ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៨

46 3 1
                                    

ក្តីស្នេហ៍ជានិរន្ត៍
          ភាគទី៨
«ពួកឯងឆាប់ទៅចាប់អ្នកអង្គម្ចាស់ចេញមក» ឳពុករបស់រាងមាំជាមួយនឹងឳពុករបស់រ៉ានីក៏បានបញ្ជាមនុស្សរបស់ខ្លួនអោយចូលទៅចាប់រាងមាំដែលអង្គុយនៅក្នុងឡាន។
«លែង....ឆាប់លែងខ្ញុំ»
«អូស» គេក៏បានអូសអ្នកកម្លោះចេញពីឡាន ចំណែករាងស្តើងនិងម្តាយក៏ប្រញាប់ចុះមកតាមគេទាំងទឹកភ្នែក។
«ខ្ញុំប្រាប់ប៉ុន្មានដងហើយថាអោយនៅអោយឆ្ងាយពីកូនខ្ញុំ»
«មិនមែនកំហុសរបស់ឆេនិងអ្នកមីងទេ គ្រប់យ៉ាងគឺខ្ញុំជាអ្នកធ្វើ» រាងមាំបានស្រែកដាក់ឳពុករបស់ខ្លួនវិញទាំងកំហឹង នេះពួកគាត់ពិតជាតាមមកបំបែកពួកគេពិតមែន។
«កូនកុំមកលូកមាត់»
«ខ្ញុំមិនអោយម្ចាស់ពុកធ្វើអ្វីឆេយ៉ុងនិងអ្នកមីងឡើយ»
«ឆាប់ចាប់អ្នកអង្គម្ចាស់ទៅវិញទៅ ហើយចូលទៅចាប់ពួកគេទាំងពីរមក»
«លែង...កុំធ្វើអ្វីអោយសោះ» រាងមាំក៏បានរាងមាំបានព្យាយាមរើចេញពីដៃអ្នកដែលចាប់គេ។
«អ្ហឹក» នៅទីបំផុតគេក៏បានរើចេញមកព្រមទាំងរត់មកអោបរាងកាយនាងក្រមុំយ៉ាងណែន។
«បងមិនទៅណាចោលអូនឡើយ » ទឹកភ្នែកដែលមិនងាយនឹងស្រក់ចុះក៏ស្រាប់តែស្រក់ចុះទាំងដៃអោបរាងស្តើងជាប់ព្រោះខ្លាចថានឹងបាត់បង់នាង។
«កុំទៅណាចោលអូនណា» នាងតូចយំកាន់តែខ្លាំងនៅពេលដែលនាងនិយាយពាក្យនេះចេញមក។
«បងសន្យា»  ទឹកភ្នែកអ្នកទាំងពីរក៏ស្រក់ចុះប្រណាំងគ្នាបញ្ជាក់ពីការព្រួយបារម្ភជាខ្លាំង។ អ្នកដែលជាម្តាយវិញកាលបានឃើញទឹកភ្នែកកូនស្រីនិងអ្នកកម្លោះហើយធ្វើអោយគាត់នឹកអាណិតពួកគេជាខ្លាំងទឹកភ្នែកគាត់ក៏ស្រក់ចុះរហូតធ្វើអោយគាត់ក្រោកដើរសំដៅទៅលោកម្ចាស់។
«ខ្ញុំសូមអង្វរលោកម្ចាស់ចុះ កុំបំបែកពួកគេអី» បេះដូងជាម្តាយក៏ដាច់ចិត្តលុតជង្គង់អង្វរ។
«ពួកឯងឆាប់ទៅយកអ្នកអង្គម្ចាស់ភ្លាម»
«កុំបំបែកបំបាក់ក្មេងៗអីលោកម្ចាស់»
«នែ! នេះគិតចង់ជាប់ឈាមជ័រជារាជវង្សមែនទេបានប្រឹងមកអង្វរអីបែបនេះ»
«បានហើយពុក....កុំប្រើសម្តីមើលងាយអ្នកដែលមានឋានៈទាបជាងខ្លួនបែបនេះ»
«បើមិនចង់អោយពុករបស់ក្មួយនិយាយដដែលៗក៏ឆាប់ត្រឡប់ទៅវិញជាមួយពូ»ឳពុករបស់រ៉ានីក៏បាននិយាយទាំងដើរទៅរកគេ។
«ខ្ញុំមិនទៅដាច់ខាត»
«ពួកឯងឆាប់ទៅ» មិនយូរប៉ុន្មានគេក៏បានចាប់ទាញបំបែកអ្នកកម្លោះចេញពីនាងតែអ្នកទាំងពីរបានអោបគ្នាកាន់តែណែនជាងមុន។
«អត់ទេ...លែង...កុំយកឆេទៅណា»
«លី...ហឹ...ហឹ..» ទឹកភ្នែកស្រក់ចុះជាមួយនឹងសម្រែកដ៏ឈឺចាប់របស់អ្នកទាំងពីរបានបន្លឺឡើង ប៉ុន្តែពួកគេគ្មានចិត្តអាណិតអាសូរដល់ស្នេហារបស់ពួកគេទាំងពីរឡើយដឹងត្រឹមថាស្នេហារបស់ពួកគេគឺគ្មានន័យអ្វីឡើយសម្រាប់មនុស្សដែលមានចិត្តខ្មៅមិនយល់អ្វីទៅជាសេចក្តីពិតប្រាកដ។
«ឆេ...ឆេ....ហឹក» នៅទីបំផុតរាងមាំបានត្រូវបានគេទាញចេញហើយយកគេទៅឡានបាត់ ចំណែកឯនាងក្រមុំនឹងម្តាយក៏គេមិនទុកអោយរួចខ្លួនដាច់ខាតលោកម្ចាស់បានអោយកូនចៅរបស់គាត់នាំនាងទៅវាំងវិញដូចគ្នា។
«ឆាច់» សំឡេងទឹកបានបន្លឺឡើងក្រោយពីទឹកមួយផ្តិលបានជិះចំមុខរបស់នារីកំសត់ម្នាក់ដែលត្រូវបានគេចងខ្លួនភ្ជាប់នឹងបង្គោលអោយមួយតាំងពីយប់។ គឺនាងមិនបានគេងស្រួលឡើយគឺត្រូវបានឈររហូតដល់គេងលក់ទាំងខ្លួនជាប់ចំណង។
«យ៉ាងម៉េចភ្ញាក់ហើយ» រ៉ានីក៏បានសួរទៅរាងស្តើងដែលដែលទើបនឹងបើកភ្នែកព្រោះតែកម្លាំងទឹកដែលជះត្រូវមុខរបស់នាង។
«ចង់បានណាស់របស់គេ»
«ខ្ញុំមិនបានដណ្តើមរបស់អ្នកនាងឡើយ ខ្ញុំនឹងអ្នកម្ចាស់ស្រឡាញ់គ្នា»
«ផាច់» មុខរបស់រាងស្តើងក៏ត្រូវបែរទៅម្ខាងព្រោះតែកំលាំងដៃរបស់រ៉ានី នាងបានទះរាងស្តើង។
«អោយរំពាត់មកនេះ»
«អ្នកម្នាងចង់ធ្វើអីកូនខ្ញុំ...កុំណា»
«ចង់អោយកូនស្រីរបស់មីងស្គាល់ពីការឈឺចាប់នោះអី» មនុស្សដែលឈរនៅត្រង់នោះបានត្រឹមតែឈរមើលពួកគេទាំងពីរតែមិនអាចចូលទៅជួយបានឡើយ។
«ផាច់...ផាច់...» រំពាត់ត្រូវបានវាយទៅលើដងខ្លួនរបស់រាងស្តើងរហូតដល់ឃើញស្នាម។
«បាន..បាន...ហើយកុំធ្វើបានកូនខ្ញុំ..ហិក....ហិក...សឺត»ក្នុងទ្រូងអ្នកដែលជាម្តាយពេលឃើញគេមកវាយកូនបែបនេះធ្វើអោយគាត់ឈឺចាប់ជាខ្លាំងពេលឃើញខ្លួនប្រាណរបស់នាងត្រូវពោរពេញដោយស្នាមរំពាត់ហើយរ៉ានីនៅតែបន្តវៃមិនឈប់ ។ នេះគាត់ចិញ្ចឹមនាងតាំងពីតូចមិនដែលវៃសូម្បីមួយដៃគាត់ស្រឡាញ់ស្មើរជាជីវិតបែរជាត្រូវឈរមើលកូនត្រូវគេវៃធ្វើបាបនៅចំពោះមុខអីបែបនេះ។
«អោយរំពាក់ពុក» ឳពុករបស់រាងមាំក៏បានចូលមកដល់ហើយទាញរំពាត់ពីដៃនាងតូចមកវៃម្តង។ អ្នកដែលជាម្តាយបានត្រឹមតែយំស្រែកអោយគេជួយតែគ្មានអ្នកណាហ៊ានចូលជួយឡើយព្រោះតែលោកម្ចាស់បានបញ្ជាមិនអោយអ្នកណាចូលមកជួយឡើយបើហ៊ានជួយនឹងត្រូវសម្លាប់ចោល។
«អ្ហាស...អួយ» រាងស្តើងបានត្រឹមតែស្រែកទាំងឈឺចាប់ដងខ្លួនដែលធ្លាប់តែស្រស់ស្អាតពេលនពេលនេះមានតែស្លាក់ស្នាមរំពាត់នឹងឈាមនៅលើខ្លួន។
«បានហើយពុក» ពេលនោះវត្តមានរបស់រាងមាំបានចូលមក។
«ឯងចេញមកដោយរបៀបណា ម៉ែដោះជាអ្នកនាំឯងចេញមកមែនទេ?»
«ខ្ញុំមកដោយខ្លួនឯង»
«ចេញអោយឆ្ងាយពីពុក»
«បងលី» រ៉ានីបានចូលទៅទាញរាងមាំមកវិញតែគេរុញនាងចេញ។
«ផាច់» គ្រាន់តែឃើញរាងកាយរបស់រាងស្តើងត្រូវរងកម្មដោយរំពាត់គេក៏បានចូលទៅអោបនាងភ្លាម ។
«ពុកអោយចេញ»
«ខ្ញុំមិនចេញពុកធ្វើនេះដូងធ្វើបាបខ្ញុំដូចគ្នា នេះពុកចង់សម្លាប់ឆេមែនទេ?»
«អឺ..» គេបានមើលរាងកាយនាងក្រមុំទាំងទឹកភ្នែកព្រោះពេលនេះមានមានតែឈាមដែលនៅលើខ្លួននាងសាច់ក្រណាត់អាវក៏ត្រូវរហែក។
«ចេញ....បើមិនចង់ឈឺខ្លួន»តែគេរឹងមិនព្រមចេញឡើយ ។
«ផាច់...នេះឯងរឹងម្លេះល្អ...ផាច់» គាត់ក៏លើករំពាត់វៃទៅលើដងខ្លួនរបស់រាងមាំ។
«លី....បងលែងអូនទៅណាកុំមករងជំនួសអូនអី..ហឹស...ហឹស..» ទឹកភ្នែកនាងបានស្រក់ចុះពេលឃើញគេមករងការឈឺចាប់ជំនួសគេអីបែបនេះ ម៉ែដោះវិញបានចូលទៅទាញដៃលោកម្ចាស់តែត្រូវមនុស្សរបស់គាត់បានទាញគាត់ចេញមកវិញ ។
«លោកម្ចាស់កុំអី»
«បានហើយពុក...ពុកចង់អោយប្តីខ្ញុំស្លាប់មែនទេ?»
«នាងគ្មានសិទ្ធិហៅខ្ញុំជាប្តីឡើយ....ព្រោះប្រពន្ធខ្ញុំមានតែឆេម្នាក់គត់»
«ផាច...ហ្ហាស» មួយមាត់នេះត្រូវបានឳពុករបស់ខ្លួនវៃមួយរំពាត់យ៉ាងខ្លាំងឈាមក៏ហូរចេញមក ។
«អូនកុំកើតអីណា?» រាងមាំមានការបារម្ភជាខ្លាំងពេលឃើញទឹកមុខរបស់រាងស្តើងស្លេកស្លាំងព្រោះគេបានធ្វើបានរាងកាយនាងតាំងពីយប់មិនអោយគេង ញ៉ាំបាយឬទឹកឡើយព្រឹកឡើងក៏មកទទួលរងទារុណ្ឌកម្មអីបែបនេះ។ រាងមាំបានព្យាយាមស្រាយខ្សែចេញមកទាំងពិបានមើលទៅនាងក៏កាន់តែពិបាក។
«មកនេះ..នេះព្រោះតែនាងមែនទេទើបបងមិនមើលខ្ញុំល្អ..បើនាងស្លាប់គ្រប់យ៉ាងនឹងល្អ» នាងក្រមុំក៏បានយកកាំបិតពីអ្នកបំរើហើយក៏ដើរទៅទាញអ្នកកម្លោះចេញ។
«រ៉ានី...កុំណា..អ្ហឹក» មួយកាំបិតធ្វើអោយរាងមាំអង្គុយទប់កាំបិតទាំងអោបរ៉ានីជាប់អ្នកដែលរងកាំបិតគឺជាគេព្រោះគេបានរហ័យស្ទុះមកពាំងការពារនាង។
«លី...អូ..អូនសុំទោស» អ្នកដែលជាអ្នកមានគុណបានត្រឹមតែឈរគាំងហាក់ធ្វើអ្វីមិនត្រូវនេះឬកម្មពៀរដែលគាត់ត្រូវទទួលពេលនេះគាត់ដឹងពីការឈឺចាប់នៃការបាត់បង់ហើយ ។
«លី......ហឹស....ហឹក....បងកុំកើតអីណា» ឆេយ៉ុងដែលទើបនឹងរងពីចំណងក៏ត្រូវមកយំពេលឃើញគេឃើញក្នុងសភាពបែបនេះ។
«បងស្រឡាញ់អូនណា...ឆេយ៉ុងក្តីស្នេហារបស់ពួកយើងនឹងស្ថិតក្នុងចិត្តបងជារៀងរហូត មិនថាទៅដល់ទីណាបងនឹងរងចាំអូន...ខិ..ខិ..រងចាំពេលវេលាដែលយើងនឹងរស់នជាមួយគ្នា បងនឹងតាមអូនគ្រប់ជាតិ»
«ហឹ....ហិ....ហិ...អូនក៏ស្រឡាញ់បងអូនសន្យាថានឹងតាមបងគ្រប់ជាតិ ពួកយើងនឹងជួបគ្នាម្តងទៀតក្តីស្រឡាញ់មួយនេះគ្មានថ្ងៃរលាយឡើយ» ក្រោយពីរៀបរាប់ទពាក្យទាំងនេះហើយរាងមាំក៏ត្រូវបានរលត់សង្ខារទៅភ្លាមៗ ចំណែកនាងក្រមុំវិញដោយសារតែការរងបួសនិងការធ្វើទារុណ្ឌកម្មក៏ត្រូវស្លាប់ទាំងអោបរាងកាយរាងមាំជាប់។ គូស្នេហ៍មួយនេះពិតជាកំសត់ពេកហើយមើលទៅគួរអោយសង្វែកជាខ្លាំង។ អ្នកជាម្តាយរត់ទៅអោបសពកូនស្រីទាំងទឹកភ្នែក។
«ហឹ..ហិ....អ្នកទាំងប្រាំធ្វើបាបកូនខ្ញុំ បំបែកបំពាក់ពួកគេខ្ញុំសូមអោយអ្នកទាំង៥ជួបតែភាពឈឺចាប់ការបែកបាក់។ កូនទាំងពីរកុំបារម្ភម៉ែនឹងថែរក្សាកូនមិនអោយអ្នកណាធ្វើបានកូនបានឡើយ»
«អ្ហឹក» ដោយគិតថាគាត់គ្មានអ្វីទៀតឡើយចុងក្រោយគាត់ក៏សម្រេចចិត្តសម្លាប់ខ្លួនទៅតាមកូនស្រីរបស់គាត់។
#Aries

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now