់ម៉ែគ្មានសិទ្ធិមកធ្វើបែបនេះដាក់ពួកខ្ញុំដាច់ខាត» លីក៏បានព្យាយាមប្រឹងប្រកៀកនឹងគាត់ទាំងដើរចូលទៅក្បែររាងស្តើង។
«ពួកឯងចូលទៅយកអ្នកអង្គម្ចាស់មក» ឳពុករបស់គេក៏បានប្រាប់កូនចៅរបស់ខ្លួនអោយចូលទៅចាប់អ្នកកម្លោះពីតែគេបានចាប់ដៃនាងក្រមុំជាប់មិនព្រមលែងដៃនាងឡើយ។
«កុំធ្វើបែបនេះដាក់ពួកខ្ញុំអីណាអ្នកម្នាងនិងលោកម្ចាស់» នាងតូចកដ៏ដាច់ចិត្តអង្វរពួកគាត់ទាំងពីរទាំងទឹកភ្នែក។
«លែង...លែងខ្ញុំភ្លាម»
«អ្ហឹក» រាងមាំបានអោបរាងកាយនាងតូចយ៉ាងណែន នាងក្រមុំវិញបានត្រឹមតែអោបរាកាយរបស់គេទាំងទឹកភ្នែក។
«ឆាប់នាំកូនខ្ញុំទៅវាំងវិញភ្លាម»
«អត់ទេខ្ញុំមិនទៅទេ លែង»
«អ្នកអង្គម្ចាស់....»
«កុំមកទាមទារក្តីអាណិតពីខ្ញុំ ពួកឯងទាំងពីរគឺមិនអាចនៅក្បែរគ្នាដាច់ខាតកូនប្រុសខ្ញុំត្រូវតែរៀបជាមួយនឹងមនុស្សស្រីដែលមានមុខមាត់ដូចកូនរ៉ានី»
«ហិ...ហិ..កុំអីណាកុំបំបែកពួកខ្ញុំអី»
«មែនហើយ...ទានម្ចាស់កុំធ្វើបាបក្មេងៗបែបនេះអី» ម្តាយរបស់រាងស្តើងក៏បានលត់ជង្គង់អង្វរអ្នកទាំងពីរទាំងទឹកភ្នែកព្រោះតែអាណិតពួកគេទាំងពីរ នាមជាម្តាយពេលឃើញកូនស្រីយំបែបនេះគាត់ក៏ឈឺចាប់ដូចជានាងតូចគ្នា។
#Aries

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now