ក្តីស្នេហ៍ជានិរន្ត៍
ភាគទី៣៤
«រ៉ូសយល់សប្តិឃើញអីមែនទេ?» រាងមាំក៏បានសួររាងស្តើងទាំងដែលកំពុងតែអោបនាងជាប់នឹងទ្រូង។ ពេលដែលមានគេអោបនាងជាប់បែបនេះធ្វើអោយនាងមានអារម្មណ៍ថាកក់ក្តៅមែនទែន។
«គឺ....គ្រាន់តែយល់សប្តិអាក្រក់ឃើញខ្មោច»
«មិនអីទេណា វាគ្រាន់តែយល់សប្តិប៉ុណ្ណោះ» គេក៏បានសម្លឹងមើលមុខនាងហើយក៏វែកសក់នាងអោយមានរបៀប។
«នេះនៅឈឺទៀតទេ?» រាងមាំក៏បានសួរនាងក្រមុំដោយស្ទាបក្បាលរបស់នាង។
«មិនអីទេណា»
«យប់ហើយអញ្ចឹងឆាប់គេងទៅណា»
«ចា៎» ពេលនោះលីសាក៏បានដើរចេញទៅដើម្បីបិតភ្លើងប៉ុន្តែរាងស្តើងបានសម្លឹងមើលគេធ្វើអោយគេដឹងថានាងនៅខ្លាចនៅភ័យ ប៉ុន្តែគេនៅតែបិតភ្លើងដដែល។
«អ្ហឹក....នៅខ្លាចមែនទេ?» រាងមាំក៏សួរនាងក្រមុំ។
«ហឹម»
«អ្ហឹ...តោះ...គេងកុំខ្លាចអីណាចាំខ្ញុំគេងជាមួយ» រាងមាំក៏បានឡើងទៅគេងលើគ្រែជាមួយនឹងនាងដោយលាដៃអោយរាងស្តើងគេងកើយដៃគេ។
«មានខ្ញុំនៅក្បែរហើយ រ៉ូសមិនយល់សប្តិអាក្រក់ទៀតឡើយ ឆាប់គេងទៅណា» រ៉ូសក៏បានសម្លឹងមើលមុខរបស់លីសាហើយក៏ញញឹមដាក់នាង។
«រ៉ូស» រាងស្តើងដែលកំពុងតែរៀបនឹងបិតភ្នែកគេងហើយប៉ុន្តែក៏ត្រូវបើកភ្នែកមកវិញ។
«សុំទោសណាដែលធ្វើអោយរ៉ូសមកត្រូវរបួសបែបនេះ?» រាងមាំនាងក៏បានងើយមើលមុខគេ។
«មិនមែនជាកំហុសលីសាទេ វាគ្រាន់តែគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះ»
«តែ...»
«ខ្ញុំក៏មិនបានកើតអីធ្ងន់ធ្ងូរដែរ»
«ចា៎» លីសាក៏តបទៅនាងវិញដោយញញឹម នេះលើកទីមួយហើយដែលនាងបានឃើញស្នាមញញឹមបែបនេះ ព្រោះថារាល់ដងគេតែងតែធ្វើមុខស្មើរដាក់នាង។
«រ៉ូស»
«ចា៎»
«តាមខ្ញុំដឹង មានអ្នកតាមស្រឡាញ់តាមញ៉ែរ៉ូសច្រើនណាម៉េចក៏មិនព្រមស្រឡាញ់គេ»
«មិនចង់ ណាមួយមិនមែនជាចំណូលចិត្តរបស់ខ្ញុំផង»
«ចុះមនុស្សបែបណាជាចំណូលចិត្តរបស់រ៉ូស?»
«ក៏មនុស្សដែលចាស់ទុំ ម៉ត់ចត់ អាចមើលថែខ្ញុំបានប៉ុន្តែត្រូវតែចេះផ្អែមល្ហែមដាក់ខ្ញុំ»
«ជាមនុស្សប្រុសឬស្រី?» គេក៏សួរបញ្ជាក់
«ហេតុអ្វីក៏សួរបែបនេះ?»
«ព្រោះថាធ្លាប់លឺជីស៊ូប្រាប់ថាមានទាំងប្រុសទាំងស្រីតាមញ៉ែរ៉ូស»
«អាចជាមនុស្សស្រីច្រើនជាង អារម្មណ៍ដែលមានមនុស្សប្រុសតិចតួចណាស់»
«ចុះការដែលរៀបរាប់ខាងលើ មានរាប់ខ្ញុំចូលទេ?» ពេលលឺបែបនេះហើយរាងស្តើងក៏សម្លឹងមើលមុខរបស់លីសាតែក៏ប្រញាប់គេចក្រសែភ្នែកចេញ។
«អឺ....គឺ...»
«គឺអ្វី?» ពេលនោះលីសាក៏បានចាប់ចង្ការរបស់នាងជាប់ហើយក៏ទាញមកក្បែរមុខគេ។
«អឺ....ខ្ញុំថាពួកយើងឆាប់គេងទៅ»
«មិនឆ្លើយ....មានន័យថាកំពុងតែអៀនមែនទេ? ឬក៏មានន័យថាខ្ញុំអាចមានត្រូវនូវអ្វីដែលរ៉ូសបានរៀបរាប់ហើយ»
«ហេតុអ្វីក៏ដឹងថាខ្លួនពិតជាមាន?» នាងក៏សួរទៅគេវិញទាំងមិនហ៊ានមើមុខគេគេចំឡើយ។
«ក៏ពេលនិយាយរ៉ូសគេចមុខពីខ្ញុំ ហើយពួកយើងក៏ធ្លាប់បានថើបគ្នាពីរដងហើយ ?»
«វាគ្រាន់តែការថើប...»
«វាគ្រាន់តែការថើប ប៉ុន្តែខ្ញុំជាមនុស្សដំបូងដែលរ៉ូសអនុញ្ញាតអោយថើបត្រូវទេ? វាជាស្នាមថើបដំបូងរបស់រ៉ូស»ពេលគេនិយាយត្រូវទាំងអស់នាងក៏នៅស្ងៀមទាំងមុខក្រហមព្រោះថាវាជាការពិត។
«ពិសោធម្តងទៀតទេ?» គេក៏សួរនាងបញ្ជាក់ដោយខិតបបូរមាត់ទៅរកបបូរមាត់រាងស្តើងកែវភ្នែករបស់នាងក៏បានសម្លឹងមើលមុខរបស់គេបេះដូងវិញកំពុងតែលោតញាប់ទៅៗ ។
«ជុប» បបូរមាត់របស់គេក៏បានខិតចូលទៅរាក់ទាក់បបូរមាត់រាងស្តើងស្រាលៗនឹងពោរពេញដោយភាពទន់ភ្លន់។
«អ៊ុប» ដៃរបស់រាងមាំក៏បានទម្លាក់ពីការចាប់ចង្ការរបស់នាងមកក្រសោបកញ្ជឹងករបស់រាងថើរៗ។ កែវភ្នែករបស់រាងស្តើងក៏បានបិតជិតព្រមទាំងថតស្នងទៅគេវិញដោយភាពមិនប៉ិនប្រសបឡើយ ប៉ុន្តែក៏បានធ្វើអោយរាងមាំពេញចិត្តបបូរមាត់របស់គេក៏បានបន្តថើបថើរៗលើបបូរមាត់នាងបានមួយស្របក់គេក៏បានប្រើបបបូរមាត់របស់ខ្លួនក្រេបជញ្ជក់បបូរមាត់រាងស្តើងដោយភាពផ្អែមល្ហែមបំផុត។ គេក៏បានព្យាយាមថ្នាក់ថ្នមអោយនាងបង្ហើបបបូរមាត់ដើម្បីផ្តល់ឱកាសអោយគេបានដួសដង។
«ជុប!» សំឡេងនៃការប៉ះទង្គិចបបូរមាត់ទាំងពីរក៏បានបន្លឺឡើងដៃកំហូចរបស់គេក៏បានក្រសោបចង្កេះនាងជាប់ដោយម្រាមដៃវែងៗ។
«អ្ហឹក» គេក៏បានដកបបូរមាត់មកវិញហើយរក្សាមុខនៅក្បែរមុខនាងដដែល។
«យ៉ាងម៉េចហើយ មានចំណុចដែលរ៉ូសបានរៀបរាប់ទេ?» នាទីនេះអារម្មណ៍ភ័យខ្លាចរបស់រាងស្តើងត្រូវបានបាត់អស់ហើយនៅឡើយតែអារម្មណ៍ខ្មាស់អៀនឹងនឹងគេ។
«ឆ្លើយ»
«ម៉ត់ចត់មាន ម៉ឺងម៉ាត់ រឹងមាំ ប៉ុន្តែអត់ចេះផ្អែមល្ហែម»
«ចុះមុននឹងមិនផ្អែមទេ?» គេក៏ខ្សឹបក្បែរត្រចៀកនាង
«ហឹស...ហឹស...មនុស្សខ្ញុំមិនមែនចេះតែផ្អែមល្ហែមទេ បើចង់ដឹងថាចេះផ្អែមល្ហែមឬអត់ទាល់តែសាកល្បងចូលមកក្នុងជីវិតរបស់ខ្ញុំ»
«ខ្ញុំពួកយើងគេងទៅ ខ្ញុំងងុយហើយ»
«ចា៎»
«សឺត» នាងដែលកំពុងតែបិតភ្នែកគេងគេក៏បានថើបថ្ងាស់របស់នាងយ៉ាងយូរហើយក៏បិតភ្នែកគេងបាត់ទៅ។
ព្រឹកថ្ងៃថ្មីមកដល់ភ្លាមអ្នកទាំងពីរនៅតែមិនទាន់ភ្ញាក់ទៀតជាពិសេសគឺរាងស្តើងគឺថាគេអោបរាងកាយរបស់រាងមាំជាប់ព្រោះតែនាងមិនបានគេងកើយខ្នើយទេ ព្រោះថាខ្នើយរបស់នាងគឺជាស្មារបស់លីសា។
«រ៉ូស...» ជេននីនាងក៏បានហៅឈ្មោះរបស់រ៉ូសដែលនាងបានបើកទ្វារចូលមកស្រាប់តែលីសាដែលកំពុងតែគេងអោបមិត្តរបស់ខ្លួន ។
«អ្នកនា....»
«មកនេះ» ពេលនោះជីស៊ូក៏បានទាញដៃរបស់នាងចេញទៅវិញ។
«អួយ...ឆ្កួតអីមកទាញដៃខ្ញុំធ្វើអី ? ខ្ញុំទៅមើលមិត្តរបស់ខ្ញុំ»
«នែ! នាងមិនឃើញថាពួកគេកំពុងតែមានក្តីសុខទេ»
«អួយ..លែងដៃខ្ញុំ»
«បើលែងនាងក៏ទៅរំខានក្តីសុខមិត្តខ្ញុំ»
«អួយ...ខ្ញុំមិនទៅក៏បានតែលែងដៃខ្ញុំ»
«យ៉ាងម៉េច ខ្ញុំគ្រាន់តែចាប់ដៃប៉ុណ្ណោះរអ៊ូ ចុះមនុស្សប្រុសវិញម៉េចមិនប្រកាន់ផង»
«អេ....វាជារឿងខ្ញុំ» ពេលលឺបែបនេះហើយធ្វើអោយអ្នកដែលអូសដៃនាងចេញមកកាន់តែមិនពេញចិត្ត មិនដឹងហេតុអ្វីមកត្រូវមិនសប្បាយចិត្តពេលគេនិយាយបែបនេះ។
«លែង...»
«អ្ហឹក» ពេលចូលដល់ក្នុងជណ្តើរយន្តគេក៏ព្រមលែងដៃនាងប៉ុន្តែគេកប៏បានដើរចូលទៅរកនាងរហូតដល់នាងត្រូវដើរថយក្រោយបន្តិចម្តងៗរហូតប៉ះនឹងជញ្ជាំង។
«អ្ហឹក....ស្អីណាស់គ្រាន់តែកាន់ដៃប៉ុណ្ណឹងធ្វើដូចស្អប់ខ្ពើមណា បើបែបនេះនៅខ្ពើមទេ»
«អ៊ុប» គេក៏បានក្រសោបកញ្ជឹងករបស់នាងជាប់នឹងបឺតមាត់របស់នាងយកតែម្តង។
«អ្ហឹក....លែង..លែ» នាងក្រហមក៏ព្យាយាមរើនឹងរុញគេចេញប៉ុន្តែដូចជាមិនដូចជារុញផ្ទាំងថ្មអញ្ចឹងនាងកាន់តែរើគេកាន់តែបឺតមាត់របស់នាងខ្លាំងជាងមុន។
«អ្ហាស» ពេលនោះជីស៊ូបានដកបបូរមាត់ចេញយ៉ាងលឿនព្រោះតែនាងបានខាំបបូរមាត់របស់គេ។
«ផាច់» គេមិនទាន់បាននិយាយជាមួយនឹងស្រួលបួលផងក៏ត្រូវបានស៊ីមួយកំភ្លៀងនាងបាត់ទៅហើយ
ទីង!
ទ្វារជណ្តើរយន្តរបើកភ្លាមនាងក្រមុំចេញយ៉ាងលឿនទាំងខឹង ទុកអោយគេឈតរស្ទាបមុខតែម្នាក់ឯង។
«អួយ....ដៃធ្ងន់ណាស់»
«អ្ហឹក» ក្រឡែកមកមើលអ្នកនៅក្នុងបន្ទប់ពេទ្យឯនេះវិញនៅតែមិនទាន់ឃើញមានអ្នកណាភ្ញាក់ទៀត ប៉ុន្តែមួយស្របក់ក្រោយមករាងមាំក៏បានបើកភ្នែកមកគេក៏មិនភ្លេចបែរមកមើលមនុស្សស្រីដែលគេងកើយដៃគេដែរស្នាមញញឹមរបស់គេក៏បានបង្ហាញចេញមក។
«ជុប» គេក៏បានអោនចុះថើបថ្ងាស់នាង ហើយគេក៏បានថើបចុងច្រមុះនាងហើយបង្អូសមករកបបូរមាត់ប្រុងនឹងទម្លាក់ទៅហើយប៉ុន្តែរាងស្តើងបានយកដៃបាំងមាត់ជិត។
«ចង់ធ្វើអី?»
«ក៏បង្ហាញភាពផ្អែមល្ហែមនោះ ក្រែងរ៉ូសថាខ្ញុំមិនចេះផ្អែម»
«ប៉ុន្តែពួកយើងមិនត្រូវជាសង្សានឹងគ្នាទេ?»
«ខ្ញុំប្រាប់ហើយបើចង់ដឹងថាខ្ញុំចេះផ្អែមឬអត់ក៏សាកចូលមកក្នុងជីវិតខ្ញុំមក»
«អ៊ុប» គេក៏បានទាញដៃនាងចេញហើយក៏ព្យាយាមខាំទាញបបូរមាត់រាងស្តើងដោយបបូរមាត់ទាំងគូរបស់គេ ដៃរបស់គេក៏បានក្រសោបថ្ពាល់នាង។
«ក្រាក» ទ្វារបន្ទប់របើកធ្វើអោយរាងមាំដែលកំពុងតែថើបបបូរមាត់រាងស្តើងត្រូវបញ្ឈប់ភ្លាម ប៉ុន្តែគេមិនទាន់ចុះពីគ្រែនៅឡើយក៏ឃើញថាគ្រូពេទ្យកំពុងតែចូលមក។
«អឺ...ខ្ញុំថាខ្ញុំចេញទៅបន្ទប់ផ្សេងសិនក៏បាន» នាងក៏បានចេញទៅបិត ទុកអោយរាងមាំញញឹមហើយក៏បែរមុខមកមើលនាង។
«នេះឃើញ...ទេពេទ្យចូលមកឃើញហើយ»
«ហឹស...ក៏ឃើញទៅ» គេក៏ញាក់ចិញ្ជើមឌឺនាងក្រមុំ។
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romansaរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...