ក្តីស្នេហ៍ជានិរន្ត៍
ភាគទី១២
«ពូ មីងខ្ញុំជំរាបលាទៅវិញសិនហើយ» នាងក្រមុំវិញក៏បានលើកដៃសំពះលាមនុស្សចាស់ទាំងពីរអ្នកកម្លោះវិញក៏បានឈរចាំនាងក្រមុំនៅក្បែរឡានរួចហើយក៏បើកទ្វារឡានរងចាំនាងជាស្រេច។
«ចាស៎ បាទ» អ្នកមានគុណរបស់អ្នកកម្លោះក៏បានតបទាំងញញឹមដាក់នាងក្រមុំ។
«តោះ»
«អរគុណ» ពេលចូលក្នុងឡានអ្នកកម្លោះអង្គុយញញឹមមិនឈប់។
«នេះកើតអីបានជាញញឹមរហូត?»
«សប្បាយចិត្ត»
«សប្បាយចិត្តរឿងអី?»
«ជិតបានប្រពន្ធ» ពេលលឺបែបនេះហើយធ្វើអោយនាងញញឹមដាក់គេ។
«នេះសប្បាយដល់ថ្នាក់ហ្នឹងផង»
«ត្រូវតែសប្បាយហើយ ជុប....ហឹស...ហឹស» គេនិយាយទាំងសើចយ៉ាងកក្អឹកដាក់នាងព្រមទាំងទាញដៃរបស់នាងមកថើប។
«ស្អែកទៅដើរលេងជាមួយបងណា?»
«ចាស៎» មនុស្សពីរនាក់ក៏គិតតែពីនិយាយគ្នាមិនឈប់ ពេលវេលានេះគឺពិតជាមានន័យណាស់មិនយូរប៉ុន្មានរថយន្តរបស់គេក៏បានធ្វើដំណើរទៅដល់មុខរបងផ្ទះរបស់នាងក្រមុំល្មម ។
«ជំរាបសួរលោកយាយ» ពេលចុះមកក៏មានលោកយាយរបស់រាងមាំកំពុងតែឈរចាំខាងក្នុង។
«ចៅប្រុសចូលមកលេងខាងក្នុងសិនមក ណាមួយពុកនិងម៉ែរបស់ចៅក៏ចង់និយាយជាមួយនឹងចៅដូចគ្នា»
«ចាស៎» អ្នកកម្លោះក៏ដើចូលទៅខាងក្នុងផ្ទះក៏ឃើញថាអ្នកឳពុកម្តាយរបស់នាងក្រមុំកំពុងតែអង្គុយរងចាំគេជាស្រេចចិត្ត។
«ជំរាបសួរពូមីង»
«បាទ ចាស៎....ជំរាបសួរ» ដោយមិនចង់សាំញ៉ាំច្រើនអ្នកទាំងប្រាំនាក់ក៏អង្គុយនិយាយគ្នាជាពិសេសអ្នកមានគុណរបស់រាងស្តើងគឺថានិយាយជាមួយនឹងលីយ៉ាងច្រើន ។
«ពុកនិងម៉ែក៏បាននិយាយរឿងនេះដែរ រឿងចូលស្តីដណ្តឹងរ៉ូស»
«សម្រាប់ពូនិងមីងគឺមិនអីទេណា តាមសម្រួលចុះ»
«បាទ...តែសម្រាប់ខ្ញុំលឿនក៏ល្អ»
«ប្រញាប់ទៅណា?» រ៉ូសក៏ញញឹមដាក់អ្នកទាំងព្រមទាំងសួរសំនួរមួយនេះទៅកាន់គេ។
«ខ្លាចគេដណ្តើមអនាគតប្រពន្ធបាត់»
«គ្មានអ្នកណាគេមកដណ្តើមគេជឿពូទៅ» អ្នកដែលជាឳពុកក៏បាននិយាយទាំងញញឹមមើលមុខកូនស្រី។ បន្ទាប់ពីនិយាយគ្នារួចរាល់ហើយអ្នកកម្លោះក៏ត្រូវដល់ពេលត្រឡប់ទៅផ្ទះវិញដោយមាននារីរូបស្រស់ដើរជូនដំណើរ។
«បើកឡានប្រយ័ត្នប្រយែងផងណា»
«ផ្តល់កម្លាំងចិត្តអោយបន្តិចមក»
«នេះរកផ្លូវចំណេញណាស់ណ៎»
«លឿនមកបើមិនអញ្ចឹងទេគ្មានកម្លាំងបើកឡានទៅមុខទេ» នាងក្រមុំក៏ញញឹមអឹមអៀនៗរួចហើយតែក៏ងើយទៅថើបថ្ពាល់របស់អ្នកកម្លោះយ៉ាងយូរ។
«បងស្រឡាញ់អូន» អ្នកកម្លោះក៏បានពោលពាក្យនេះចេញមកជាមួយនឹងស្នាមញញឹមលើកក្រសោបដៃទាំងគូរបស់នាងជាប់។
«អូនដឹងហើយ»
«បងនឹងនិយាយពាក្យនេះរាល់ថ្ងៃ»
«សន្យាណានឹងនៅនិយាយពាក្យនេះដាក់អូនរាល់ថ្ងៃ»
«បាទ...បងមិនសន្យាតែបងនឹងបង្ហាញតាមទង្វើរ» គេក៏បានលើកដៃនាងក្រមុំមកថើបព្រមទាំងកែវភ្នែកសម្លឹងមើលមុខរបស់រាងស្តើងដែលកំពុងតែអៀនឡើងក្រហម។
«យប់ហើយឆាប់ទៅវិញទៅ»
«បាទ»
«រ៉ូស» គេក៏បានស្រែកហៅឈ្មោះរបស់រាងស្តើងនាងក៏បានបែរមករកគេទាំងញញឹម។
«អ៊ុប» បបូរមាត់របស់នាងក៏ត្រូវបានអ្នកកម្លោះទម្លាក់ទៅប្រថាប់ពីលើហើយក៏កម្រើកលើបបូរមាត់នាងថ្នមៗដោយមានការតបស្នងពីនាងវិញដូចគ្នា ។
«បងទៅសិនហើយណា»
«ចាស៎....បើកបរប្រយ័ត្នប្រយែងផងណាសុបិនល្អបងសម្លាញ់»
«បាទ» ក្រោយពីនិយាយលាគ្នាយ៉ាងផ្អែមល្ហែមរួចហើយអ្នកកម្លោះក៏បានបើកឡានចេញទៅជាមួយនឹងស្នាមញញឹមដែលពោរពេញដោយក្តីសុខបំផុត។ ថ្ងៃបន្ទាប់ក៏បានមកដល់រាងមាំក៏បានមកទទួលនាងក្រមុំដើម្បីទៅដើរលេងជាមួយគ្នា។ «អូនចង់ទៅណាដែរ?»
«ទៅណាក៏បានអោយតែមានបង»អ្នកកម្លោះក៏បាននាំនាងក្រមុំទៅដើរលេងជិះទូកលេងនៅតាមទន្លេរយ៉ាងសប្បាយ ។
«អូនចង់ញ៉ាំអីទេ?» អ្នកកម្លោះក៏សួរនាងក្រមុំពេលដែលឃើញមានគេលក់ប្រហិតចង្កាក់។
«បងញ៉ាំដែរមែនទេ?» រាងស្តើងក៏សួរ
«ញ៉ាំ»
«មីង.........ប្រហិតសាច់គោខ្ញុំពីរចង្កាក់មក»
«ចា៎» មីងអ្នកលក់ក៏យកប្រហិតដែលអាំងហើយស្រោចជាមួយនឹងទឹកជ្រលក់ហិចអោយនាង»
«អ្ហឹក.ឆ្ងាញ់» នាងក្រមុំក៏ហុចមួយចង្កាក់អោយគេទាំងមួយចង្កាក់នៅនឹងដៃនាងកំពុងតែញ៉ាំយ៉ាងញាប់ស្មេរ។ ញ៉ាំបានតែបន្តិចនាងក៏បានហុចអោយទៅ។
«នេះអោយបងញ៉ាំមែនទេ?»
«ចាស៎»
«ខូចណាស់»
«ហឹស...ហឹស» នាងក្រមុំបានត្រឹមតែសើចហើយក៏ស៊ូកដៃចូលទៅក្រសោបដៃគេហើយបណ្តើរគ្នាទៅមុខទៀត ។ បន្តិចក្រោយមកនាងក៏ចូលទៅទិញទឹកផឹកក្រោយពីសល់ក៏ហុចអោយរាងមាំជាអ្នកបង្ហើយគឺថាគេកាន់តែរបស់ញ៉ាំឡើងពេញដៃ។
«ហឹស....ហឹស...» នាងក្រមុំក្រោយឃើញសភាពសង្សារបស់្លខ្លួនហើយគឺថានាងញញឹមមិនឈប់។
«នេះចង់សើចបងមែនទេ?»
«ហឹស..អត់ទេ»
«កុំរត់» នាងក្រមុំក៏ប្រញាប់រត់យ៉ាងលឿនដើម្បីកុំអោយអ្នកកម្លោះតាមនាងទាន់។
«ចាំបងផង»
«ក៏រត់អោយទាន់មក» អ្នកកម្លោះក៏បានព្យាយាមរត់តាមនាងក្រមុំមិនឈប់ទាំងដៃមានកាន់របស់របរពេញដៃ។
«ផូស..អឹក» មិនបានប្រយ័ត្នគេក៏បានរត់បុកនឹងនារីម្នាក់រហូតដល់នាងដួល។
«អួយ...»
«សុំទោស» អ្នកកម្លោះក៏ប្រញាប់ជួយលើកនាង
«អ្នកនាងតូចយ៉ាងម៉េចហើយ?» មនុស្សស្រីម្នាក់ក៏បានសួរទាំងជួយលើកមើលទៅទំនងជាអ្នកបម្រើរបស់នាង ព្រោះថានារីម្នាក់នេះមើលទៅក៏មិនមែនជាអ្នកក្រអ្វីដែរការតែខ្លួនចេញមកគឺជាមនុស្សស្រីអភិជនតែម្តង។
«មិនអីទេ» គ្រាន់តែក្រឡែកឃើញមុខអ្នកកម្លោះភ្លាមធ្វើអោយនាងមើលយ៉ាងយូរ។
«សុំទោសពិតមែន» អ្នកកម្លោះនិយាយទាំងអោនចុះដើម្បីជាការសុំទោសនាង ចំណែកឯរ៉ូសចេញក៏ដើរមកព្រមទាំងដើរទៅក្បែរអ្នកកម្លោះ។
«មិនអីទេ»
«សុំទោសជំនួសសង្សាខ្ញុំផងណា» នារីរូបស្រស់បបូរមាត់ក្រហមមិនបានចាប់អារម្មណ៍និងរាងស្តើងឡើយគឺនាងកំពុងតែសម្លឹងមើលមុខរាងមាំប្រៀបដូចជាលង់នឹងសម្រស់គេខ្លាំងណាស់។
«អ្នកនាងប្រញាប់ទៅលោកប្រុសចាំនៅខាងមុខ»
«ចា៎» នាងក៏ប្រញាប់ដើរចេញទាំងមិនភ្លេចបែរមកមើលអ្នកកម្លោះដូចគ្នា។ ថ្ងៃជ័យមង្គលក៏បានមកដល់គឺនៅក្នុងភូមិគ្រឹះរបស់អ្នកកម្លោះតែម្តងព្រោះថាគ្រួសារទាំងពីរក៏បាននិយាយគ្នារួចហើយថានឹងធ្វើនៅខាងគ្រួសាររបស់លី។ ពិធីមង្គលការរបស់អ្នកទាំងពីរក៏បានមកដល់ព្រមទាំងមានការរៀបចំយ៉ាងស្រស់ស្អាតមានទាំងការរៀបចំផ្កាវល្លិនៅតាមជណ្តើរនៅក្នុងបន្ទប់វិញកូនក្រមុំកំពុងតែរៀបចំខ្លួនយ៉ាងស្អាតដើម្បីត្រៀមខ្លួនទៅជួបកូនកម្លោះដែរនៅក្នុងបន្ទប់មួយទៀត ម្នាក់ៗញញឹមយ៉ាងស្រស់ពោរពេញដោយក្តីសុខបំផុត។
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romanceរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...